ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស ​COVID-19 ឆក់​យក​ជីវិត​មនុស្ស​​​ជាង​២០០០​នាក់​ហើយ​នៅ​ចិនដីគោក​

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ តុល្យការ​នៃ​ការ​ឆ្លង​វីរុស​COVID-19​ចំនួន​អ្នក​​បាត់​បង់​ជីវិត​ឡើង​ដល់​២.០០៤​នាក់​ក្នុង​នោះ​រួម​ទាំង​នាយក​នៃ​មន្ទីរពេទ្យ​សំខាន់​មួយ​នៃ​ក្រុង​វូ​ហាន គិត​មក​ដល់​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ​ នៅ​ចិនដីគោក ប៉ុន្តែ​អង្គការ​សុខភាព​ពិភពលោក​WHO បាន​ព្រមាន​ប្រឆាំង​រាល់​វិធានការ​មិន​សម​ស្រប​នានា ដោយ​លោក​លើក​ពិការ​សិក្សា​មួយ​ដែល​បង្ហាញ​ថា ជាង​៨០%​នៃ​អ្នកជំងឺ​ទទួល​រង​រូបភាព​ស្រាល​នៃ​ជំងឺ​។…

ប្រទេស​ចិន ៖ តុល្យការ​នៃ​ការ​ឆ្លង​វីរុស​COVID-19​ចំនួន​អ្នក​​បាត់​បង់​ជីវិត​ឡើង​ដល់​២.០០៤​នាក់​ក្នុង​នោះ​រួម​ទាំង​នាយក​នៃ​មន្ទីរពេទ្យ​សំខាន់​មួយ​នៃ​ក្រុង​វូ​ហាន គិត​មក​ដល់​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ​ នៅ​ចិនដីគោក ប៉ុន្តែ​អង្គការ​សុខភាព​ពិភពលោក​WHO បាន​ព្រមាន​ប្រឆាំង​រាល់​វិធានការ​មិន​សម​ស្រប​នានា ដោយ​លោក​លើក​ពិការ​សិក្សា​មួយ​ដែល​បង្ហាញ​ថា ជាង​៨០%​នៃ​អ្នកជំងឺ​ទទួល​រង​រូបភាព​ស្រាល​នៃ​ជំងឺ​។

ចំនួន​អ្នក​ឆ្លង​វីរុស​នៅ​ចិនដីគោក មក​ដល់​ថ្ងៃ​ទី​១៩​កុម្ភៈ​ឡើង​ដល់​៧៤.១៨៥​នាក់​ពោល​១.៧៤៩​នាក់​ថែម​លើ​ពី​ថ្ងៃមុន​នេះ ដែល​នោះ​ជា​ការ​កើន​ខ្សោយ​បំផុត​ក្នុង​រយៈពេល​១​ខែ​។ អាជ្ញាធរ​សុខា​ភិបាល​ខេត្ត​ហ៊ូ​ប៉ី​គូសបញ្ជាក់​នា​ថ្ងៃ​ទី​១៩​កុម្ភៈ​ថា វីរុស​បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​១៣២​នាក់​ទៀត​នា​ថ្ងៃ​ទី​១៨​កុម្ភៈ ធ្វើ​ឲ្យ​ចំនួន​អ្នក បាត់​បង់​ជីវិត​ ​សរុប​ក្នុង​ខេត្ត​ឡើង​ដល់​១.៩២១​នាក់​។

ចំណែក​អ្នក​ឆ្លង​ថ្មី​នៅ​ទីនោះ​មាន​១៦៩៣​នាក់​ថែម​ទៀត នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​ខេត្ត​ឡើង​ដល់​៦១.៦៨២​នាក់​។ ម្យ៉ាងវិញទៀត​មនុស្ស​ប្រមាណ​ជា​៩០០​នាក់​បាន​ឆ្លង​ក្នុង​ប្រទេស​និង​ដែនដី​ប្រមាណ​ជា​៣០​។

WHO​នៅ​អះអាង​ថា ក្រៅពី​ខេត្ត​ហ៊ូ​ប៉ីជា​ចំណុចកណ្ដាល​នៃ​ការ​ឆ្លង ជំងឺ​នោះ​ប៉ះពាល់​ដល់​ប្រជា​ជន​ក្នុង​បរិមាណ​តិច​ជាមួយ​អត្រា បាត់​បង់​ជីវិត​ ​ត្រឹម​ប្រមាណ​ជា​២%​។ ដោយ​ដកស្រង់​ការ​សិក្សា​មួយ​របស់​មជ្ឈមណ្ឌល​ចិន​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ លើ​មនុស្ស​ជាង​៧២.០០០​នាក់ នាយក​WHO ​លោក​TEDROS ADHANOM GHEBREYESUS​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៧​កុម្ភៈ​ថា ជាង​៨០%​នៃ​អ្នកជំងឺ​ទទួល​រង​រូបភាព​ស្រាល​នៃ​ជំ​ងឹ​។ តាម​ការ​សិក្សា​ដដែល​នេះ​ថា មនុស្ស​ដែល​មាន​វ័យក្មេង​ក្រោម​៣៩​ឆ្នាំ អត្រា​នៃ​ការ បាត់​បង់​ជីវិត​ ដោយសារ​វីរុស​COVID-19​នៅ​តែ​ទាប​បំផុត​ត្រឹម​០,២% តែ​អត្រា​បាត់​បង់​ជីវិត​ មាន​កាន់តែ​ខ្ពស់​ទៅ​តាម​វ័យ​។

ចាប់តាំងពី​ប៉ុន្មាន​ស​ប្ដា​ហ៍​មក​ហើយ ចិន​បាន​បង្ខាំង​ខេត្ត​ហ៊ូ​ប៉ីឲ្យ​នៅ​ដាច់​ពី​គេ​ស្ទើរ​ទាំងស្រុង​។ ក្រៅពី​ខេត្ត​នោះ​នា​ថ្ងៃ​ទី​១៩​កុម្ភៈ​មាន​អ្នក​ឆ្លង​ថ្មី​ដែល​ជំរឿន​ឃើញ​ត្រឹម​៥៦​នាក់ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។ កាលពី​ថ្ងៃ​ទី​៤​កុម្ភៈ​អ្ន្ន​ក​ឆ្លង​មាន​រហូត​ដល់​៨៩០​នាក់​។ ក​ន្លែង​នៃ​ការ​ឆ្លង​ខ្លាំង​ក្រៅពី​ចិនដីគោក នៅ​តែ​លើ​កប៉ាល់​កម្សាន្ត​DIAMOND PRINCESS ដែល​បង្ខាំង​ទុក​នៅ​ជិត​ក្រុង​តូ​ក្យូ ជាមួយ​អ្នកដំណើរ​ជាង​៣.៧០០​នាក់ ចាប់តាំងពី​ដើមខែ​កុម្ភៈ​មក​។ ការ​ឆ្លង​លើ​នាវា​នេះ​បច្ចុប្បន្ន​ឡើង​ដល់​៥៤២​នាក់​ហើយ ក្រោយ​មាន​អ្នក​ឆ្លង​ថ្មី​៨៨​នាក់​ទៀត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ