ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បន្ថយ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​ដោយ​សារ​​វីរុស​ COVID-19​ ក្រោយ​កើន​ទ្វេ​ដង​

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ប្រទេស​ចិន​ប្រកាស​នា​ថ្ងៃ​ទី​១៤​កុម្ភៈ ពី​ការ​បន្ថយ​តុល្យការ​នៃ​ការ​ឆ្លង​វីរុស​COVID-19 ដោយពេល​នេះ​អះអាង​ពី​ចំនួន​អ្នក​បាត់​បង់​ជីវិត​​ថា មាន​ត្រឹម​១.៣៨០​នាក់​នៅ​ចិន​ដីគោក ក្រោយ​ពី​មុន​នេះ ប្រកាស​ពី​ចំនួន​អ្នក​បាត់​បង់​ជីវិត​ ​និង​អ្នក​ឆ្លង​ថា ​កើន​ទ្វេ​ដង…

ប្រទេស​ចិន ៖ ប្រទេស​ចិន​ប្រកាស​នា​ថ្ងៃ​ទី​១៤​កុម្ភៈ ពី​ការ​បន្ថយ​តុល្យការ​នៃ​ការ​ឆ្លង​វីរុស​COVID-19 ដោយពេល​នេះ​អះអាង​ពី​ចំនួន​អ្នក​បាត់​បង់​ជីវិត​​ថា មាន​ត្រឹម​១.៣៨០​នាក់​នៅ​ចិន​ដីគោក ក្រោយ​ពី​មុន​នេះ ប្រកាស​ពី​ចំនួន​អ្នក​បាត់​បង់​ជីវិត​ ​និង​អ្នក​ឆ្លង​ថា ​កើន​ទ្វេ​ដង បន្ទាប់​ពី​ការ​ប្រកាន់​យក​វិធីសាស្ត្រ​ថ្មី​នៃ​ការ​តាម​រក​អ្នក​ឆ្លង​មក​។ នៅ​ជប៉ុន​មានការ​ប្រកាស​ពី​មនុស្ស​ម្នាក់​​បាន​បាត់​បង់​ជីវិត​​ដែល​ជា​អ្នក​បាត់​បង់​ជីវិត​​ទី​៣​នៅ​ក្រៅប្រទេស​ចិន​។

គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន បាន​ប្រកាស​ពី​អ្នក​បាត់​បង់​ជីវិត​​ថា ​មាន​ត្រឹម​១២១​នាក់ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។ ទន្ទឹម​នឹង​នេះ​គណៈកម្មាធិការ​នោះ​ជំរឿន​អ្នក​បាត់​បង់​ជីវិត​​​ថា ​មាន​១០៨​នាក់​ក្នុង​ខេត្ត​ហ៊ូ​ប៉ី ចំណុច​ចាប់ផ្ដើម​នៃ​ការ​ឆ្លង​។ គណៈកម្មាធិការ​នោះ​លើក​ហេតុ​ផល​ពី​ការ​បញ្ចុះ​ចំនួន​ក្នុង​ស្ថិតិ ពី​ការ​កត់សម្គាល់​ឃើញ ក្រោយ​ការ​ត្រួតពិនិត្យ​ឡើង​វិញ ដែល​ខ្លួន​ពុំ​បាន​បញ្ជាក់​ច្បាស់​។ បើ​គ្មាន​ការ​កែតម្រូវ​នេះ​ទេ​នោះ​តុល្យការ ​ថ្ងៃ​ទី​១៤​កុម្ភៈ ចំនួន​អ្នក​​បាត់​បង់​ជីវិត​ មាន​ដល់​១.៥០០​នាក់​។

ចំណែក​ចំនួន​សរុប​នៃ​អ្នក​ឆ្លង​វីរុស​នៅ​ចិនដីគោក​ក៏​ត្រូវ​បាន​កែប្រែ ក្រោយ​ពី​ការ​ប្រកាស​មុន​នេះ​ថា​ មាន​ទ្វេ​ដង គឺ​មាន​ត្រឹម​៦៣.៨៥១​នាក់ ជាមួយ​អ្នក​ឆ្លង​ថ្មី​៥០៩០​នាក់​។ អាជ្ញាធរ​សុខាភិបាល​ខេត្ត​ហ៊ូ​ប៉ី ប្រកាស​នា​ថ្ងៃ​ទី​១៣ ​កុម្ភៈ នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ទូទៅ ពី​ការ​ពង្រីក​អត្ថន័យ​នៃ​បណ្ដា​​មនុស្ស​ដែល​ថា ​ឆ្លង​វីរុស​ថ្មី​។

មក​ដល់​ពេល​នេះ​ការ​ធ្វើតេស្ត​តាមដាន​គឺ​ចាំបាច់ ដើម្បី​ប្រកាស​ពី​អ្នក​ឆ្លង​ម្នាក់​ៗ​។ ការ​រាប់​ឃើញ​ច្រើន​ដល់​ទ្វេ្វ​ដង​ គឺ​រាប់​ទាំង​អ្នក​ជំ​ងឹ​ដែល​ធ្វើ​រោគវិនិច្ឆ័យ​គ្លីនិក ហើយ​ជាង​នេះ​ទៀត បណ្ដា​អ្នក​ដែល​គ្រាន់តែ​ឧទាហរណ៍ ថត​តែ​សួត ព្រមទាំង​បណ្ដា​មនុស្ស​ដែល​គ្រាន់តែ​មាន​រោគ​សញ្ញា ក៏​រាប់​ថា​អ្នក​ឆ្លង​ដែរ​។ វិធីសាស្ត្រ​ថ្មី​នោះ​ផ្ដល់​លទ្ធផល​ដ៏​រសើប ​គឹ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង និង​អ្នក​​បាត់​បង់​ជីវិត​​​ប៉ោង​​ឡើង​ខ្លាំង​នៅ​ហ៊ូ​ប៉ិ​។ ទិស​ដៅ​គឺ​មិន​ចង់​ឲ្យ​អ្នកជំងឺ​ណា​ម្នាក់​គេច​ផុត​ពី​សំណាញ់​តាមដាន និង​ធ្វើ​យ៉ាងណា​ឲ្យ​ពួក​គេ​ទទួល​បានការ​ព្យាបាល​សម​ស្រប​។

ចិន​ប្រកាស​នា​ថ្ងៃ​ទី​១៣ ​កុម្ភៈ ​ពី​ចំនួន​អ្នក​ឆ្លង​វីរុស​ជាង​១៥.០០០​នាក់​ថែម​ទៀត ជា​ការ​កើន​ខ្ពស់​បំផុត មក​ពី​ការ​ពង្រីក​អត្ថន័យ​កាន់តែ​ទូលាយ​ដល់​ករណី​អ្នក​ឆ្លង​។ លោក​MICHAEL RYAN ប្រមុខ​ផ្នែក​គ្រាអាសន្ន​សុខាភិបាល នៃ​អង្គការ​សុខភាព​ពិភពលោក​WHO វាយតម្លៃ​នៅ​ក្រុង​ហ្សឺ​ណែវ​ថា ទោះបី​យ៉ាងណា​ការ​កើនឡើង​នេះ​នៃ​ចំនួន​អ្នក​ឆ្លង​ថ្មី ពុំ​តំណាង​ឲ្យ​ការ​ផ្លាស់​ប្ដូរ​មួយ​គួរ​ឲ្យ​កត់សម្គាល់​នៃ​ការ​ឆ្លង​ឡើយ ។ ការ​កើនឡើង​ដែល​លោក​អ្នក​បានឃើញ​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ បណ្ដាល​មក​ជា​ពិសេស ការ​ផ្លាស់​ប្ដូរ​ក្នុង​វី​ធី​រក​ករណី​អ្នក​ឆ្លង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ