ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រូវ​មើលថែ​ស្មារតី និង​រាង​កាយ​របស់​អ្នក​បើ​មិន​ចង់​ឱ្យ​វា​ឈប់​ដំណើរការ

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ធ្លាប់​បង្រៀន​ក្រុម​សិស្ស​មួយ​ពី​មេរៀន​ដ៏​មាន​តម្លៃ​ទាក់ទិន​នឹង​ជីវិត និង​កត្តា​ពីរ​យ៉ាង​ ដែល​មនុស្ស​គ្រប់​រូប​មិន​ត្រូវ​មើល​រំលង​ឡើយ ។ លោក​បាន​មាន​ប្រសាសន៍​ថា…

លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ធ្លាប់​បង្រៀន​ក្រុម​សិស្ស​មួយ​ពី​មេរៀន​ដ៏​មាន​តម្លៃ​ទាក់ទិន​នឹង​ជីវិត និង​កត្តា​ពីរ​យ៉ាង​ ដែល​មនុស្ស​គ្រប់​រូប​មិន​ត្រូវ​មើល​រំលង​ឡើយ ។ លោក​បាន​មាន​ប្រសាសន៍​ថា «​អ្នកមាន​ស្មារតី និង​រាង​កាយ​តែ​មួយ​ទេ ។ ហើយ​វា​នឹង​បន្ត​ដំណើរការ​ពេញ​មួយ​ជីវិត​របស់​អ្នក ។

ប៉ុ​ន្តែ​ប្រសិនបើ​អ្នក​មិន​មើលថែ​ស្មារតី និង​រាង​កាយ​នោះ វា​នឹង​ឈប់​ដំណើរការ​ក្នុង​រយៈពេល៤០​ឆ្នាំ​ក្រោយ​… អ្វី​ដែល​អ្នក​ធ្វើ​នា​ពេល​បច្ចុប្បន្ន​នេះ និង​ថ្ងៃនេះ​ គឺជា​អ្វី​ដែល​ជះ​ឥទ្ធិពល​លើ​ស្មារតី និង​រាង​កាយ​របស់​អ្នក​ក្នុង​រយៈពេល១០ ២០ និង៣០​ឆ្នាំទៅ​មុខ​» ។ដើម្បី​គោរព​តាម​ដំបូន្មាន​ដ៏​មាន​តម្លៃ​របស់​មហាសេដ្ឋី​ខាងលើ យ​លង​ត្រូវ​តែ​ចេះ​អនុវត្ត​ទម្លាប់​ល្អ​ៗ​ជា​រាងរាល់ថ្ងៃ​ដែល​មាន​ដូច​ខាងក្រោម​នេះ​៖

១-ទម្លាប់​មើលថែ​ខ្លួនឯង​​
អ្នក​ត្រូវ​តែ​ចាប់ផ្តើម​ធ្វើ​អ្វី​ដែល​នាំ​យក​អារម្មណ៍​ស្ងប់ និង​ភាព​សប្បាយ​រីករាយ​ឲ្យ​មក​ខ្លួន ព្រមទាំង​ជួយ​ជំរុញ​ទឹកចិត្ត​អ្នក​ឡើង​វិញ​ពេល​ដែល​អ្នក​ចូល​មក​កាន់​ការិយាល័យ​ធ្វើការ ។ តើ​មាន​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ធ្វើ​តែ​មិន​បាន​ធ្វើ​វា​អស់​រយៈពេល​ជា​យូរ​មក​ហើយ? តើ​មាន​សកម្មភាព​អ្វី​ដែល​អ្នក​ធ្លាប់​ធ្វើពេលទំនេរ​?ទោះជា​អ្នក​មិន​ចូល​ចិត្ត​ធ្វើ​លំ​ហាត់ប្រាណ​ពិតមែន​ក្តី តើ​មាន​សកម្មភាព​អ្វី​ដែល​អាច​ជួយ​ឲ្យ​អ្នក​បែកញើស​បាន ១៥​នាទី​ទេ?

២-កំណត់​ពេលវេលា​ សម្រាប់​ការ​សម្រាក​ជា​រៀងរាល់ថ្ងៃ​
មនុស្ស​ត្រូវការ​ពេល​សម្រាក​ដែល​អាច​ផ្តល់​ជា​កម្លាំង​បន្ថែម ​ដើម្បី​ឲ្យ​ពួក​គេ​បំពេញការងារ​បាន​ដោយ​មាន​ប្រសិទ្ធិ​ភាព​ជាង​មុន ។ អ្នកជំនាញ​មួយ​ចំនួន​ផ្តល់​យោបល់​ឲ្យ​ធ្វើការ​ដែល​តម្រូវការ​ផ្តោត​ស្មារតី​ច្រើន​ប្រមាណ​ពី ៦០ ទៅ ៩០​នាទី​មុន​នឹង​ធ្វើការ​សម្រាក​មួយ​ភ្លែត​ទើប​បន្តការងារ​ទៅ​មុខ​ទៀត ។

៣-ចូល​ដំណេក​ឲ្យ​បាន​ទៀងទាត់​៖
ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ការ​ធ្វើការ​មួយ​ថ្ងៃ​ពី​១៧ ទៅ​១៩​ម៉ោង​ដោយ​មិន​ចូល​ដំណេក​ធ្វើ​ឲ្យ​ខួរក្បាល​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការ​ដំណើរការ​ដូច​ពេល​ដែល​មនុស្ស​ស្រវឹងស្រា​ដែរ ។ អ្នកជំនាញ​បាន​ផ្តល់​យោបល់​ឲ្យ​មានការ​ចូល​ដំណេក​ឲ្យ​បាន ៨​ម៉ោង​ជា​រៀងរាល់ថ្ងៃ​សម្រាប់​សុខភាព​ផ្លូវ​ស្មារតី និង​ផ្លូវ​កាយ​ល្អ ៕ ​

អត្ថបទសរសេរ ដោយ