ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជញ្ជាំង​ព្រំដែន​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ផ្ដល់​ប្រាក់​៣,៨​ពាន់​លាន​ដុល្លារ​ទៀត

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​នឹង​បោះបង់​ចោល ការ​ទិញ​យន្តហោះ​បំបាំងកាយ​ធុន​F-35​និង​ដ្រូ​ន​ជា​ច្រើន​គ្រឿង ដើម្បី​បញ្ចេញ​ប្រាក់​៣,៨​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត សម្រាប់​ជញ្ជាំង​ព្រំដែន​ដែល​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ ចង់​កសាង​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​ម៉ិក​ស៊ិក​។ អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ទទួល​បន្ទុក​សំណុំរឿង​នោះ លោក​BOB…

សហរដ្ឋអាមេរិក ៖ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​នឹង​បោះបង់​ចោល ការ​ទិញ​យន្តហោះ​បំបាំងកាយ​ធុន​F-35​និង​ដ្រូ​ន​ជា​ច្រើន​គ្រឿង ដើម្បី​បញ្ចេញ​ប្រាក់​៣,៨​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត សម្រាប់​ជញ្ជាំង​ព្រំដែន​ដែល​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ ចង់​កសាង​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​ម៉ិក​ស៊ិក​។

អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ទទួល​បន្ទុក​សំណុំរឿង​នោះ លោក​BOB SALESSES ​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៣​កុម្ភៈ​ថា ជា​ការ​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​លោក​MARK ESPER បាន​សម្រេច​កសាង​ជញ្ជាំង​ព្រំដែន ប្រវែង​២៨៥​គីឡូម៉ែត្រ​ជិត​ក្រុង​សាន់​ឌី​យេ​ហ្គោ អែ​ល​សេន​ត្រូ យូ​ម៉ា អែ​ល​ប៉ា​សូ​និង​ដែល​រី​យ៉ូ​។ លោក​បន្ត​ថា​លោក​ESPER បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ប្រាក់​ប្រមាណ​ជា​៣,៨​ពាន់​លាន​ដុល្លារ សម្រាប់​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង​។

ក្នុង​បណ្ដា​ឯកសារ​ដែល​ប្រគល់​នា​ពេល​មុន​នេះ​ដល់​សភា មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បញ្ជាក់​ថា មូលនិធិ​ទាំងនោះ​នឹង​ត្រូវ​ផ្ទេរ​ក្នុង​រង្វង់​២,២​ពាន់​លាន​ដុល្លារ ដក​ពី​ថវិកា​ឆ្នាំ​២០២០​សម្រាប់​ទិញ​គ្រឿង​ឧបករណ៍ បំពាក់​ឲ្យ​កងទ័ពអាកាស​និង​កងទ័ពជើងទឹក​។ ចំណែក​ទឹកប្រាក់​ក្រៅពី​នេះ​ទាញ​យក​មក​ពី់​ប្រាក់​សម្រាប់​ប្រតិបត្តិការ​ក្រៅប្រទេស របស់​កងទ័ព​អា​មេ​រិ​ក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន សី​ុ​រី​និង​អ៊ី​រ៉ា​ក់​។

ទឹកប្រាក់​ទាំងនេះ​នាំ​ឲ្យ​មូលនិធិ​ដែល​ផ្ដល់ ចាប់តាំងពី​ខែកក្កដា​មក ដោយ​ក្រ​សូ​ង​ការពារ​ប្រទេស​អា​មេ​រិ​ក សម្រាប់​ការ​កសាង​ជញ្ជាំង​ព្រំដែន តាម​ការ​ទាមទារ​របស់​លោក​ត្រាំ ឡើង​ដល់​៩,៩​ពាន់​លាន​ដុល្លារ​។ លោក​ត្រាំ​សន្យា​កសាង​ជញ្ជាំង​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក​នោះ ដើម្បី​ទប់​ការ​ហូរ​ចូល​របស់​ពួក​អន្តោប្រវេសន៍​លួចលាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ