ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលស្រុក​បន្ទាយស្រី នឹង​ចាត់​វិធាន​ការ​ចាប់ខ្លួន បើ​ម្ចាស់​ដី​ឡូ​តិ៍​នៅ​តែ​បន្ត

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អភិបាលស្រុក​បន្ទាយស្រី បាន​ថ្លែង​ថា នឹង​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ប្រសិនបើ​ម្ចាស់​ដី​ឡូ​តិ៍​នៅ​តែ​ហ៊ាន​បន្ត​ឈូស​ឆាយ ដោយ​បំពាន​ដី​ព្រៃរបស់​រដ្ឋ​តទៅ​ទៀត​។ អភិបាលស្រុក​បន្ទាយស្រី លោក…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អភិបាលស្រុក​បន្ទាយស្រី បាន​ថ្លែង​ថា នឹង​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ប្រសិនបើ​ម្ចាស់​ដី​ឡូ​តិ៍​នៅ​តែ​ហ៊ាន​បន្ត​ឈូស​ឆាយ ដោយ​បំពាន​ដី​ព្រៃរបស់​រដ្ឋ​តទៅ​ទៀត​។

អភិបាលស្រុក​បន្ទាយស្រី លោក ឃឹម ហ្វី​ណ​ង់ បាន​ថ្លែង​បញ្ជាក់​តាម​ទូរស័ព្ទ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ​យ៉ាង​ដូច្នេះ​ថា បន្ទាប់​ពី​មាន​បុគ្គល​ទៅ​ឈូស​ឆាយ​ព្រៃ​បង្កើត​ជា​គម្រោង​ពុះ​ដី​ឡូ​តិ៍លក់ ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ​ក្នុង​តំបន់ហាមឃាត់​។

លោក​បន្ត​ថា កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ​នេះ មន្ត្រី​បាន​ចុះ​ទៅ​ពិនិត្យ​ឃើញ​ថា ទីតាំង​ដី​ខាងលើ​នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​រុន ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ដី​នេះ​ស្ថិត​ក្នុង​តំបន់​២ ដែល​ជា​ដែន​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា​។ លោក​ទទួលស្គាល់​ថា ពិតជា​មានការ​ឈូស​ឆាយ​រួចរាល់​ប្រហែល​៣​ទៅ​៤​ហិ​កតា​មែន តែ​សកម្មភាព​នោះ​យើង​ទើបតែ​ដឹង​។ ជាមួយនឹង​ការ​ចុះ​ពិនិត្យ​របស់​មន្ត្រី គឺ​បាន​ហៅ​ម្ចាស់​មក​ធ្វើ​កិច្ចសន្យា​ប​ញ្ឃ​ប់​គ្រប់​សកម្មភាព​ទាំងអស់​។

អភិបាលស្រុក​រូប​នេះ បាន​បញ្ជាក់​យ៉ាង​ដាច់ខាត​ថា លោក​នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ប្រសិនបើ​ម្ចាស់​គម្រោង​ដី​ឡូ​តិ៍​ខាងលើ នៅ​តែ​បន្ត​ឈូស​ឆាយ ឬ​ឈូស​ឆាយ​ដោយ​លួចលាក់​ក្នុង​ប្រការ​ណាមួយ​។ មិន​ថា ដី​នោះ​វា​ស្ថិត​ក្រោម​​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​អប្សរា ឬ​ក៏​ដី​ស្របច្បាប់​នោះ​ទេ តែ​រាល់​ការ​ធ្វើ​អាជីវកម្ម​ណាមួយ ចាំ​ចាប់​ត្រូវ​សុំ​ច្បាប់​ជា​មុន​។

ទោះបី​អាជ្ញាធរ​ស្រុក​បន្ទាយស្រី មិន​ទាន់​បង្ហាញ​ថា ម្ចាស់​ទីតាំង​ដី​ឡូ​តិ៍​ខាងលើ​ជាន​ណា ប៉ុន្តែ​មន្ត្រី​ដែល​ស្ថិត​ក្នុង​ហេតុការណ៍ បានឱ្យ​ដឹង​ថា ម្ចាស់​ដី​ឡូ​តិ៍​ឈ្មោះ ឈិ​ន សំ​អឿ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​។ គាត់​គ្រោង​ឈូស​ឆាយដី​នៅ​ទីនោះ ប្រហែល​៤០​ហិ​កតា ប៉ុន្តែ​ពេល​នេះ​ទើប​ឈូស​បាន​៣​ទៅ​៤​ហិ​កតា​ប៉ុណ្ណោះ​។

នា​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ​នេះ លោក ឈិ​ន សំ​អឿ​ន ដែល​អះអាង​ថា ជា​ម្ចាស់​គម្រោង​ដី​ឡូ​តិ៍​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​អ្នក​ទទួល​ទូរស័ព្ទ​ឆ្លើយ​ថា ច្រឡំ​លេខ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ