ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

GMAC បង្ហាញ​ការ​សោក​ស្តោ​យ​ជា​ខ្លាំង​ចំពោះ​ការ​សម្រេច​របស់ EU លើ​ការ​ព្យួរ​ផ្នែក​ខ្លះ​នៃ EBA

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា GMAC បាន​បង្ហាញ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​សេច​ត្តី​សម្រេច​ប្រកាស នៅ​ថ្ងៃ​ទី​១២ កុម្ភៈ កន្លង​ទៅ​នេះ របស់​សហភាព​អឺរ៉ុប​ដែល​បាន​ព្យួរ​ផ្នែក​ខ្លះ​នៃ​កម្មវិធី…

រាជធានី​ភ្នំពេញ ៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា GMAC បាន​បង្ហាញ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​សេច​ត្តី​សម្រេច​ប្រកាស នៅ​ថ្ងៃ​ទី​១២ កុម្ភៈ កន្លង​ទៅ​នេះ របស់​សហភាព​អឺរ៉ុប​ដែល​បាន​ព្យួរ​ផ្នែក​ខ្លះ​នៃ​កម្មវិធី «​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​លើកលែងតែ​សព្វាវុធ (EBA) សម្រាប់​ប្រទេស​កម្ពុជា ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ​ម្សិលមិញ​របស់ GMAC​បាន​បង្ហាញ​ថា កម្មវិធី EBA អនុញ្ញាត​ឱ្យ​បណ្តា​ប្រទេស​អឺរ៉ុប​នាំ​ចូល​ផលិត​ពី​ប្រទេស​កម្ពុជា (​លើកលែងតែ​សព្វាវុធ​)​ដោយ​មិន​យកពន្ធ និង​គ្មាន​កូតា ។ អ្នក​ទទួល​បាន​អត្ថប្រយោជន៍​សំខាន់​ៗ​ពី​កម្មវិធី​នេះ គឺ​វិស័យ​កាត់ដេរ និង​ផលិតផល​ធ្វើ​ដំណើរ​របស់​កម្ពុជា ដែល​តំណាង​ដោយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ។ ឧស្សាហ៍កម្ម​ទាំងនេះ​មាន​ប្រមាណ​៧៥% នៃ​ការ​នាំ​ចេញ​ទំនិញ​សរុប​របស់​កម្ពុជា និង​ប្រមាណ​៩០%​នៃ​ការ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​ដែល​ជាទី​ផ្សារ​ធំ​បំផុត​សម្រាប់​ទំនិញ​ដែល​ផលិត​ដោយ​បណ្តា​រោងចក្រ​តំណាង​ដោយ GMAC ។

បើ​តាម​GMAC វិស័យ​កាត់ដេរ​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ជាង​៧៥​ម៉ឺន​នាក់ និង​ផ្តល់​ប្រាក់​ចំណេញ​ដោយ​ផ្ទាល់​ប្រមាណ​២០% ដល់​គ្រួសារ​នៅ​ទូ​ទាំង​ប្រទេស ហេតុនេះ​សមាគម​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​ធ្វើការ​ពិចារណា​ឡើង​វិញ ។

សេចក្តី​ប្រកាស​ដដែល​លើក​ឡើង​ថា «​ការ​ផ្តល់​ការងារ​នៅ​ក្នុង​វិស័យ​ទាំងនេះ​ដែល​គាំំ​ទ្រ​ដោយ​កម្មវិធី​អនុគ្រោះ​ពន្ធ​EBA ឥឡូវ​មាន​ចំនួន​លើស​៧៥​ម៉ឺន​នាក់ និង​បាន​រួមចំណែក​ដល់​ការ​ទាញ​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ចេញពី​ភាព​ក្រីក្រ ។ កម្មករ​ភាគច្រើន​បំផុត​ជា​ស្ត្រី​ដែល​គ្រប់គ្រង​គ្រួសារ មើលថែ​សុខភាព​និង​សុខុមាលភាព​របស់​កូន​ៗ និង​ផ្តល់​ប្រាក់​ចំណេញ​ដោយ​ផ្ទាល់​ដល់​គ្រួសារ​ជាង​២០% នៃ​គ្រួសារ​ក្នុង​ប្រទេស​កម្ពុជា ។ សមាគម​សូម​ជំរុញ​គណៈកម្មការ​អឺរ៉ុប និង​សមាជិក​សភា​អឺរ៉ុប​ពិចារណា​ឡើង​វិញ​ចំពោះ​សេចក្តីសម្រេច​នេះ ដោយ​ពិចារណា​ទៅ​លើ​គុណ​តម្លៃ​នៃ​កម្មវិធី​នេះ​ដែល​បាន​ដាក់​ឱ្យ​អនុវត្ត​ជិត​២០​ឆ្នាំ​កន្លង​ទៅ​ជំនួយ​អភិវឌ្ឍន៍​កាត់​បន្ថយ​ភាព​ក្រីក្រ និង​សេចក្តី​ថ្លៃថ្នូរ​នៃ​ការងារ ។ កម្មវិធី​EBA គឺជា​ជោគជ័យ​ច្បាស់​មួយ​នៅ​ក្នុង​ប្រទេស​ក​ម្ព​ជា​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​ទាំងនេះ ។ កា​រដក​ដោយ​ផ្នែក​នៃ​កម្មវិធី​នេះ​នឹង​បាន​ត្រឹមតែ​ធ្វើ​ឱ្យ​បាត់បង់​ការងា រ​និង​នាំ​ឱ្យ​មាន​ភាព​ក្រីក្រ​»​។

បើ​តាម​GMAC​សង្កត់ធ្ងន់​ថា​« សេចក្តីសម្រេច​របស់​សហភាព​អឺរ៉ុប​នឹង​ទំនងជា​ធ្វើ​ឱ្យ​មានការ​ភាន់​ច្រ​លំ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ពាណិជ្ជកម្ម​របស់​យើង​ដេ​ល​កំពុង​ឆ្ពោះទៅ​មុខ ហើយនឹង​លើកទឹកចិត្ត​ឱ្យ​អ្នកបញ្ជា​ទិញ​ទៅ​ទិញ​ពី​បណ្តា​ប្រទេស​ដទៃ​ៗ​ដែល​មានការ​គោរព​សិទ្ធ​សហជីព​អន់​ឆ្ងាយ​ជាង​កម្ពុជា ហើយ​ទំនងជា​បណ្តាល​ឱ្យ​មានការ​បាត់បង់​ការងារ​ដល់​កម្មករ​រាប់​ម៉ឺន​នាក់ ហើយ​ភាគច្រើន​បំផុត​នៃ​ពួក​គេ​គឺជា​សមាជិក​សហជីព ហើយ​ធ្វើ​ឱ្យ​មាន​ភាព​ក្រីក្រ​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស ។ ធ្វើ​ឱ្យ​វា​កាន់តែ​លំបាក​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​សម្រាប់​កម្មករ​ដោយសារ​ផល​ប៉ះពាល់​អ​វេជ្ជ​មាន​នៃ​ភាព​ប្រកួតប្រជែង​មក​លើ​វិស័យ​របស់​យើង​ដោយសារ​ពន្ធ​ដែល​ដាក់​ដោយ​សហភាព​អឺរ៉ុប​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ