ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​​៣​ភាគ​៤​ រង​ប៉ះពាល់​ដោយ​​សារ​ភ្លើង​​ឆេះ​ព្រៃរាតត្បាត​៥​ខែ​មកហើយ

4 ឆ្នាំ មុន

ប្រទេស​អូស្ត្រាលី ៖ យោង​តាម​ការ​សិក្សា​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៨​កុម្ភៈ ដោយ​សាកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី​ថា ពលរដ្ឋ​អូស្ត្រាលី​៧៥%​គឹ​សរុប​ជាង​១៨​លាន​នាក់ រង​ការ​ប៉ះពាល់​ដោយ​ភ្លើង​ឆេះ​ព្រៃ ដែល​រាតត្បាត​ប្រទេស​រយៈពេល​ដល់​ទៅ​៥​ខែ​។ អណ្ដាតភ្លើង​បាន​បំផ្លាញ​ផ្ទះសម្បែង​ច្រើន​សិប​ពាន់​ខ្នង ហើយ​ញ៉ាំង​ឲ្យ​ប្រជាជន​ទាំងមូល​ជម្លៀស​ខ្លួន​ចេញ រួច​មនុស្ស​ជាង​៣០​នាក់​បាត់បង់​ជីវិត​។…

ប្រទេស​អូស្ត្រាលី ៖ យោង​តាម​ការ​សិក្សា​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៨​កុម្ភៈ ដោយ​សាកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី​ថា ពលរដ្ឋ​អូស្ត្រាលី​៧៥%​គឹ​សរុប​ជាង​១៨​លាន​នាក់ រង​ការ​ប៉ះពាល់​ដោយ​ភ្លើង​ឆេះ​ព្រៃ ដែល​រាតត្បាត​ប្រទេស​រយៈពេល​ដល់​ទៅ​៥​ខែ​។ អណ្ដាតភ្លើង​បាន​បំផ្លាញ​ផ្ទះសម្បែង​ច្រើន​សិប​ពាន់​ខ្នង ហើយ​ញ៉ាំង​ឲ្យ​ប្រជាជន​ទាំងមូល​ជម្លៀស​ខ្លួន​ចេញ រួច​មនុស្ស​ជាង​៣០​នាក់​បាត់បង់​ជីវិត​។

លោក​NICHOLAS BIDDLE អ្នក​ស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ​សង្គម​និយាយ​ថា ច្បាស់​ណាស់​ពលរដ្ឋ​អូស្ត្រាលី​ស្ទើរ​ទាំងអស់​រង​ការ​ប៉ះពាល់​ដោយ​ភ្លើង​ឆេះ​ព្រៃ រួច​ច្រើន​នាក់​ក្នុង​ចំណោម​ពួក​គេ​នឹង​រង​បណ្ដា​ផលវិបាក​នា​បណ្ដា​ឆ្នាំ​ខាង​មុខ​។

ការ​សិក្សា​មួយ​លើ​មនុស្ស​៣០០០​នាក់ បង្ហាញ​ថា ១៤%​នៃ​ប្រជាជន​ពេញវ័យ ពោល​ប្រមាណ​ជា​ជិត​៣​លាន​នាក់​រង​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ដោយសារ​វិបត្តិ​នេះ​។ ពួក​គេ​បង្ខំចិត្ត​ជម្លៀស​ខ្លួន​ចេញ​ពីផ្ទះ ឬ​ផ្ទះ​ពួក​គេ​ត្រូវ​ភ្លើង​ឆេះ​អស់​ឬ​រង​ការ​ខូចខាត​។ ពលរដ្ឋ​អូស្ត្រាលី​ប្រមាណ​ជា​១៥​លាន​នាក់​រង​ការ​ប៉ះពាល់​ផ្ទាល់​ដោយ​ភ្លើង​ឆេះ​ព្រៃ​ពិសេស​ដោយសារ​ផ្សែង​ពុល​ដែល​ហុយ​ចេញ​។ រឿង​នោះ​ដែល​បណ្ដា​អ្នក​ស្រាវជ្រាវ​លាតត្រដាង នាំ​ឲ្យ​រដ្ឋាភិបាល​មានការ​ព្រួយបារម្ភ ខណៈ​ទទួល​រង​រួច​ហើយ​ការ​ចោទប្រកាន់​ថា ពុំ​បាន​ឆ្លើយ​តប​ឲ្យ​បាន​សម​ស្រប​ចំពោះ​វិបត្តិ ហើយ​មានការ​ចាប់​អារម្មណ៍​ស្រាល​ចំពោះ​ការ​ផ្លាស់​ប្ដូរ​បរិយាកាស​។

បណ្ដា​អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា ការ​កើន​កម្ដៅ​បរិយាកាស​រិ​ត​តែ​ធ្វើ​ឲ្យ​ធ្ងន់ធ្ងរ​ថែម​ទៀត​ដល់​វិបត្តិ​ភ្លើង​ឆេះ​ព្រៃ ដែល​ឆេះ​ខ្លាំង​ពិបាក​ក្នុង​ការ​គ្រប់គ្រង ព្រោះតែ​ធាតុអាកាស​ក្ដៅ​និង​ស្ងួត​ខ្លាំង រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​នៅ​អូស្ត្រាលី​៕ ដកស្រង់​ចេ​ពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ