សុខនិងទុក្ខវាជាគូគ្នាសម្រាប់ជីវិតសត្វលោកជាធម្មតាទៅហើយ ជីវិតសត្វលោកមិនឋិតថេរ មិនទៀងទាត់ឡើយ ជួនកាលថ្ងៃនេះបានសុខ តែមិនប្រាកដថា ថ្ងៃស្អែកមានស្មាមញញឹមទៀតទេ ព្រោះ ជីវិតយើងមិនខុសពីទឹកស្ទឹងទេ មានពេលឡើង ហើយក៏មានពេលស្រក ពេលខ្លះក៏មានទុក្ខ ឯពេលខ្លះក៏ជួបសុខ វាជាច្បាប់ធម្មជាតិគឺវាអញ្ចឹង ។
ប៉ុន្តែអ្វីដែលសំខាន់គឺអ្នកត្រូវដឹងថា ជីវិតនេះប្រសព្វតែពីរឿងទុក្ខច្រើនសុខ គឺវាប្រព្រឹត្តទៅយ៉ាងនោះឯងមិនអាចកែខៃធម្មជាតិបានឡើយ ។
នៅពេលយល់ច្បាស់ពីសេចក្តីពិតនៃច្បាប់ធម្មជាតិយ៉ាងនេះហើយ ចូរអ្នកខំធ្វើបុណ្យ សន្សំកុសល ប្រព្រឹត្តតែអំពើល្អពីឥឡូវនេះទៅ នោះដំណើរជីវិតរបស់អ្នកនឹងបានសុខសាន្តហើយ ។ សាន សារិន
ចែករំលែកព័តមាននេះ