ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ៗ​ស្រឡាំងកាំង​! ចាប់ចោរ​យកទៅ​ឃុំ​ក្នុងបន្ទប់ ស្រាប់តែបាត់ទាំង​ជាប់ខ្នោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ជនសង្ស័យ​ម្នាក់​ដែល​ជា​មុខសញ្ញា​គាស់​ទ្វារ​រថយន្ត​លួច​ទ្រព្យសម្បត្តិ​ក្នុង​រថយន្ត​យ៉ាង​សកម្ម ហើយ​ត្រូវ​​​ប្រជា​ពលរដ្ឋ​​ចាប់ខ្លួន​បានរួច​​នាំ​យក​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​រដ្ឋ​ចោម​ចៅ​ទី​១​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ ​បន្ទាប់​មក​នគរបាល​បាន​យក​ជនសង្ស័យ​ទៅ​ឃុំខ្លួន​នៅ​ក្នុង​បន្ទប់​ជាន់​ទី​១ រួច​ហើយ​នគរបាល​​ចុះ​មក​ធ្វើ​ការងារ​នៅ​ខាងក្រោម​ភ្លេចខ្លួន ស្រាប់តែ​ជន​សង្ស័យ​ម្នាក់​នោះ​លួច​រត់គេច​ខ្លួន​បាត់​ទាំង​ដៃ​ជាប់​ខ្នោះ​ ដោយ​​ពុំ​ដឹង​ថា​រត់​ចេញ​តាំងពី​ពេល​ណា​និង​តាម​របៀប​ណា​នោះ​ឡើយ​។ ហេតុការណ៍​ខាងលើ​នោះ​បាន​ធ្វើ​ឲ្យ​មន្ត្រី​នគរបាល​ខាងលើ​មាន​ភាព​ស្រឡាំងកាំង​គ្រប់​ៗ​គ្នា​និង​បាន​កើតឡើង​កាល​ពី​វេលា​យប់​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩…

រាជធានី​ភ្នំពេញ ​៖ ​ជនសង្ស័យ​ម្នាក់​ដែល​ជា​មុខសញ្ញា​គាស់​ទ្វារ​រថយន្ត​លួច​ទ្រព្យសម្បត្តិ​ក្នុង​រថយន្ត​យ៉ាង​សកម្ម ហើយ​ត្រូវ​​​ប្រជា​ពលរដ្ឋ​​ចាប់ខ្លួន​បានរួច​​នាំ​យក​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​រដ្ឋ​ចោម​ចៅ​ទី​១​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ ​បន្ទាប់​មក​នគរបាល​បាន​យក​ជនសង្ស័យ​ទៅ​ឃុំខ្លួន​នៅ​ក្នុង​បន្ទប់​ជាន់​ទី​១ រួច​ហើយ​នគរបាល​​ចុះ​មក​ធ្វើ​ការងារ​នៅ​ខាងក្រោម​ភ្លេចខ្លួន ស្រាប់តែ​ជន​សង្ស័យ​ម្នាក់​នោះ​លួច​រត់គេច​ខ្លួន​បាត់​ទាំង​ដៃ​ជាប់​ខ្នោះ​ ដោយ​​ពុំ​ដឹង​ថា​រត់​ចេញ​តាំងពី​ពេល​ណា​និង​តាម​របៀប​ណា​នោះ​ឡើយ​។

ហេតុការណ៍​ខាងលើ​នោះ​បាន​ធ្វើ​ឲ្យ​មន្ត្រី​នគរបាល​ខាងលើ​មាន​ភាព​ស្រឡាំងកាំង​គ្រប់​ៗ​គ្នា​និង​បាន​កើតឡើង​កាល​ពី​វេលា​យប់​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ក្នុង​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​បុរសដែលជា​ជនសង្ស័យ​​ម្នាក់​ខាងលើ​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នៅឡើយ​គ្រាន់តែ​ដឹង​ថា គឺជា​មុខសញ្ញា​ដែល​តែងតែ​ធ្វើ​សកម្មភាព​គាស់​ទ្វារ​រថយន្ត​លួច​ទ្រព្យសម្បត្តិ​ក្នុង​រថយន្ត​យ៉ាង​សកម្ម ដោយ​សារ​មានការ​បាត់បង់​ទ្រព្យសម្បត្តិ​ញឹកញាប់​ពេក​ ទើប​ប្រជាពលរដ្ឋ​ឃ្លាំមើល​រហូត​ចាប់ខ្លួន​បាន​តែ​ម្ដង​។

តាម​ប្រភព​ព័ត៌មាន​​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​យប់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ ជនសង្ស័យម្នាក់​​ខាងលើ​​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារ​រថយន្ត​១​គ្រឿង​ដែល​ម្ចាស់​​ចត​ទុក​នៅ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ លួច​ទ្រព្យសម្បត្តិ​ ។ ​ពេល​នោះ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់ខ្លួន​បាន​រួច​ប្រគល់​ជូ​ន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​។

តាម​ប្រភពព័ត៌មានបាន​ឱ្យ​ដឹង​ថា ​លុះ​ក្រោយ​ពី​ការ​សាកសួរ​រួចរាល់​ហើយ នគរបាល​បាន​ដាក់​ខ្នោះដៃ​​ជនសង្ស័យ​មិន​បាន​ដោះ​ចេញនោះ​​ទេ រួច​យក​ទៅ​ឃុំ​ទុក​នៅ​ក្នុង​បន្ទប់​ជាន់​ទី​១ បន្ទាប់​មក​នគរបាល​ក៏​បាន​ចុះ​មក​ក្រោម ហើយ​រវល់​តែ​ធ្វើការ​ភ្លេចខ្លួន ​រហូត​ដល់​វេលា​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ត្រូវ​នាំ​ជនសង្ស័យ​ទៅ​ឃុំខ្លួន​បន្ត​នៅ​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាប់តែ​បាត់​ជនសង្ស័យ​ ដោយ​ជនសង្ស័យ​ម្នាក់​​នោះ​បាន​រត់គេច​ខ្លួន​បាត់​ទាំង​ដៃ​ជាប់​ខ្នោះ​តែ​ម្ដង​។​

ក្រោយ​ពី​មានរឿង​នឹក​ស្មាន​មិន​ដល់​បែប​នេះ​កើតឡើង​ ធ្វើ​ឱ្យ​​នគរបាល​ប៉ុស្តិ៍​​ស្រឡាំងកាំង​គ្រប់​ៗ​គ្នា​ ព្រមទាំង​ចែកផ្លូវ​គ្នា​តាម​រក​គ្រប់​ច្រកល្ហក ​តែ​សូ​ម្បី​តែ​ស្រមោល​ជនសង្ស័យ​ក៏​មិនឃើញ​ផង​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ