ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រដ្ឋមន្ត្រី ថោ​ង ខុន សង្ឃឹមថា​ភ្ញៀវ​ទេសចរ​លើ​នាវា Westerdam នឹង​ចង​ចាំ​កម្ពុជា

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹមថា បន្ទាប់​ពី​ទទួល​បានការ​អនុញ្ញាត​ឱ្យ​ចូល​ចត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ភ្ញៀវ​ទេចរ​ជាង​២​ពាន់​នាក់​នៅ​លើ​នាវា​ទេសចរណ៍ Westerdam នឹង​នាំ​យក​ទ​ង្វើ​មនុស្សធម៌​កម្ពុជា​ទៅ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ខ្លួន​ព្រមទាំង​កៀរគរ​ភ្ញៀវ​ទេសចរ​មក​កាន់​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹមថា បន្ទាប់​ពី​ទទួល​បានការ​អនុញ្ញាត​ឱ្យ​ចូល​ចត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ភ្ញៀវ​ទេចរ​ជាង​២​ពាន់​នាក់​នៅ​លើ​នាវា​ទេសចរណ៍ Westerdam នឹង​នាំ​យក​ទ​ង្វើ​មនុស្សធម៌​កម្ពុជា​ទៅ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ខ្លួន​ព្រមទាំង​កៀរគរ​ភ្ញៀវ​ទេសចរ​មក​កាន់​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា លោក​ទាយ​ទុក​ថា «​ក្រោយ​នេះ​គេ​នឹង​និយាយ​ល្អ​ពី​កម្ពុជា​រាប់​ពាន់​នាក់ និង​និយាយ​ល្អ​ពី​កម្ពុជា អត់​មាន​អ្នក​ណា​និយាយ​មិនល្អ​ពី​កម្ពុជា​នោះ​ទេ ហើយ​គេ​នឹង ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ច្រើន​ទៀត​មក​កាន់​គោលដៅ​ក្រុងព្រះសីហនុ​ក៏​ដូច​ជា​ប្រទេស​កម្ពុជា​ទាំងមូល​»​។

លោក​បាន​បន្ត​ថា ការ​អនុញ្ញាត​ឱ្យ​នាវា Westerdam គឺ​ប្រទេស​កម្ពុជា​ធ្វើ​តាម​ច្បាប់ និង​បច្ចេកទេស​ត្រឹមត្រូវ មិនតែប៉ុណ្ណោះ​ភ្ញៀវ​ទេសចរ​ទាំងអស់​នៅ​លើ​នាវា​ជិត​២​ពាន់​នាក់​នោះ​ពួក​គាត់​បាន​គោរព​តាម​ច្បាប់​របស់​កម្ពុជា​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​អាច​និយាយ​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ ហើយ​ជា​ពិសេស​កម្ពុជា​បាន​បង្ហាញ​ច្បាស់​អំពី​កិច្ចការ​មនុស្សធម៌ ។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ទី​ក្រុងព្រះសីហនុ​ត្រូវ​បាន​ត​ភ្ជាប់​ពី​ទីក្រុង​សៀមរាប​អង្គរ​ព្រមទាំង​តំបន់​ទេសចរណ៍វប្បធម៌​ដទៃ​ទៀត ជាក់ស្តែង​នៅ​ថ្ងៃនេះ​លោកស្រី​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា ព្រមទាំង​តំណាង​ឯកអគ្គរដ្ឋទូត​ប្រទេស​មួយ​ចំនួន​បាន​អញ្ជើញ​មក​ត្រួតពិនិត្យ និង​សហ​ការ​​ដោយ​ផ្ទាល់​ជាមួយ​អាជ្ញាធរ​កម្ពុជា ព្រមទាំង​ប​ង្ហាះ​សារ​នៅ​គេហទំព័រ​របស់​ខ្លួន ល្អ​ៗ​អំពី​ទឹកចិត្ត​មនុស្សធម៌​មិន​អាច​កាត់ថ្លៃ​បាន​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​បាន​អនុញ្ញាត​ឱ្យ​នាវា​ដឹកនាំ ភ្ញៀវ​ទេសចរ​នេះ​ចូល​សុំ​ចត​នៅ​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ​ដោយ​មិន​រើសអើង ។

គួរ​ជម្រាប​ថា នាវា​ទេសចរណ៍​ខ្នាត​យក្ស​របស់​អា​មេ​រិ​ក Westerdam បាន​ចូល​សុំ​ចត​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ បន្ទាប់​ពី​ទទួល​បានការ​អនុញ្ញាត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បន្ទាប់​ពី​នាវា​នេះ​រក​ទី​សុំ​ចត​មិន​បាន​អស់​រយៈពេល​ប្រមាណ​២​ស​ប្តា​ហ៍ ដោយសារ​តែ​ប្រទេស និង​កោះ​ចំនួន​៦​បាន​បដិសេធ​ដោយសារ​ភ័យ​ខ្លាច​អ្នកដំណើរ​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ