ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​លទ្ធផល​ហើយ ភ្ញៀវ​២០​នាក់​​​លើ​កប៉ាល់​នោះ មិន​មាន​ផ្ទុក Covid-19 នោះ​ទេ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ទីបំផុត​លទ្ធផល​ធ្វើតេស្ត​ពី​មន្ទីរពិសោធន៍​ប៉ាស្ទ័រ បាន​បង្ហាញ​ហើយ​ថា អ្នកទេសចរ​២០​នាក់​នៅ​លើ​កប៉ាល់ WESTERDAM ដែល​សុខភាព​មិន​ប្រក្រតី​នោះ គឺ​មិន​មាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា ឬ​ហៅ…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ទីបំផុត​លទ្ធផល​ធ្វើតេស្ត​ពី​មន្ទីរពិសោធន៍​ប៉ាស្ទ័រ បាន​បង្ហាញ​ហើយ​ថា អ្នកទេសចរ​២០​នាក់​នៅ​លើ​កប៉ាល់ WESTERDAM ដែល​សុខភាព​មិន​ប្រក្រតី​នោះ គឺ​មិន​មាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា ឬ​ហៅ Covid-19 នោះ​ទេ នេះ​បើ​យោង​តាម​លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែងប្រាប់​នាយក​ប្រតិបត្តិ​អង្គ​ភាព​ព័ត៌មាន​នា​យប់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​។

លោក​រដ្ឋមន្ត្រី ម៉​ម ប៊ុ​ន​ហេង បាន​បញ្ជាក់​ទៀត​ថា «​តារាង​លទ្ធផល​ពី​ប៉ាស្ទ័រ​ឃើញ​ថា អ្នកទេសចរ​២០​នាក់ គឺ​មិន​មាន​ផ្ទុក​វិ​រ៉ុ​ស​កូ​រ៉ូ​ណា ឬ Covid-19 នោះ​ទេ​»​។

សូម​រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ អភិបាលខេត្ត​ព្រះ​សីហ​នុ​លោក គួ​ច ចំរើន បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​២០​នាក់​នៅ​លើ​កប៉ាល់​ដែល​ចត​នៅ​ព្រះ​សីហ​នុ ចំនួន​២០​នាក់ មាន​សុខភាព​មិន​ប្រក្រតី ។ មនុស្ស​ដែល​នៅ​លើ​កប៉ាល់​មិន​មាន​ជនជាតិ​មក​ពី​ទីក្រុង​វូ​ហាន​នោះ​ទេ គឺ​មាន​តែ​ជនជាតិ​ចិន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ជា​អ​និ​ជន​។

សូម​រំលឹក​ថា អ្នក​មក​តាម​កប៉ាល់​ចំនួន​២០​នាក់​មាន​សុខភាព​មិន​ប្រក្រតី ក្នុង​នោះ​មាន​ជំងឺ​ក្រពះ និង​ជំងឺ​ផ្សេង​ៗ តែ​ទោះបីជា​អ្នក​២០​នាក់ មាន​សុខភាព​មិន​ប្រក្រតី​មែន តែ​មិន​មាន​ន័យ​ថា គាត់​មាន​ផ្ទុក​ជំងឺ​កូ​រ៉ូ​ណា​ថ្មី​នោះ​ទេ គឺ​ត្រូវ​ធ្វើការ​វិភាគ​ពី​គ្រូពេទ្យ​យើង​សិន ។

សូម​រំលឹក​ទៀត​ថា មនុស្ស​២០​នាក់​នៅ​លើ​កប៉ាល់​ដែល​ចត​នៅ​ព្រះ​សី​ហនុមាន​សុខភាព​មិន​ប្រក្រតី ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ