សម្តេច​ស ខេ​ង ៖ ស្នើ​សុំ​និរាករណ៍​ច្បាប់​អង្គការក្រៅរដ្ឋាភិបាល​មិន​អាច​ទៅ​រួច​ទេ


រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​សង្គម​ស៊ី​វិល រាជរដ្ឋាភិបាល​នៅ​តែ​ប្រកាន់​ធ្វើ​កិច្ច​សហ ប្រតិបត្តិការ​ភាព​ជា​ដៃគូរ​ដដែល ព្រោះ​ច្បាប់​បាន​កំណត់​រួច​ហើយ ។ សម្តេច ស ខេ​ង បាន​បញ្ជាក់​ក្នុង​ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ​ការងារ ឆ្នាំ​២០១៩ លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រសួងមហាផ្ទៃ​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ​ថា ៖«​យើង​នៅ​តែ​ប្រកាន់​អី​ញ្ចឹ​ង​ព្រោះ​ច្បាប់​បាន​កំណត់ ហើយ​គោលនយោបាយ​យើង​ក៏​បាន​កំណត់​អី​ញ្ចឹ​ង »​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច ស ខេ​ង ក៏​បាន​ឆ្លើយ​តប​ចំពោះ​ការ​ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​លុប​ចោល​ច្បាប់​ស្តី​ពី​អង្គការក្រៅរដ្ឋាភិបាល​ថា មិន​ចាប់​បាច់​នោះ​ទេ ព្រោះ​គ្មាន​ច្បាប់​ណា​ហាមឃាត់​ធ្វើ​ច្បាប់​នោះ​ទេ ។ សម្តេច​បញ្ជាក់​ថា ៖«​ប៉ុន្មាន​ថ្ងៃមុន​ឃើញ​គាត់​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា មិន​ចាំបាច់​មានច្បាប់​អង្គការក្រៅរដ្ឋាភិបាល​នោះ​ទេ គឺ​ត្រូវ​លុប​ចោល ។ ចំណុច​នេះ​មិន​មាន​ចាំបាច់​ទេ ពីព្រោះ​ថា ច្បាប់ក្រម​រដ្ឋប្បវេណី​បាន​និយាយ​ហើយ តែ​យើង​យក​មក​មើល​និយាយ​តែ​មួយ មាត់​ហ្នឹង​ធ្វើ​អ្វី​កើត​ហើយ​ប្រទេស​ណា​អត់​មានច្បាប់​ហ្នឹង​គឺ​វា​មាន​ទេ តែបើ​មាន​សុំ​បង្ហាញ​មក​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច ស ខេ​ង បាន​លើក​ឡើង​ថា បើ​សង្គម​ស៊ី​វិល​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​នឹង​ស្វាគមន៍ ប៉ុន្តែ​មិន​ត្រូវ​ធ្វើការ​ប្រ​ញ៉ាប់​នោះ​ទេ ព្រោះថា ច្បាប់​នេះ​ខ្ញុំ​ជា​អ្នក​ចាប់ផ្តើម​រៀបចំ​ធ្វើ​ក្នុង​ឆ្នាំ​១៩៩៥ រហូត​មក​ដល់​ឆ្នាំ​២០១៥ បាន​ច្បាប់​នឹង ត្រូវ​បាន​រដ្ឋសភា​ប្រកាស​ឲ្យ​ប្រើ ។ សម្តេច​ថា ទំ​រាំ​ច្បាប់​អង្គការក្រៅរដ្ឋាភិបាល​នេះ​ចេញ​ចំណាយពេល​អស់​២០​ឆ្នាំ ផ្ទុយ​ទៅ​វិញ​គ្រាន់តែ​ការ​ស្នើ​សុំ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​ជួប​ប្រជុំ​គ្នា​តែ​៤​លើក ខាង​សង្គម​ស៊ី​វិល​ថា យូរ​ពេក​វា​មិន​ត្រូវ​ទេ ។ សម្តេច​ថា បើ​ពិភាក្សា​គ្នា​អស់​រយៈពេល​១​ឆ្នាំ ២​ឆ្នាំ ក៏​មិន​ស្មើរ​២០​ឆ្នាំ​ដែរ ហើយ​អ្វី​ដែល​មិន​ត្រូវ​គ្នា​នោះ​ក៏​ដោយសារ​ខាង​សង្គម​ស៊ី​វិល​ផង​ដែរ​«​អី​ញ្ចឹ​ង​យើង​ធ្វើ​ម៉េច?​» ។ ប៉ុន្តែ​យ៉ាងណា​យើង​នៅ​តែ​ចាត់​ទុក​អង្គការ​សង្គម​ស៊ី​វិល​នៅ​ជា​ដៃគូរ​ដ​ដៃ​ល ព្រោះ​មាន​អង្គការ​ជាង​៥​ពាន់ បាន​ចូលរួម​ធ្វើការ​ជា​ច្រើន​នៅ​កម្ពុជា ។

សម្តេច ស ខេ​ង ក៏​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​បើ​និយាយ​ទៅ​ជា​ឋា​សួគ៌​របស់​សង្គម​ស៊ី​វិល ព្រោះ​គ្មាន​ប្រទេស​ណា​ដូច​កម្ពុជា​នោះ​ទេ ។ ទោះបីជា​មានការ​លើក​ឡើង​យ៉ាងណា​ក្តី រដ្ឋាភិបាល​នៅ​តែ​តស៊ូ​អត់ធ្មត់​ជាមួយ​សង្គម​ស៊ី​វិល​ទៀត ។

ករណី​ស្នើ​សុំ​វិ​សោ​ន​ធ​កម្ម​ច្បាប់​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​ចំនួន​១៧​មាត្រា ត្រូវ​បាន​សម្តេច ក្រឡាហោម ស ខេ​ង បាន​លើក​ឡើង​ថា បាន​ឯកភាព​គ្នា​៩​មាត្រា ដែល​ទើប​ប្រជុំ​៤​លើក នៅ​សល់​៨​មាត្រា ។ នៅ​សល់​៨​មាត្រា ត្រូវ​ប្រជុំ​គ្នា​រយៈពេល​១០ លើក​ទៀត​ក៏​មិន​អាច​ថា​យឹត​ដែរ បើ​មាន​ឆន្ទៈ​ក្នុង​ការ​ជជែក​គ្នា ប៉ុន្តែ​ចង់​ទាត់​ចោល​ក្រៅពី​សំណាញ់​ច្បាប់​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ។ សម្តេច ស ខេ​ង ក៏​បាន​ស្តាប់​ទៅ​សង្គម​ស៊ី​វិល​ថា បើ​ចង់​ឲ្យ​ប្រទេស​ជា​ប្រទេស​នីតិរដ្ឋ​រដ្ឋាភិបាល​ស្វាគមន៍​ជា​និច្ច និង​សុំ​ធ្វើការ​អត់​ធ្ង​ត់​ទាំងអស់​គ្នា​ជា​ការ​ល្អ​ដោយ​កុំ​ធ្វើ​ក្រៅ​សំណាញ់​ច្បាប់ ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច ស ខេ​ង ក៏​បាន​លើក​ឡើង​ថា មាន​សង្គម​ស៊ី​វិល​មួយ​ចំនួន​បាន​ដើរ​ប្រមូល​តាម​សហគមន៍​ដែល​មាន​មាន​គ្នា​២​នាក់ ឬ​៣​នាក់ ឬ​ទាំង​អ្នកខ្លះ​មិនដឹង​ខ្លួន​ផង​ដាក់​សំណើរ​មក​រាជរដ្ឋាភិបាល និង​ចង់​បង្ហាញ​ថា អ្នកប្រឆាំង​ថែម​ទៀត ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា សហគមន៍​ប្រមាណ​ជាង​៧០ ទៅ​៨០​ភាគរយ​មិន​មានឈ្មោះ​ក្នុង​បញ្ជី​របស់​ក្រសួងមហាផ្ទៃ​នោះ​ទេ ។ ប៉ុន្តែ​មាន​ចំណុច គឺ​សហគមន៍​ដែល​មាន​គ្នា​ម​៣ ឬ​៤ ឬ​៥​នាក់​គាត់​ចាំបាច់​ចុះបញ្ជី​ទេ គឺ​គាត់​ធ្វើ​តែ​អ្នក​ដែល​ចុះបញ្ជី​បាន​លុយ​ពី​ខាងក្រៅ​មក​ប្រហែល​គាត់​ប្រើ​អ្នក​ទាំងនោះ​ក្នុង​ពេល​គាត់​ទាមទារ​អ្វីមួយ ។ សម្តេច​បញ្ជាក់​ថា​៖«​ទោះបីជា​យ៉ាងណា​ក្តី​ខ្ញុំ​នៅ​តែ​បញ្ជាក់​ថា លើកកម្ពស់​ភាព​ជា​ដៃគូរ​រវាង​រដ្ឋាភិបាល និង​អង្ក​ការ​សង្គម​ស៊ី​វិល »៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ