ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ឥណ្ឌា បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​បរិស្ថាន និង​ការ​អភិរក្ស​សត្វ​ខ្លា

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ការ​ពិភាក្សា​លើ​ការ​អភិរក្ស​សត្វ​ខ្លា និង​ការ​ជំរុញ​គម្រោង​អភិវឌ្ឍន៍​នៅ​តាម​មូលដ្ឋាន ក្រោម​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី រវាង​កម្ពុជា និង​ឥណ្ឌា បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម​បណ្ឌិត អ៊ា​ង…

រាជធានី​ភ្នំពេញ ៖ ការ​ពិភាក្សា​លើ​ការ​អភិរក្ស​សត្វ​ខ្លា និង​ការ​ជំរុញ​គម្រោង​អភិវឌ្ឍន៍​នៅ​តាម​មូលដ្ឋាន ក្រោម​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី រវាង​កម្ពុជា និង​ឥណ្ឌា បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជាមួយ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម បា​វីត​លុង វ៉ា​ន់​ឡា​ល់​វ៉ា​វ​ណា (Bawitlung Vanlalvawna) នា​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៦ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន ។

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ជម្រាប​ជូន​ពី​វឌ្ឍនភាព នៃ​គម្រោង​អភិរក្ស​សត្វ​ខ្លាធំ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សម្ព័ន្ធភាព​ខ្លាធំ​អន្តរជាតិ (IBCA) ដែល​គម្រោង​នេះ បាន​យកចិត្តទុកដាក់​ចំពោះ​ការ​ស្តារ​ចំនួន​សត្វ​ខ្លា​ឡើង​វិញ និង​ធានា​ថា ការងារ​អភិរក្ស​ទាំងនេះ​ទទួល​បាន​ជោគជ័យ​ស្រប​តាម​ផែនការ ដែល​បាន​កំណត់​។ និយាយ​ជា​រួម កម្ពុជា និង​ឥណ្ឌា បាន​ប្តេជ្ញា​ចិត្ត​រួម​គ្នា បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ដើម្បី​ផ្តល់​ផលប្រយោជន៍​ពិតប្រាកដ​ដល់​ប្រជា​សហគមន៍​មូលដ្ឋាន ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កា​រត​ភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កម្ពុជា ដែល​មិន​ត្រឹមតែ​ជួយ​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន​ឥណ្ឌា និង​ប្រជាជន​កម្ពុជា​។ ចំណែក វិស័យ​បរិស្ថាន​វិញ រដ្ឋាភិបាល​ឥណ្ឌា​ក៏​បាន​បន្ត​ផ្តល់​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ដល់​មន្ត្រី​ក្រសួងបរិស្ថាន​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ