ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

VAR ជួយ Juventus នៅ​ចុង​ម៉ោង​តាម​ស្មើ AC Milan

4 ឆ្នាំ មុន

VAR បាន​ដើរតួ​យ៉ាង​សំខាន់​ដោយ​ជួយ Juventus តាម​ស្មើ​ក្រុម AC Milan ក្នុង​ម៉ោង​បន្ថែម ១-១ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន Coppa…

VAR បាន​ដើរតួ​យ៉ាង​សំខាន់​ដោយ​ជួយ Juventus តាម​ស្មើ​ក្រុម AC Milan ក្នុង​ម៉ោង​បន្ថែម ១-១ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន Coppa Italia ជើង​ទី​១​។ ម្ចាស់ផ្ទះ AC Milan បាន​បើក​ការ​នាំមុខ​មុន​នៅ​នាទី​៦១ ដែល​រកបាន​ដោយ​កីឡាករ Ante Rebić លទ្ធផល​នេះ​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​វគ្គ​ទី​១​។

ការ​ប្រកួត​ឈាន​ចូល​វគ្គ​ទី​២ ពោល​គឺ​នៅ​នាទី​៩០+១ កីឡាករ Cristiano Ronaldo បាន​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​ជួយ Juventus តាម​ស្មើ បន្ទាប់​ពី VAR បាន​ពិនិត្យ​ឃើញ​ថា ខ្សែការពារ​ក្រុម​ម្ចាស់ផ្ទះ Davide Calabria បាន​បង្កើត​កំហុស​ដោយ​បាល់​ប៉ះ​ដៃ​ ។ ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ជួប​គ្នា​ម្តងទៀត​នៅ​ជើង​ទី​២ នា​ថ្ងៃ​ទី​៥ មី​នា ឆាប់​ៗ​ខាង​មុខ​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ