ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរសជន​ជួយ​ឧបត្ថម្ភ​ដល់​កុមារ​កំព្រា​​នៅ​អង្គការ​ផ្ទះបាយ​កុមារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ សប្បុរស​ជន​មួយ​ក្រុម​ដោយ​មានការ​ចូលរួម​អំពី​សំណាក់​លោក​ជំទាវ ឆាយ ស៊ី​ណា ជីវ​កេង…

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ សប្បុរស​ជន​មួយ​ក្រុម​ដោយ​មានការ​ចូលរួម​អំពី​សំណាក់​លោក​ជំទាវ ឆាយ ស៊ី​ណា ជីវ​កេង , លោក​ជំទាវ​ឧកញ៉ា យី​ន ផា​ន្នី ថុ​ង អ៊ុយ​ប៉ា​ង ស្ថាបនិក​កាសែត​កោះសន្តិភាព​, លោក​ជំទាវ ប៉ែន អ៊ា​ន​, លោក​ជំទាវ គី​ម ច​ន្ធូ នឹម ថូ​ត និង​លោកស្រី ទឹម សុខា នាយិការ​សាលា​បឋម​សិក្សា​ជ័យ​ជំនះ បាន​នាំ​នូវ​ថវិកា​ចំនួន​១​លាន​៥០​ម៉ឺន​រៀល និង​១០០​ដុល្លារ សម្ភារៈ​សិក្សា​ចំនួន​២០០​កញ្ចប់ រួម​ទាំង​នំចំណី និង​ស្បែកជើង​ចំនួន​១​កេស​ផង​ដែរ​។

ដើម្បី​ទៅ​ចែក​ជូន​ដល់​ក្រុម​ក្មេង​ៗ​អនាថា ក្មេង​កំព្រា និង​ក្មេង​ៗ​ដើរ​រើស​អេ​ត​ចាយ ដែល​មក​ពី​តាម​បណ្តា​តំបន់​អនាធិបតេយ្យ​មួយ​ចំនួន​មាន​ដូច​ជា តំបន់​បឹង​ត្របែក ស្ទឹង​មាន​ជ័យ និង​តំបន់​អនាធិប​តេយ្យ​ក្បែរ​ផ្សារ​សុ​វ​ណ្ណា ចំនួន​២៥០​នាក់​នៅ​អង្គការ​ផ្ទះបាយ​កុមារ ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ ១១៣ (​ខាងក្រោយ សាលា​បឋម​សិក្សា​ជ័យ​ជំនះ​) ក្នុង​សង្កាត់​បឹង​កេង​កង​ទី​៣ ខណ្ឌ​បឹង​កេងកង​។

លោក​ជំទាវ ប៉ែន អ៊ា​ន បាន​មាន​ប្រា​សាសន៍​ថា ពេល​នេះ​ដែរ ក្នុង​នាមរូប​នាង​ខ្ញុំ​ផ្ទាល់ ក៏​ដូច​ជា​លោក​ជំទាវ​ៗ​ជា​មិត្តភក្តិ​ទាំងអស់​គ្នា បាន​នាំ​យក​នូវ​អំណោយ​មួយ​ចំនួន​មាន​ដូច​ជា ថវិកា សម្ភារៈ​សិក្សា នំចំណី និង​ស្បែកជើង រួម​ទាំង​របស់​ប្រើប្រាស់​មួយ​ចំនួន​ទៀត បាន​យក​មក​ចែក​ជូន​ដល់​ក្រុម​កុមារ​កំព្រា ដោយ​ខ្លះ​ក៏​មាន​ឪពុក​ម្តាយ ខ្លះ​ទៀត​មិន​មាន​ឪពុក​ម្តាយ ខ្លះ​ម្តាយ​កើត​អេ​ដស៍ ម្តាយ​ឈឺ ដូច្នេះ​ការ​រៀនសូត្រ​របស់​ពួក​គេ​ក៏​មិន​បាន​រៀន និង​ក្រោយ​ពី​បានដឹង​ពី​មិត្តភក្តិ​ក៏​បាន​នាំ​គ្នា​យក​មក​ធ្វើការ​ឧបត្ថម្ភ​ក្រុម​កុមារ​កំព្រា​ទាំងអស់​គ្នា​នេះ​តែ​ម្តង​។

លោក​ជំទាវ ថ្លែង​ថា ដោយ​ទឹកចិត្ត​របស់​ពួក​យើងខ្ញុំ មានការ​សប្បាយ​រីករាយ ដោយ​បានឃើញ​កុមារ​កំព្រា​ទាំងអស់​របស់​យើង​នៅ​ទី​នេះ បាន​អង្គការ​ផ្ទះបាយ​កុមារ​ជា​បង្អែក ហើយ​ពួក​យើង​ក៏​កំពុង​តែ​ធ្វើការ​អំពាវនាវ​ទៅ​ដល់​បណ្តា​មិត្តភក្តិ សប្បុរសជន ដើម្បី​ជួយ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​ទៅ​ទៀត​ផង​ដែរ​។

លោក​ជំទាវ​ក៏​បាន​ថ្លែង​បន្ត​ទៀត​ថា ឃើញ​ថា ក្រុម​ក្មេង​ទាំងនេះ ពួក​គេ​មាន​ជីវភាព​រស់នៅ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ដោយ​ខ្លះ​ដើរ​សុំទាន ខ្លះ​ដើរ​រើស​អេ​ត​ចាយ និង​ខ្លះ​ទៀត​ដើរ​គេង​នៅ​តាម​សួន​ច្បារ​សាធារណៈ​ជាដើម ដោយ​ពួក​យើងខ្ញុំ​បានឃើញ​អំពី​ស្ថានភាព​បែប​នេះ ក៏​មានចិត្ត​ជ្រះថ្លា​បបួល​គ្នា​មក​ជួយ​ឧបត្ថម្ភ​ដល់​កុមារ​កំព្រា​ៗ​ទាំងនេះ និង​ជា​ទឹកចិត្ត​របស់​ពួក​យើងខ្ញុំ​ទាំងអស់​គ្នា​ផង​ដែរ​ទៅ​ដល់​ពួក​គេ​។

លោក ង៉ូ​វ ឈី​វ ប្រធាន​អង្គការ​ផ្ទះបាយ​កុមារ​បាន​ថ្លែង​ថា អង្គការ​ផ្ទះបាយ​កុមារ​របស់​លោក គឺជា​អគារ​ស្បៀងអាហារ​សំរាប់​ក្មេង​ៗ​កំព្រា ក្មេង​អនាថា ក្មេង​ៗ​ដើរ​រើស​អេ​ត​ចាយ ទីទាល់​ក្រ ដែល​មាន​ជីវភាព​ក្រលំបាក ធ្វើ​ម្ហូបអាហារ​សំរាប់​ទទួល​ពួក​គេ​ចូល​មក​ហូប​បាយ​ជា​ប្រចាំ​រៀងរាល់ថ្ងៃ​។ ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ អង្គការ​ផ្ទះបាយ​កុមារ​របស់​លោក បាន​ធ្វើការ​ចំអិនម្ហូប​អាហារ​ចំនួន​២​ពេល គឺ​ពេល​ព្រឹក និង​ថ្ងៃត្រង់ សំរាប់​ឱ្យ​ពួក​គេ​ហូប ក្រោយ​ពី​ពួក​គេ​ទាំងអស់​គ្នា​មក​ពី​ដើរ​លេង ដើរ​រើស​អេ​ត​ចាយ មក​ពី​សាលារៀន ដោយ​មិន​មានការ​រើសអើង ហើយ​បាន​នាំ​គ្នា​ចូល​មក​ហូប​ក្នុង​មួយ​ថ្ងៃ​ចាប់ពី​ចំនួន​២៥០​នាក់ ទៅ​ជាង ៣៥០​នាក់​ជា​ប្រចាំ​។

លោក ង៉ូ​វ ឈី​វ ថ្លែង​បន្ត​ថា ក្រុម​ក្មេង​ទាំងអស់​គ្នា​ដែល​តែងតែ​មក​ហូប​បាយ​នៅ​អង្គការ​ផ្ទះបាយ​កុមារ​របស់​លោក​នេះ ភាគច្រើន​ជា​ក្មេង​រស់នៅ​តាម​តំបន់​អនាធិបតេយ្យ​មួយ​ចំនួន​មាន​ដូច​ជា មក​ពី​ម្តុំ​បឹង​ត្របែក ស្ទឹង​មាន​ជ័យ និង​តំបន់​ក្បែរ​ផ្សារ​សុ​វ​ណ្ណា ដោយ​មួយ​ចំនួន​មក​ហូប​តែ​មួយ​ពេល​ៗ តែ​ពេល​ព្រឹក ឬ​ថ្ងៃត្រង់​ប៉ុណ្ណោះ និង​មាន​ខ្លះ​ទៀត មក​ហូប​ទាំង​ពេល​ព្រឹក និង​ថ្ងៃត្រង់ រួច​ទើប​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​ក៏​មាន​ដែរ​។ ក្រៅពី​ម្ហូបអាហារ​ទទួល​ពួក​គេ អង្គការ​របស់​លោក​ក៏​មានការ​ណែ​នាំ​ឱ្យ​ពួក​គេ​បាន​ចូល​រៀន មុជទឹក​សំអាតខ្លួន ផ្តល់​សម្លៀក​បំពាក់​ថ្មី​ស្អាត​ៗ​ស្លៀក​ទៅ​រៀន កាត់​សក់​ថែម​ទៀត​ឱ្យ​ជា​ប្រចាំ​មិ ដែល​ខាន​។

លោក​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា សំរាប់​ថវិកា​ដែល​យក​មក​ធ្វើ​ម្ហូបអាហារ​ផ្តល់​ឱ្យ​ក្រុម​កុមារ​ទាំងអស់​គ្នា​ជា​ប្រចាំ​ទាំងនេះ គឺ​អង្គការ​ផ្ទះបាយ​កុមារ​របស់​លោក ទទួល​បាន​អំពី​សំណាក់​សប្បុរស​ជា​ច្រើន​​ដែល​តែងតែ​ជួយ​ឧបត្ថម្ភ យក​មក​ធ្វើ​ម្ហូបអាហារ​ទទួលទាន​សំរាប់​ក្មេង​ៗ​កំព្រា ក្មេង​អនាថា ក្មេង​រើស​អេ​ត​ចាយ ជា​បន្តបន្ទាប់​មិន​ដាច់​នា​កន្លង​មក​នោះ​។

ក្នុងថ្ងៃនេះ​ដែរ ក្នុង​នាមរូប​ខ្ញុំ​ផ្ទាល់​ដែល​ជា​ប្រធាន​អង្គការ​ផ្ទះបាយ​កុមារ ក៏​សូម​ធ្វើការ​ថ្លែងអំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ទៅ​ដល់​លោក​ជំទាវ​ៗ​ទាំងអស់​គ្នា​មានចិត្ត​សប្បុរសធម៌ ដែល​បាន​នាំ​នូវ​ថវិកា​​ចំនួន ១​លាន ៥០​ម៉ឺន​រៀល និង​ប្រាក់​ដុល្លារ​ចំនួន​១០០​ដុល្លារ​សំរាប់​យក​មក​ទិញ​ម្ហូប​អាហារ​​ផ្តល់​ដល់​កុមារ​ទាំងអស់​គ្នា រួម​ទាំង​សម្ភារៈ​សិក្សា​ចំនួន​២០០​កញ្ចប់ និង​នំចំណី​មួយ​ចំនួន​យក​មក​ចែក​ជូន​ណា​ពេល​នេះ​ផង​ដែរ​។

នាម​សប្បុរសជន​មាន ទី​១-​លោក​ជំទាវ ឆាយ ស៊ី​ណា ជីវ កេង បាន​ផ្តល់​ជូន​នូវ​ថិ​កា​ចំនួន ៥០​ម៉ឺន​រៀល សម្ភារៈ​សិក្សា​ចំនួន​២០០​កញ្ចប់ នំ​ដូ​ណាត់​១៥០​នំ​, ទី​២-​លោក​ជំទាវ​ឧកញ៉ា យី​ន ផា​ន្នី ថុ​ង​អ៊ុយ​ប៉ា​ង ស្ថាបនិក​កាសែត​កោះសន្តិភាព ឧបត្ថម្ភ​ថវិកា​ចំនួន ៥០​ម៉ឺន​រៀល នំ​ចំនួន​២​ប្រអប់ ស្បែកជើង​១​កេស ដំណាប់ និង​គ្រាប់សណ្តែក​៤​កំប៉ុង​, ទី​៣-​លោក​ជំទាវ ប៉ែន អ៊ា​ន ថវិកា​ចំនួន ១០០​ដុល្លារ និង​ទី​៤-​លោក​ជំទាវ គី​ម ច​ន្ធូ នឹម​ថូ​ត ថវិកា​ចំនួន ៥០​ម៉ឺន​រៀល​។ ដើម្បី​ផ្តល់​ជូន​ទៅ​អង្គការ​ផ្ទះបាយ​កុមារ ទុក​ប្រើប្រាស់​សម្រាប់​ទិញ​អង្ករ បន្លែ ត្រី សាច់ យក​មក​ធ្វើ​ម្ហូបអាហារ​សំរាប់​​ផ្តល់​ជូន​កុមារ​ៗ​ទាំងអស់​គ្នា​ជា​ប្រចាំ​ថ្ងៃ និង​ចែក​ជូន​សម្ភារៈ​សិក្សា នាំ​ចំណី​ដល់​ពួក​គេ ហើយ​​ក៏​បាន​ផ្តល់​ជា​ថវិកា​លើកទឹកចិត្ត​មួយ​ចំនួន​ទៅ​ដល់​កុមារី​ឈ្មោះ រិ​ត ស្រី​ណ​យ សិស្ស​ពូកែ​រៀន​ថ្នាក់​ទី​១ ក​២ ជាប់​ចំណាត់ថ្នាក់​លេខ​១​ប្រចាំខែ នៅ​សាលា​បឋម​សិក្សា​ជ័យ​ជំនះ ជា​ក្មេង​របស់​អង្គការ​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ