ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Chelsea សម្រេច​កិច្ចព្រមព្រៀង​នាំ​យក Ziyech ផ្លូវការ

4 ឆ្នាំ មុន

បើ​តា​មក​ប្រភព​ពី​ក្លិប​ទាំង​ពីរ (Chelsea និង Ajax) បាន​ប្រកាស​ជា​ផ្លូវការ​ពី​ការ​ផ្ទេរ​របស់​កីឡាករ Hakim Ziyech នៅ​បញ្ចប់​រដូវ​កាល​នេះ កាលពី​ម្សិលមិញ​ក្នុង​តម្លៃ ៣៣.៣​លាន​ផោន…

បើ​តា​មក​ប្រភព​ពី​ក្លិប​ទាំង​ពីរ (Chelsea និង Ajax) បាន​ប្រកាស​ជា​ផ្លូវការ​ពី​ការ​ផ្ទេរ​របស់​កីឡាករ Hakim Ziyech នៅ​បញ្ចប់​រដូវ​កាល​នេះ កាលពី​ម្សិលមិញ​ក្នុង​តម្លៃ ៣៣.៣​លាន​ផោន នេះ​បើ​តាម​ប្រភព​ពី Sky Sports​។

ខ្សែបម្រើ​ជម្រើសជាតិ​ម៉ា​រ៉ុ​ក​វ័យ​២៦​ឆ្នាំ​រូប​នេះ រកបាន ៨​គ្រាប់​និង Assists ចំនួន ២១​លើក​ក្នុង​ការ​បង្ហាញខ្លួន ៣០​ប្រកួត​សម្រាប់ Ajax ក្នុង​យុទ្ធនាការ​នៃ​លី​គ​កំពូល​ហូ​ឡង់​រដូវ​កាល​នេះ ដែល​បាន​រួមចំណែក ក្នុង​ការ​ជួយ​ក្រុម​ឱ្យ​ឡើងឈរ​កំពូល​តារាង ​។ រំលឹក​ជូន​ថា Ziyech បាន​ចូលរួម​ជាមួយ​ក្លិប Ajax Amsterdam ក្នុង​ឆ្នាំ​២០១៦ បន្ទាប់​ចាក​ចេញពី FC Twente ហើយ​ទើបតែ​បាន​ចុះ​កុងត្រា​ថ្មី ៣​ឆ្នាំ​បន្ថែម​ទៀត​កាលពី​រដូវ​កាល​មុន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ