ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេក​លក់​ក៏​ដេក​ទៅ គ្មាន​អ្នក​ណា​ទៅ​រំខាន​ទេ កុំ​ភ័យ​!

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ស្នើ​សុំ​ឱ្យ​មានការ​បង្ក្រាប​ម៉ាស៊ីន​អារឈើ​ខុសច្បាប់​របស់​ស្តេច​ក្រាញ់​ក្នុង​តំបន់​មួ​ម​កន្លែង បន្ទាប់​ពី​សង្កេត​ឃើញ​ថា អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ហាក់​ព្រងើយកន្តើយ​មិន​ធ្វើការ​បង្ក្រាប ខណៈ​ម៉ាស៊ីន​អារឈើ​របស់​ឈ្មួញ​ត្រូវ​បានដឹង​ថា មិន​មានច្បាប់​អនុញ្ញាតិ​ឡើយ​។ យោង​តាម​ប្រភព​បាន​បង្ហើប​ថា…

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ស្នើ​សុំ​ឱ្យ​មានការ​បង្ក្រាប​ម៉ាស៊ីន​អារឈើ​ខុសច្បាប់​របស់​ស្តេច​ក្រាញ់​ក្នុង​តំបន់​មួ​ម​កន្លែង បន្ទាប់​ពី​សង្កេត​ឃើញ​ថា អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ហាក់​ព្រងើយកន្តើយ​មិន​ធ្វើការ​បង្ក្រាប ខណៈ​ម៉ាស៊ីន​អារឈើ​របស់​ឈ្មួញ​ត្រូវ​បានដឹង​ថា មិន​មានច្បាប់​អនុញ្ញាតិ​ឡើយ​។

យោង​តាម​ប្រភព​បាន​បង្ហើប​ថា ម៉ាស៊ីន​រ៉ៃ​អារឈើ​របស់​មេ​ឈ្មួញ​នោះ ត្រូវ​បានដឹង​ថា មិន​មាន​ច្បាប់​អនុញ្ញាតិ​ឡើយ ហើយ​ចំពោះ​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​វិញ​ហាក់​ព្រងើយកន្តើយ​មិន​យកចិត្តទុកដាក់​បង្ក្រាប​ម្តងណា​ឡើយ​។

ប្រភព​បន្ត​ថា ម្ចាស់​ម៉ាស៊ីន​រ៉ៃ​ខុសច្បាប់​នោះ ត្រូវ​បាន​ស្គាល់​ប្តី​ឈ្មោះ នៅ និង​ប្រពន្ធ​ឈ្មោះ ណា នៅ​ចំណុច​ភូមិ​វាល​ពន់ ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ដោយ​ដំណើរការ​អារឈើ​ច្រើន​ឆ្នាំ​មក​ហើយ គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ លើស​ពី​នេះ​ទៅ​ទៀត ប្រពន្ធ​របស​ថៅកែ​ម៉ាស៊ីន​ខុសច្បាប់​នេះ​បាន​បើក​លេងល្បែង​ស៊ីសង នៅ​ក្នុង​បរិវេណ​ដាក់​ម៉ាស៊ីន​របស់​ខ្លួន​ទៀត​ផង​។

មហាជន​ជា​ច្រើន​បាន​លើក​ឡើង​ថា ក្នុង​មូលដ្ឋាន​ពួក​គាត់​នៅ​តែ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ព្រោះ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ដែល​ចាត់វិធានការ​ទប់ស្កាត់​បង្ក្រាប​​ទាល់តែ​សោះ​។ ម្យ៉ាងទៀត​នៅ​ចំណុច​ដែល​ឈ្មួញ​ដាក់​ម៉ាស៊ីន​រ៉ៃ​អារឈើ​នោះ ក៏​មាន​បើក​​លេងល្បែង​បៀរ​អាប៉ោង​យ៉ាង​ពេញបន្ទុក​ដែរ ចំណែក​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ថ្នាក់​ឃុំ ថ្នាក់​​ស្រុក មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ ទំនង​ចង់​ទុក​តាំងពិព័រណ៍​គ្រាន់​ទៅ​សាកសួរ​សុខទុក្ខ​ម្តងម្កាល​ប្រចាំ​អាទិត្យ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ