ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាង​ជម្រះចិត្ត​បាប​ឱ្យ​អស់ ហ្នឹងហើយ​ជា​បុណ្យ​កុសល

4 ឆ្នាំ មុន

ការ​មិន​ឈ្នានីស មិន​បៀតបៀន មិន​ចងអាឃាត មិន​គុំកួន មិន​ព្យាបាទ មិន​ពោល​ពាក្យចាក់ដោត​ជាដើម​គឺជា​ការ​សន្សំ​កុសលធម៌​លាង​ជម្រះចិត្ត​អាក្រក់ ចិត្ត​មិន​ស្អាត​ឱ្យ​ជ្រះស្រឡះ​ចេញ​អស់ពី​ខន្ធ​សន្តាន ហើយ​សេចក្តី​ល្អ​នេះ​ក៏​នឹង​ទ្រទ្រង់​យើង​ឱ្យ​បាន​សុខ​ចម្រើន ។ ហេតុនេះ​បុគ្គល​មិន​ត្រូវ​ធ្វេសប្រហែស…

ការ​មិន​ឈ្នានីស មិន​បៀតបៀន មិន​ចងអាឃាត មិន​គុំកួន មិន​ព្យាបាទ មិន​ពោល​ពាក្យចាក់ដោត​ជាដើម​គឺជា​ការ​សន្សំ​កុសលធម៌​លាង​ជម្រះចិត្ត​អាក្រក់ ចិត្ត​មិន​ស្អាត​ឱ្យ​ជ្រះស្រឡះ​ចេញ​អស់ពី​ខន្ធ​សន្តាន ហើយ​សេចក្តី​ល្អ​នេះ​ក៏​នឹង​ទ្រទ្រង់​យើង​ឱ្យ​បាន​សុខ​ចម្រើន ។

ហេតុនេះ​បុគ្គល​មិន​ត្រូវ​ធ្វេសប្រហែស កុំ​ប្រមាទ​ឱ្យ​សោះ គួរ​ខិតខំ​សន្សំ​សេចក្តី​ល្អ បំពេញ​បុណ្យ​កុសល ធ្វើ​ទាន​ឱ្យ​បាន​ច្រើន​ដើម្បី​ឱ្យ​បានជា​ទម្លាប់ ឬ​ជា​និស្ស័យ ព្រោះ​មនុស្ស​យើង មានជីវិត​ប្រមាណ​ខ្លី​ណាស់ តិច តួចស្តួចស្តើង ឆាប់​សឹក​រេចរឹល ឆាប់​ធ្លុះធ្លាយ​ពុក​ផុយ​ណាស់ គឺ​មិន​ជាប់​មាំទាំ​យូរអង្វែង​ទេ ជំងឺ​ក៏​ចូល​មក​ញាំញី​រាង​កាយ​ឱ្យ​រង​ទុក្ខ​ខ្លោចផ្សា ហើយ​ក៏​ដល់​នូវ​សេចក្តីស្លាប់ ។

កាលបើ​បុគ្គល​យល់​ច្បាស់​អំពី​ហេតុ​ពិត​នៃ​ជីវិត​នេះ​ហើយ គប្បី​សន្សំ​សេចក្តី​ល្អ​ឱ្យ​បាន​ច្រើន ព្រោះ​មាន​តែ​កុសលធម៌​ហ្នឹងហើយ​ជា​ស្ពាន​ចម្លង​ដំណើរ​យើង​ឱ្យ​បាន​ទៅ​ដល់ទី​ឋាន​ល្អ​ពោល​គឺ​សុគតិភព ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ