ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​វាយតម្លៃ​ថា​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ចាប់ផ្ដើម​មាន​ផ្លែផ្កា

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​រ៉​យ​ទ័​រថា អ្នក​ទទួលខុសត្រូវ​ម្នាក់​ខាង​សុខាភិបាល​ចិន​វាយតម្លៃ​ថា ការ​ខិត​ខំ​ប្រឹងប្រែង​នានា​របស់​ក្រុង​ប៉េ​កាំ​ង ដើម្បី​ទប់​ការ​ឆ្លង​រាលដាល​នៃ​វី​វីរុស COVID-19 ចាប់ផ្ដើម​ផ្ដល់​​ផ្លែផ្កា​ហើយ​។ ចំនួន​នៃ​អ្នក​ឆ្លង​វីរុស​នោះ​ថ្មី មានការ​ចុះ​ថយ​នា​ថ្ងៃ​ទី​១៦…

ប្រទេស​ចិន ៖ យោង​តាម​រ៉​យ​ទ័​រថា អ្នក​ទទួលខុសត្រូវ​ម្នាក់​ខាង​សុខាភិបាល​ចិន​វាយតម្លៃ​ថា ការ​ខិត​ខំ​ប្រឹងប្រែង​នានា​របស់​ក្រុង​ប៉េ​កាំ​ង ដើម្បី​ទប់​ការ​ឆ្លង​រាលដាល​នៃ​វី​វីរុស COVID-19 ចាប់ផ្ដើម​ផ្ដល់​​ផ្លែផ្កា​ហើយ​។ ចំនួន​នៃ​អ្នក​ឆ្លង​វីរុស​នោះ​ថ្មី មានការ​ចុះ​ថយ​នា​ថ្ងៃ​ទី​១៦ ខែ​​កុម្ភៈ ​នៅ​ចិន​។

ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃ​របស់​ខ្លួន គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន​គូសបញ្ជាក់​ថា​ មនុស្ស​៦៨.៥០០​នាក់​បាន​ឆ្លង​វីរុស​នៅ​ចិនដីគោក ដែល​នៅ​ទីនោះ​គិត​ត្រឹម​ថ្ងៃ​ទី​១៦ ​កុម្ភៈ​ មាន​អ្នក​​បាត់​បង់​ជីវិត​ដល់​១.៦៦៥​នាក់​។ ចំនួន​អ្នក​ឆ្លង​ថ្មី​បាន​ធ្លាក់​ចុះះ​មក​នៅ​ត្រឹម​២.០០៩​នាក់ ទល់​នឹង​២.៦៤១​នាក់​នា​ថ្ងៃមុន​នេះ ហើយ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​មាន​១៤២​នាក់ ចុះ​ថយ​ម្នាក់​ទល់​នឹង​ថ្ងៃមុន​នេះ​។

បេសកកម្ម​រួម​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក​WHO​និង​ចិន ត្រូវ​ចាប់ផ្ដើម​នា​ចុង​ស​ប្ដា​ហ៍​នេះ ការ​ស្រាវជ្រាវ​លើ​ការ​ឆ្លង​។ ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង​ថ្លែង​ថា ចិន​ត្រូវ​ប្រមូលផ្ដុំ​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​ត្រួតពិនិត្យ​ការ​ឆ្លង​។

នៅ​ខេត្ត​ជាំ​ង​ស៊ូ​ចិន​ផលិតកម្ម ចាប់ផ្ដើម​ឡើង​វិញ​ពិសេស​នៅ​ក្រុង​វូ​ស៊ី​ទីប្រជុំជន​ខេត្ត​នេះ​។ បណ្ដា​និយោជិត​មុន​ពេល​ចូល​ក្នុង​កន្លែងធ្វើការ ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​កម្ដៅ​ក្នុង​ខ្លួន មុន​ពេល​ចូល​ធ្វើការ​។ ក្រុង​វូ​ស៊ី​បាន​ចាត់​បណ្ដា​វិធានការ​ប្រុង​ប្រយ័ត្ន ក្នុង​ពេល​ចាប់ផ្ដើម​ផលិតកម្ម​វិញ ក្នុង​ក្រប​ខណ្ឌ​​នៃ​ការ​តស៊ូ​ជាតិ​ប្រឆាំង​ការ​ឆ្លង​វីរុស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ  ៖ xinhuanet (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ