ខេត្តព្រះសីហនុ ៖ កាលពីព្រឹកថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តបានដឹកនាំ គណៈស្នងការនិងមន្ត្រីនគរបាលជំនាញ ពិនិត្យឧបករណ៍សម្ភារៈហ្វឹកហាត់ កាយសម្បទាកម្លាំងនគរបាលកងអន្តរាគមន៍ពិសេស និងពិនិត្យឧបករណ៍សម្ភារៈត្រៀមបម្រុងផ្សេងៗសម្រាប់កិច្ចអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដូចជារថយន្តពន្លត់អគ្គិភយ័ជាដើម ដែលបានធ្វើឡើងនៅអធិការរដ្ឋាននគរបាលស្រុកព្រៃនប់ ។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោស្នងការ ក៍បានអញ្ជើញជាអធិបតី ប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិដល់មន្ត្រីនគរបាលស្រុក រួមមានស្រុកព្រៃនប់, ស្រុកកំពង់សីលា,និងស្រុកស្ទឹងហាវ ដែលពិធីនេះធ្វើរួមគ្នានៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ និងគណៈស្នងការ ក៏បានរៀបចំបាច់ផ្កាជូនកងកម្លាំងទាំងអស់ សម្រាប់ទិវាក្តីស្រឡាញ់១៤ កុម្ភៈ បង្ហាញនូវការស្រឡាញ់លើកទឹកចិត្តចំពោះកងកម្លាំងទាំងអស់ដែលបានខិតខំបំពេញភារកិច្ចកន្លងមក៕ (កែសម្រួលដោយ ៖ ធីតា)






ចែករំលែកព័តមាននេះ