ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ បើ​ខ្វះ​សាល​សវន​ការ​កាត់ក្តី​អាច​ជួល​សណ្ឋាគារ​កាត់​តែ​ម្តង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​ព​ន្លឿ​ន​ការងារ​កាត់ក្តី​ទណ្ឌិត ឬ​ពិរុទ្ធជន និង​ថា បើ​ខ្វះ​សាល​សវនាការ​អាច​ជួល​សណ្ឋាគា​សម្រាប់​កាត់​តែ​ម្តង ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​ព​ន្លឿ​ន​ការងារ​កាត់ក្តី​ទណ្ឌិត ឬ​ពិរុទ្ធជន និង​ថា បើ​ខ្វះ​សាល​សវនាការ​អាច​ជួល​សណ្ឋាគា​សម្រាប់​កាត់​តែ​ម្តង ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២០ របស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​» ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ​នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​ជាតិ ដើម្បី​ស្ត្រី និង​ក្រសួង​កិច្ចការ​នារី​ត្រូវ​បន្ត​នូវ​កិច្ចសហការ​ណ៍​បន្ថែម​ទៀត​ជាមួយ​ក្រសួងមហាផ្ទៃ​ក្នុង​ការ​តាមដាន​រឿង​ស្ត្រី​ដែល​ជា​ទណ្ឌិត ឬ​ជា​ពិរុទ្ធជន ដើម្បី​ធ្វើ​យ៉ាងណា​ព​ន្លឿ​ន​ការងារ​កាត់ក្តី​ឲ្យ​ឆាប់ រួម​ទាំង​ការ​ស្វែងរក​មេធាវី​សំរាប់​ការពារ​ស្ត្រី​ដែល​ជា​ពិរុទ្ធជន​នោះ​ផង​ដែរ ។ សម្តេច​តេ​ជោ​បញ្ជាក់​ថា ៖«​សុំ​ឲ្យ​ក្រសួងយុត្តិធម៌​ត្រូវ​ព​ន្លឿ​ន​ការងារ​នេះ ដែល​បច្ចុប្បន្ន​នេះ​លឺ​ថា មាន​ជាង​២​ម៉ឺន​សំណុំរឿង​ដែល​មិន​ទាន់​បាន​កាត់ក្តី ចូ​ច្នេះ​ត្រូវ​ព​ន្លឿ​ន​សំណុំរឿង​នេះ​ឲ្យ​បាន​ឆាប់ ហើយ​បើ​ខ្វះ​សាល​សវនាការ​កាត់ក្តី​អាច​ជួល​សណ្ឋាគារ​កាត់ក្តី​តែ​ម្តង​ទៅ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន សុំ​ឲ្យ​ក្រសួង​ការងារ​ត្រូវ​តាមដាន​ពល​ការិនី​ដែល​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស ដោយ​ត្រូវ​យកចិត្តទុកដាក់​ទៅ​លើ​សុវត្ថិភាព​របស់​ពួក​គេ និង​ការពារ​ការ​រំលោភ​បំពាន​ផ្សេង​ៗ ។ សម្តេច​តេ​ជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ដ៏​មាន​សារៈសំខាន់​ក្នុង​កា​រលើ​កម្ពស់​សិទ្ធិ​សេរីភាព យេ​ន​ឌ័​រ និង​ការ​ចូលរួម​រួម​របស់​ស្ត្រី ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​ដែល​បាន​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​កសាង និង​អភិវឌ្ឍ​សង្គម​ជាតិ ។ សម្តេច​តេ​ជោ​បាន​បន្ត​ថា បច្ចុប្បន្ន​ស្ត្រី​បាន​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​ជា​ច្រើន​ក្នុង​វិស័យ​ផ្សេង​ៗ​ដូច​ជា​វិស័យ​សុខាភិបាល , វិស័យ​សេវាកម្ម ដូច​ជា​ធនាគា សណ្ឋាគារ​, ភោ​ជនី​ដ្ឋា​ន និង​គ្រូបង្រៀន រួម​ទាំង​វិស័យ​យោធា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ