ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​នៅ​លី​គ​ទី​២​បារាំង​ម្នាក់ ត្រូវ​ពិន័យ​ព្យួរ​ការ​ប្រកួត​៥​ឆ្នាំ​ក្រោយ​ខាំ​ប្រដាប់​ភេទ​គូប្រកួត

4 ឆ្នាំ មុន

កីឡាករ​បាល់ទាត់​ម្នាក់​ក្នុង​ប្រទេស​បារាំង ត្រូវ​ពិន័យ​ព្យួរ​ការ​ប្រកួត​រយៈពេល​៥ ឆ្នាំ នៅ​ក្នុង​ប្រកួត​លី​គ​ក្នុងស្រុក​មួយ​នៅ​ភាគ​ខាងកើត​ប្រទេស​បារាំង បន្ទាប់​ពី​រូបគេ​បាន​ខាំ​ប្រដាប់​ភេទ​គូប្រកួត​របស់​ខ្លួន​។ ហេតុ​ការ​នេះ​កើតឡើង ក្នុង​ការ​ប្រកួត​នៃ​លី​គ​លំដាប់​ទី​២ (Second Division) រវាង​ក្រុម…

កីឡាករ​បាល់ទាត់​ម្នាក់​ក្នុង​ប្រទេស​បារាំង ត្រូវ​ពិន័យ​ព្យួរ​ការ​ប្រកួត​រយៈពេល​៥ ឆ្នាំ នៅ​ក្នុង​ប្រកួត​លី​គ​ក្នុងស្រុក​មួយ​នៅ​ភាគ​ខាងកើត​ប្រទេស​បារាំង បន្ទាប់​ពី​រូបគេ​បាន​ខាំ​ប្រដាប់​ភេទ​គូប្រកួត​របស់​ខ្លួន​។

ហេតុ​ការ​នេះ​កើតឡើង ក្នុង​ការ​ប្រកួត​នៃ​លី​គ​លំដាប់​ទី​២ (Second Division) រវាង​ក្រុម Terville និង​ក្រុម Soetrich កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា​។ យោង​តាម​គេហទំព័រ​ព័ត៌មាន​ក្នុងស្រុក​មួយ​នៅ​ក្នុង​ទីក្រុង​ឡូ​រ៉​ង់ កីឡាករ​ក្នុង​ក្រុម​ទាំង​ពីរ​បាន​ប៉ះទង្គិច​គ្នា ហើយ​កីឡាករ​ម្នាក់​ក្នុង​ក្រុម Terville បាន​ព្យាយាម​បំបែកពួក​គេ ប៉ុន្តែ​ក៏​ត្រូវ​កីឡាករ​ម្នាក់​ក្នុង​ក្រុម Soetrich ខាំ​ប្រដាប់​ភេទ​តែ​ម្តង​។

បើ​តាម​ប្រភព​ដដែល​បានឱ្យ​ដឹង​ថា កីឡាករ​ដែល​បាន​ខាំ​គូប្រកួត​របស់​ខ្លួន​ត្រូវ​ពិន័យ​ព្យួរ​ការ​ប្រកួត​រយៈពេល​៥​ឆ្នាំ ខណៈ​ដែល​អ្នក​ត្រូវ​គេ​ខាំ​ក៏​ត្រូវ​បាន​ពិន័យ​រយៈពេល​៦​ខែ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ