ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៩ ខែកុម្ភៈ​នេះ​ចុះថ្លៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​ចាប់ពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​ចាប់ពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ​នេះ ស្តី​ពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​បាន​ឲ្យ​ដឹង​ថា ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរ ជាតិ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៩ ខែកុម្ភៈ​ឆ្នាំ​២០២០ នឹង​ត្រូវ​លក់​៣.៦៦០​រៀល​/១​លី​ត្រ សម្រាប់​សាំង​ធម្មតា EA92 និង​៣.៤១៧​រៀល​/១​លី​ត្រ សម្រាប់​ប្រេងម៉ាស៊ូត ។

ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយ​មានការ​រួមចំណែក​ជា​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន​៤​សេន​ដុល្លារ​/​លី​ត្រ ដូច្នេះ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០ នឹង​ចុះ​មក​ដល់​៣.៥០០​រៀល​/​លី​ត្រ សម្រាប់​សាំង​ធម្មតា​EA92 និង​៣.២៥០​រៀល​/​លី​ត្រ សម្រាប់​ប្រេងម៉ាស៊ូត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ