បង្ក្រា.បទីតាំងជួលឱ្យក្រុមប្រព្រឹត្តស្គែមអនឡាញមួយកន្លែងនៅកោះកុង
- កោះកុង
ខេត្តកោះកុង ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោកហាក់ ឡេង អភិបាលរងខេត្ត សម្របសម្រួលនីតិវិធីដោយលោកលី…
ខេត្តកោះកុង ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោកហាក់ ឡេង អភិបាលរងខេត្ត សម្របសម្រួលនីតិវិធីដោយលោកលី…
ខេត្តកោះកុង ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោកហាក់ ឡេង អភិបាលរងខេត្ត សម្របសម្រួលនីតិវិធីដោយលោកលី ណាក់ឃីម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងនគរបាលខេត្ត-ក្រុង កម្លាំងអាវុធហត្ថខេត្ត-ក្រុង និងអាជ្ញាធរ ចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តិបទល្មើសស្គេមអនឡាញ (Scams Online) នៅផ្ទះសំណាក់ ភីអេស (PS) ម្ចាស់ផ្ទះសំណាក់ឈ្មោះគឹម សេង ភេទស្រី ជនជាតិខ្មែរ ស្ថិតនៅចំនុចជាប់ស្ថាននីយប្រេងឥន្ធនៈតេលាភូមិ២ សង្កាត់ដងទង់។
ក្រោយពីបានត្រួតពិនិត្យតាមបន្ទប់ក៏មានការសង្ស័យមានការបង្កប់បទល្មើសស្កេមអនឡាន(Scam Online) បានឃាត់ខ្លួនជនបរទេសចំនួន១៧នាក់ ស្រី:០៥នាក់ ស្មើនឹង២សញ្ជាតិ(ចិន-មីយ៉ាន់ម៉ា)
-ជនបរទេសមានលិខិតឆ្លងដែនចំនួន១៥នាក់ ស្រី:០៤នាក់ ស្មើនឹង២សញ្ជាតិ(ចិន-មីយ៉ាន់ម៉ា)
ជនបរទេសគ្មានឯកសារចំនួន០៣នាក់ ស្រី:០១នាក់ ស្មើនឹង១សញ្ជាតិ(ចិន)
សម្ភារៈឆែកឆេរតាមបន្ទប់រួមមាន៖
-កំព្យូទ័រយួរដៃចំនួន០៣គ្រឿង
-Tabletចំនួន១គ្រឿង
-IPad ចំនួន១គ្រឿង
-MacBook ចំនួន២គ្រឿង
-ទូរស័ព្ទដៃចំនួន៤២គ្រឿង
-ឧបករណ៍ចម្រុះ(ឆ្នាំងសាក ព្រីភ្លើង ដុំសេវាអិនធឺណិត)មួយចំនួន។
សម្ភារៈឆែកឆេរក្នុងរថយន្តរួមមាន៖
-កុំព្យូទ័រយួរដៃចំនួន១៥គ្រឿង
-Tablet ចំនួន១៥គ្រឿង
-ទូរស័ព្ទដៃចំនួន១២គ្រឿង
-ដុំWIFIចំនួន២គ្រឿង។
-រថយន្ត១គ្រឿងម៉ាកGAC
ករណីនេះកម្លាំងជំនាញកំពុងសាកសួរ និងចាត់ការតាមនីតិវិធី ៕






ចែករំលែកព័តមាននេះ