មាន​អ្នក​ឆ្លង​ថ្មី​៧០​នាក់​ទៀត​​​​រក​ឃើញ​​ក្នុង​ចំណោម​អ្នក​ដំណើរ​​លើ​នាវា​កម្សាន្ត​


ប្រទេស​ជប៉ុន ៖ មាន​អ្នក​ឆ្លង​វីរុស ​COVID-19 ​ថ្មី​៧០​នាក់​ថែម​ទៀត​ត្រូវ​បាន​រក​ឃើញ ក្នុង​ចំណោម​​អ្នកដំណើរ​នៃ​នាវា​កម្សាន្ត​DIAMOND PRINCESS​ដែល​បង្ខាំង​ទុក​ចាប់តាំងពី​ថ្ងៃ​ទី​៣​កុម្ភៈ​មក ក្នុង​កំពង់​ផែ​ជប៉ុន​ក្រុង​យូ​កូ​ហា​ម៉ា​។

ដោយ​រៀបរាប់​ពី​អ្នក​ឆ្លង​វីរុស​ថ្មី​ទាំងនេះ រដ្ឋមន្ត្រី​សុខាភិបាល​ជប៉ុន​លោក​កាត​ស៊ូ​ណូ​ប៊ូ​កា​តូ​ថ្លែង​នា​ថ្ងៃ​ទី​១៦​កុម្ភៈ​ថា បែប​នេះ​នាំ​ឲ្យ​ចំនួន​អ្នកដំណើរ​នៃ​នាវា​នោះ​ដែល​រក​ឃើញ​ឆ្លង​វីរុស ឡើង​ដល់​៣៥៥​នាក់ ក្នុង​នោះ​មាន​ជនជាតិ​អា​មេ​រិ​ក​យ៉ាងតិច​៤០​នាក់​។

សហរដ្ឋអាមេរិក​ប្រកាស​ពី​ការ​បញ្ជូន​យន្តហោះ​ពិសេស​២​គ្រឿង មក​ធ្វើ​មាតុភូមិនិវត្តន៍ បណ្ដា​អ្នកដំណើរ​ជនជាតិ​អា​មេ​រិ​ក​ដែល​បង្ខាំង​ទុក​លើ​នាវា​នេះ ដែល​ជា​ប្រភព​សំខាន់​បំផុត​នៃ​ការ​ឆ្លង​វីរុស នៅ​ក្រៅ​ចិនដីគោក​។

ចំណែក​ក្រុង​ហុងកុង​វិញ រដ្ឋាភិបាល​មូលដ្ឋាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៥​កុម្ភៈ​ថា នឹង​រៀបចំ​ជើង​ហោះហើរ​របស់​យន្តហោះ ដើម្បី​ជម្លៀស​អ្នកក្រុង​ហុងកុង​ប្រមាណ​ជា​៣៣០​នាក់ ដែល​មាន​វត្ត​មាន​លើ​នាវា​នេះ បើ​ដរាបណា​អា​ជ្ជា​ធរ​ជប៉ុន​ផ្ដល់​ការ​យល់ព្រម​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ការិយា​ល័យ​សន្តិសុខ​ហុងកុង​គូសបញ្ជាក់​ថា អ្នកដំណើរ​ទាំងនេះ នឹង​ត្រូវ​បង្ខាំង​ទុក​ឲ្យ​នៅ​ដាច់​ពី​គេ​រយៈពេល​១៤​ថ្ងៃ ពេល​មក​ដល់​ហុងកុង​វិញ​។ កា​ណា​ដា​ក៏​អះអាង​នា​ថ្ងៃ​ទី​១៥​កុម្ភៈ​ថា ខ្លួន​នឹង​ជួល​យន្តហោះ​មួយ​មក​ធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិ​គេ ដែល​ជាប់​ក្នុង​នាវា​DIAMOND PRINCESS​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:៤៧ | ក្នុងស្រុក

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល និង​ជែល​លាងដៃ ជូន​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ