ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុគ យក្ស​ផ្លែ ប៉ះ​ជើង​ខ្លាំង​ថៃ ដើម្បី​ការ​ពារ​មុខមាត់ លើ​សង្វៀន​អន្តរជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ឡើង​កូដ​នៅ​ក្នុង​ពិភព​ប្រដាល់ កីឡាករ​ល្បីឈ្មោះ យុគ យក្ស​ផ្លែ ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​កីឡាករ​ជើង​ខ្លាំង​មួយ​រូប ត្រូវ​បាន​គេ​ប្រកាស​ឱ្យ​ឡើង​ប្រកួត​ក្នុង​នាម​ជា​គូ​អន្តរជាតិ​ជាមួយ​កីឡាករ​មក​ពី​ប្រទេស​ថៃ ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ឡើង​កូដ​នៅ​ក្នុង​ពិភព​ប្រដាល់ កីឡាករ​ល្បីឈ្មោះ យុគ យក្ស​ផ្លែ ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​កីឡាករ​ជើង​ខ្លាំង​មួយ​រូប ត្រូវ​បាន​គេ​ប្រកាស​ឱ្យ​ឡើង​ប្រកួត​ក្នុង​នាម​ជា​គូ​អន្តរជាតិ​ជាមួយ​កីឡាករ​មក​ពី​ប្រទេស​ថៃ ឈ្មោះ កាំ​ឡៃ​យុគ ដើម្បី​កំដរ​សង្វៀន​បន្ត​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​រដូវ​កាល​ទី​៧ នៅ​ប៉ុស្តិ៍​លេខ​៥ បន្ទាប់​ពី​៦​រដូវ​កាល​កន្លង​មក ក៏​បាន​រក​ឃើញ​ជើងឯក​ដោយ​ជោគជ័យ ហើយ​សុទ្ធតែ​ជា​ធនធាន​ល្អ​។

ជំនួប​របស់​កីឡាករ​ទាំង​ពីរ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ល្អមើល​មិន​អន់​ឡើយ ដោយសារ​តែ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ជាប់​ឈ្មោះ​ជា​កីឡាករ​ដែល​វ៉ៃ​មិន​លាក់​មុខ​។ នេះ​ជា​ការ​ប្រើ​ក​ព្រឹត្តិការណ៍ Tv5 Knock out Serie by K-Cement រដូវ​កាល​ទី​៧ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥ គីឡូក្រាម ស្របគ្នា​ដែល​ការ​ប្រកួត​ក្នុង​ស​ប្ដា​ហ៍​នេះ ក៏​មាន​កីឡាករ​៤​រូប ប្រកួត​ជម្រុះ​ដណ្ដើម​៨​នាក់​។

ការ​ប្រកួត​ដែល​ចាប់ផ្ដើម​ពី​ម៉ោង​៦​ល្ងាច​នេះ ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង គឺ​ព្រឹត្តិការណ៍​ដំណើរការ​ចំ​ពេល​ល្ងាច​ថ្ងៃ​សម្រាក ដែល​ជា​ថ្ងៃ​មនុស្ស​ម្នា​នៅ​តំបន់​ព្រែក​កំ​ពិស​និយម​មក​ទស្សនា​កកកុញ ស្របគ្នា​ដែល​នៅ​តំបន់​ប៉ុស្ដិ៍​លេខ​៥ ក៏​មាន​កំណើន​អ្នក​រស់នៅ​ច្រើន​ឡើង ក្រោយ​មាន​វត្តមាន​សំណង់​បុរី​ព្រោង​ព្រៀត​ប្រដេញ​គ្នា​។

កីឡាករ​កម្ពុជា យុគ យក្ស​ផ្លែ ដែល​ជា​ជើង​ខ្លាំង​កំពុង​ឡើង​កូដ ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ហួស​ប្រមាណ​ក្រោយ​ពី​មានការ​ប្រកាស​ថា តម្រូវ​អោយ​ស្វាគមន៍​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ខាងលើ​ដែល អ្នក​ណា​ៗ​ក៏​ស្គាល់​ថា​ជា​ជើង​ខ្លាំង ធ្លាប់​ប្រកួត​ឈ្នះ​លើ​កីឡាករ​បរទេស​នៅ​ប្រទេស​ថៃ​មិន​តិច​គ្នា​កន្លង​មក​។

វត្តមាន​កីឡាករ​ទាំង​កម្ពុជា និង​ថៃ ក្នុង​ស​ប្ដា​ហ៍​នេះ មិន​ថា​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ឬ​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ក្នុងស្រុក​នៅ​ក្នុង​ថ្ងៃ​នោះ ពិតជា​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ​ប្រដាល់ មាន​ការ​ចាប់អារម្មណ៍ ជា​ពិសេស​គឺ​វត្តមាន​របស់ កីឡាករ យុគ យក្ស​ផ្លែ មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​គេ​កំពុង​ឡើង​កូដ ដ្បិត​អ្នកខ្លះ​ថា រាង​ធ្លាក់ដៃ​ជាង​មុន​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ