ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត ជាមួយ​រថយន្ត​ដឹក​បង្គោល​ភ្លើង ដួល​ចូល​ក្រោម​កង់​រថយន្ត​នោះ​កិន​ខ្ទេច​ជើង​ទាំង​២​

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ គួរ​ឲ្យ​អាណិត​ខ្លាំង​ណាស់ ខណៈ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​សុខ​ៗ ស្រាប់តែ​ទាក់​ដៃចង្កូត ជាមួយ​រថយន្ត​ធន់​ធំ ១​គ្រឿង ដឹក​បង្គោល​ភ្លើង​ច្រើន​ដើម ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្ដាល​ឲ្យ​ដួល​ខ្ទាត​គាត់​ចូល​ក្រោម​កង់​រថយន្ត​ខាងលើ​នោះ…

រាជធានី​ភ្នំពេញ ៖ គួរ​ឲ្យ​អាណិត​ខ្លាំង​ណាស់ ខណៈ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​សុខ​ៗ ស្រាប់តែ​ទាក់​ដៃចង្កូត ជាមួយ​រថយន្ត​ធន់​ធំ ១​គ្រឿង ដឹក​បង្គោល​ភ្លើង​ច្រើន​ដើម ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្ដាល​ឲ្យ​ដួល​ខ្ទាត​គាត់​ចូល​ក្រោម​កង់​រថយន្ត​ខាងលើ​នោះ កិន​ខ្ទេច​ជើង​ទាំង​២​យ៉ាង​រន្ធត់​បំផុត ដោយ​ជើង​ឆ្វេង​ខ្ទេច​ត្រឹម​ត្រគាក រីឯ​ជើង​ស្ដាំ​ខ្ទេច​ត្រឹម​ជង្គង់ ហើយ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ​បេតុង​បឹង​តា​ម៉ាត ស្ថិត​នៅ​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​និយាយ​ថា ស្ត្រី​រង​គ្រោះ​រូប​នោះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​នៅ​មុន​ពេល​កើតហេតុ​គាត់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1DD-1317 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ពុំ​ដឹង​ថា គាត់​មាន​ឧបសគ្គ​អ្វី​នោះ​ទេ ស្រាបតែ​ទាក់​ដៃចង្កូត​ជាមួយ​រថយន្ត​១​គ្រឿង​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ព​ណ៍​លឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-6550 ដឹក​បង្គោល​ភ្លើង​ច្រើន​ដើម បណ្ដាល​ឲ្យ​ដួល​ខ្ទាត​គាត់​ចេញពី​ម៉ូតូ​ចូល​ក្រោម​កង់​រថយន្ត​នោះ​កិន​ខ្ទេច​ជើង​ទាំង​២​តែ​ម្ដង ។

ប្រភព​ដដែល​ប្រាប់​បន្ថែម​ថា ចំណែក​ម៉ូតូ​គាត់​រង​ការ​ខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ បន្ទាប់​មក​រថយន្ត​ខាងលើ​បាន​បើក​ហួស​ទៅ​មុខ​បន្តិច​ទើប​ឈប់ ហើយ​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​ចោល​រថយន្ត​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ចរាចរណ៍ នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ ចុះ​ទៅ​សម្រួល​ចរាចរណ៍​មិន​ឲ្យ​កកស្ទះ និង​ធ្វើការ​វាស់វែង​តាម​ជំនាញ ព្រមទាំង​ហៅ​រថយន្ត​មន្ទីរពេទ្យ​បង្អែក​ខណ្ឌដង្កោ ដឹក​យក​ស្ត្រី​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់ ហើយ​កោះសន្តិភាព​ក៏​សូម​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ជួយ​ឲ្យ​គាត់​រួច​ផុត​ពី​សេចក្ដីស្លាប់​ផង​ចុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ