ប្រទេសលីប៊ី ៖ រដ្ឋាភិបាលលីប៊ីដែលអន្តរជាតិទទួលស្គាល់ កាលពីថ្ងៃទី១៨កុម្ភៈបានកាត់ផ្ដាច់ការចរចា ដែលចាប់ផ្ដើមក្រោមការឧបត្ថម្ភរបស់អ.ស.ប បន្ទាប់ពីការទម្លាក់គ្រាប់បែកលើកំពង់ផែក្រុងទ្រីប៉ូលី ដោយកងទ័ពរបស់សេនាប្រមុខខាលីហ្វាហាហ្វតា ដែលកាន់កាប់ភាគខាងកើតប្រទេស ហើយស្វែងរកវាយលុក ដណ្ដើមកាន់កាប់រដ្ឋធានីទ្រីប៉ូលី។
ការចរចានៅក្រុងហ្សឺណែវ បានបើកធ្វើបន្ទាប់ពីការជួបគ្នាកំពូលមួយ កាលពីថ្ងៃទី១៩មករានៅក្រុងប៊ែរឡាំង ដើម្បីចុះហត្ថលេខាលើបទឈប់បាញ់គ្នាដ៏ផុយស្រួយមួយ ដែលទទួលបានមុននេះបន្តិចដោយតួកគីនិងរុស្ស៊ី។ កងទ៏ពជាតិលីប៊ីរបស់សេនាប្រមុខហាហ្វតា ប្រកាសនាគ្រាដំបូងថា បានវាយប្រហារនាវាតួកគី១គ្រឿងដែលដឹកអាវុធ បន្ទាប់មកគូសបញ្ជាកថាបានទម្លាក់គ្រាប់បែកលើឃ្លាំងអាវុធមួយ។ ការបាញ់កាំភ្លើងធំធុនធ្ងន់ត្រូវបានលាន់ឮនាពេលយប់ក្នុងសង្កាត់មួយចំនួននៃក្រុងទ្រីប៉ូលី។
រដ្ឋាភិបាលរួបរួមជាតិលីប៊ីដែលកាន់កាប់រដ្ឋធានី បន្ទាប់មកបានអះអាងក្នុងសេចក្ដីប្រកាសមួយ ពីការផ្អាកការចរចារហូតដល់មានការផ្ដួចផ្ដើមគំនិតម៉ឺងមា៉ត់នានាត្រូវបានប្រកាន់យក ប្រឆាំងពួកអ្នកវាយប្រហារ។ រដ្ឋាភិបាលនោះសន្យាបញ្ចេញប្រតិកម្មម៉ឺងម៉ាត់ ចំពោះការឈ្លានពានក្នុងពេលសមស្របណាមួយ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ