ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីក្រុមហ៊ុនអឹមអិលកាត់ដេរប្រកាសបិទទ្វារ អ្វីដែលនិយោ
ជកប្រឈមមុខ គឺបញ្ហាហិរញ្ញវត្ថុត្រូវដោះស្រាយបើកប្រាក់ឈ្នួលជូនកម្មករកម្មការិនីឱ្យ រួច រាល់នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅរោងចក្រកាត់ដេរ ស្ថិតក្នុងភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។

លោក ញឹម ភឿង អភិបាលរងក្រុងប៉ោយប៉ែត ថ្លែងថា រោងចក្រកាត់ដេរមួយរបស់ក្រុម
ហ៊ុនអឹមអិល អីុនធីមេត អឹភែវឺល(ខេមបូឌា)បានប្រកាសបិទទ្វារកាលពីថ្ងៃទី២៧ ខែមេសាឆ្នាំ២០២៦ ហើយកម្មករកម្មការិនីបានតវ៉ាសុំឱ្យក្រុមហ៊ុនបើកប្រាក់ខែ ។ រីឯខាងរោងចក្រកាត់ដេរ បានសន្យាបើកប្រាក់ខែជូននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ទើបក្រុមកម្មករយល់ព្រមនាំគ្នារំសាយ ។

លោក ញឹម ភឿង បញ្ជាក់ថា តាមការកំណត់ កម្មករកម្មការិនីជាង៧០០នាក់ ត្រូវបាន
ខាងក្រុមហ៊ុនរោងចក្រកាត់ដេរបើកប្រាក់ឈ្នួល ប្រាក់បំណាច់ផ្សេងៗ និងប្រាក់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំ ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ដោយប្រើប្រាស់កិច្ចសន្យាការងារ មានថិរវេលាមិនកំណត់ ដែលក្រុមហ៊ុនត្រូវផ្តល់ជូនចំនួន៤ចំណុច ៖

១-ប្រាក់ឈ្នួលខែចុងក្រោយមិនទាន់បានបើក ។ ២-ប្រាក់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ។ ៣-ប្រាក់បំណាច់អតីតភាពការងារក្នុងឆមាសទី១ ។ ៤-ប្រាក់បំណាច់ជួសការជូនដំណឹងមុន ។

ចំណុចទាំង៤នេះ ក្រុមហ៊ុនបានបើកសម្រាប់ប្រាក់ឈ្នួលរួចហើយ តែនៅទាក់ទិនការផ្ដល់ប្រាក់៣ចំណុចទៀតតាមច្បាប់ការងារ ។ លោក ញឹម ភឿង ថ្លែងថា ការដោះស្រាយបញ្ចប់កិច្ចសន្យាការងារនិយោជិតរបស់ក្រុមហ៊ុនអឹមអិល មានការចូលរួមពីឯកឧត្តម ទុយ ស៊ីផានរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមការងារ ដោយបានធ្វើការសម្របសម្រួល បញ្ចប់ក្រោយពីរោងចក្រកាត់ដេរត្រូវបិទទ្វារ តែកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុដែលត្រូវទូទាត់ដល់កម្មករ ៕

ចែករំលែកព័តមាននេះ