ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់​ឃ្លាំង

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ លោក ទា គឹ​មសុ​ទ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​សូទ្រនិគម ចុះ​បង្ក្រាប​បទល្មើស​ជលផល​ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់​ឃ្លាំង និង​ពិនិត្យ​ទីតាំង​អភិរក្ស​ជលផល​ឃុំ​កំពង់​ភ្លុក​។ លោក ទា…

ខេត្តសៀមរាប​៖ លោក ទា គឹ​មសុ​ទ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​សូទ្រនិគម ចុះ​បង្ក្រាប​បទល្មើស​ជលផល​ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់​ឃ្លាំង និង​ពិនិត្យ​ទីតាំង​អភិរក្ស​ជលផល​ឃុំ​កំពង់​ភ្លុក​។

លោក ទា គឹ​មសុ​ទ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ កន្លង​មកនេះ​ថា នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ខាងលើ​នេះ បាន​ដកហូត​ឧបករណ៍​.​បរ​ចំនួន​១​ករណី នៅ​ចំណុច​ភ្លើង​ឆេះ ក្នុង​ឃុំ​កំពង់​ឃ្លាំង ដោយ​បាន​កាប់​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង​រួម​មាន ឧបករណ៍​បរ​ចំនួន​៦​គ្រឿង​, របាំង​សាច់​មង​ប្រវែង​៧០០​ម៉ែត្រ​, ​ចំរឹង​ចំនួន​២០០​ដើម និង​លែង​ត្រី​ចំនួន​ប្រមាណ​ជា​១០​គីឡូក្រាម​។

ដោយឡែក កម្លាំង​ចម្រុះ​បាន​ពិនិត្យ​ឃើញ​ទិដ្ឋភាព​ជា​រួម​នូវ​ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ និង​សាកសួរ​ព័ត៌មាន​អំពី​ការ​ប្រើ​ឧបករណ៍​នេសាទ ដូច​ជា មង​រាយ លប​សាច់​អួន សៃ​យឺន​កំពឹស អួន​ហ៊ុម​ដោយ​ដៃ ព្រមទាំង​បាន​សាកសួរ​ព័ត៌មាន​ពី​មេឃុំ​កំពង់​ឃ្លាំង ប្រធាន​សហគមន៍​នេសាទ​កំពង់​ឃ្លាំង ប្រជា​នេសាទ​ក្នុង​សហគមន៍ អំពី​វិស័យ​ជលផល​ក្នុង​ខ​ត្ត​សៀមរាប ។

អាជ្ញាធរ​មូលដ្ឋាន​និង​សហគមន៍​នេសាទ​មាត់​ខ្លា​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា តំបន់​ដែន​នេសាទ​ក្នុង​ឃុំ​នេះ ភាគច្រើន​ប្រកប​មុខរបរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដោយ​ប្រើប្រាស់​ឧបករណ៍​នេសាទ​មាន​ដូច​ជា មង​រាយ កន្សុំ​កំពឹស លាន់​អន្ទង់ លប​ព្រៀង សន្ទូច លប​ប្រើ​សាច់​អួន ។​ល​។

លោក ទា គឹ​មសុ​ទ្ឋ អះអាង​ថា ជា​ញឹកញាប់​មន្ត្រី​ជំនាញ​តែងតែបាន​ចុះ​ពិនិត្យ​ជា​ប្រចាំ​នៅ​តាម​គោលដៅ​ភូមិសាស្ត្រ​របស់​ខ្លួន ។ តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​នេះ យើង​សង្កេត​ឃើញ​ថា​បទល្មើស​នេសាទ​ខុសច្បាប់​មានការ​ថយ​ចុះ​ជា​បន្តបន្ទាប់ ព្រោះ​ដោយសារ​អាកាសធាតុ​ប្រែប្រួល​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ទឹកទន្លេ​មាន​សភាព​គោក​រាក់​ដោយ​អន្លើ នាំ​ឲ្យ​ការ​បង្ក​កំណើត​របស់​ពពួក​មច្ឆជាតិ​ថយ​ចុះ ។

លោក​បាន​បន្ត​ថា តែ​ទោះជា​យ៉ាងណា​ក៏​ដោយ យើង​នៅ​ត្រូវការចូលរួម​សហការ​ពី​អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ និង​សហគមន៍​ក្នុង​មូលដ្ឋាន រួម​គ្នា​បំផុស​និង​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ពី​ធនធាន​ជលផល​ថា​ជា​ទ្រព្យសម្បត្តិ​យើង​ទាំងអស់​គ្នា ជួយ​ការពារ​ទាំងអស់​គ្នា និង​ត្រូវ​យល់​ថា ធនធាន​នេសាទ​មិនមែន​ជា​ទ្រព្យសម្បត្តិ​របស់​ជលផល​តែ​ម្ខាង​នោះ​ទេ មន្ត្រី​ជលផល​ពួក​គាត់​មាន​តួនាទី​ផ្តល់​តែ​ទៅ​លើ​ការងារ​បច្ចេកទេស​តែ​ប៉ុណ្ណោះ បើ​យើង​រួម​សហការ​គ្នា​បាន​ល្អ នោះ​យើង​អាច​ជួយ​ការពារ​បាន​មួយ​ផ្នែក​ធំ​ដែរ ដូច​ជា​ការ​ប្រើ​ស្បៃ​មុង​ឬ​សាច់​អួន​ខុស​ក្រឡា​ដែល​ច្បាប់​ហាមឃាត់​ហើយ​ដែល​យើង​ត្រូវ​ទប់ស្កាត់​និង​បង្ក្រាប មក​ដល់​ពេល​នេះ​បទល្មើស​បាន​ថយ​ចុះ​ជា​បន្តបន្ទាប់​។ លោក​ក៏​បាន​ជម្រុញ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​យកចិត្តទុកដាក់​សហការ​គ្នា​ចុះ​បង្ក្រាប​បទល្មើស​ជលផល​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​ឲ្យ​បានជា​ប្រចាំ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ