ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​មន្ត្រី​នគរបាល​កុំ​ធ្វើ​ឱ្យ​មាន​វិប្បដិសារី​ធ្វើ​របាយការណ៍​បំភ្លៃ​ការ​ពិត​យក​ខ្មៅ​ទៅ​ជា​.​ស

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ សំណេះសំណាល​ជាមួយ​កម្លាំង​នគរបាល​៣​ជំនាន់ ក្នុង​គោលបំណង​ពង្រឹង​វិន័យ និង​តួនាទី​ជា​នគរបាល​ជាតិ បើ​មានឈ្មោះ​ជាប់​ជា​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ហើយ​នោះ​គឺ​ត្រូវ​ដាក់ខ្លួន​បន្ទន់កាយ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ឥត​គឹ​តថ្លៃ…

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ សំណេះសំណាល​ជាមួយ​កម្លាំង​នគរបាល​៣​ជំនាន់ ក្នុង​គោលបំណង​ពង្រឹង​វិន័យ និង​តួនាទី​ជា​នគរបាល​ជាតិ បើ​មានឈ្មោះ​ជាប់​ជា​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ហើយ​នោះ​គឺ​ត្រូវ​ដាក់ខ្លួន​បន្ទន់កាយ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ឥត​គឹ​តថ្លៃ និង​ដោយ​ស្មោះត្រង់ ។ មិន​ត្រូវ​យក​តួនាទី ភារកិច្ច របស់​ខ្លួន​ទៅ​ធ្វើ​អ្វី​ដែល​ខុស​ផ្ទុយ​ពី​កាតព្វកិច្ច​របស់​ខ្លួន​ពី​ច្បាប់ និង​ពី​វិន័យ សេចក្តី​ថ្លៃថ្នូរ​របស់​កងកម្លាំង​នគរបាល​ជាតិ​នោះ​ឡើយ ។

នេះ​គឺជា​ប្រសាសន៍​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​នគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ក្រោយ​ពី​នគរបាល​ទាំងនេះ បាន​បញ្ចប់​វគ្គ​សិក្សា និង​មានឈ្មោះ​ក្នុង​ក្របខ័ណ្ឌ​ជា​កងកម្លាំង​នគរបាល​ជាតិ​ចំនួន​៣​ជំនាន់​(​វគ្គ​) គឺ ជំនាន់​(​វគ្គ​) ឆ្នាំ​២០១៧-​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ សរុប​ចំនួន​ជាង​២៥០​នាក់ មក​ពី​តាម​បណ្តា​ការិយាល័យ​ជំនាញ អធិការដ្ឋាន​នគរបាល​គ្រប់​ស្រុក ក្រុង និង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​៤ នា​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​សាលា​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ។

លោក​ឧត្តមសេនីយ៍ទោ​ អាត់ ខែ​ម បាន​បញ្ជាក់​ថា ៖ ប្អូន​ៗ ក្មួយ​ៗ គឺជា​ទំពាំង​ស្នង​ប្ញ​ស្សី ក្នុង​ជួរ​កងកម្លាំង​នគរបាល​ជាតិ​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដូច្នេះ​ត្រូវ​តែ​យកចិត្តទុកដាក់​ក្នុង​ការ​បម្រើប្រជាជន ការពារ​បូរណភាព​ទឹកដី ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ។

ជាមួយ​គ្នា​នោះ​គឺ​មិន​ត្រូវ​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​នូវ​អំពើ​ល្មើសច្បាប់ ដូច​ជា​ធ្វើ​កំណត់​ហេតុ ឬ​របាយការណ៍​បំភ្លៃ​ការ​ពិត ដោយ​ឃុបឃិត​ជាមួយ​ជន​ប្រព្រឹត្ត​បទល្មើស យក​ខ្មៅ​ទៅ​ជាស​នោះ​ឡើយ ដែល​ធ្វើ​ឲ្យ​អ្នក​គ្មាន​កំហុស​ទៅ​ជា​មាន​កំហុស​នោះ​គឺ​ប្អូន និង​ក្មួយ​ៗ នឹង​មាន​វិប្បដិ​សារី​នៅ​ពេល​ក្រោយ​បន្ទាប់​ពី​ដឹង​ថា ខ្លួន​បាន​ក្បត់​ពី​ឧត្តមគតិ​របស់​ខ្លួន ត្រង់​ន័យ​នេះ ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សូម​ហាម​ជា​ដាច់ខាត ហើយ​ក៏​មិន​មាន​ន័យ​ថា ធ្វើ​ជា​នគរ​បាល​ទៅ​បម្រើ​ឲ្យ​គ្រួសា​និយម បក្សពួក​និយម​នោះ​ឡើយ នគរបាល​គឺ​ត្រូវ​បំពេញ​តួនាទី​តាម​វិជ្ជាជីវៈ​របស់​ខ្លួន​ដើម្បី​បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ បម្រើ​ផលប្រយោជន៍​រួម ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ