ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​អ្នក​​បាត់​បង់​ជីវិត ​និង​អ្នក​ឆ្លង​ស្រាប់​តែ​កើនឡើង​ខ្ពស់​នៅ​ហ៊ូ​បី​ុ

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ អាជ្ញាធរ​សុខាភិបាល​ខេត្ត​ហ៊ូ​ប៉ីជា​ប្រភព​ដើម​នៃ​ការ​ចម្លង​វីរុស ​COVID-19 រៀបរាប់​កាលពី​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​នេះថា ពី​មនុស្ស​​ដែល​បាត់​បង់​ជីវិត​​២៤២​នាក់​បន្ថែម​ទៀត ​ទាក់ទិន​នឹង​វីរុស​នោះ ដែល​ជា​ចំនួន​ដ៏​ខ្ពស់​បំផុត​មួយ ក្នុង​រយៈពេល​តែ​១​ថ្ងៃ…

ប្រទេស​ចិន ៖ អាជ្ញាធរ​សុខាភិបាល​ខេត្ត​ហ៊ូ​ប៉ីជា​ប្រភព​ដើម​នៃ​ការ​ចម្លង​វីរុស ​COVID-19 រៀបរាប់​កាលពី​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​នេះថា ពី​មនុស្ស​​ដែល​បាត់​បង់​ជីវិត​​២៤២​នាក់​បន្ថែម​ទៀត ​ទាក់ទិន​នឹង​វីរុស​នោះ ដែល​ជា​ចំនួន​ដ៏​ខ្ពស់​បំផុត​មួយ ក្នុង​រយៈពេល​តែ​១​ថ្ងៃ ចាប់តាំងពី​មានការ​ឆ្លង​ពី​ខែធ្នូ​មក។ បែប​នេះ​នាំ​ឲ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិត​ ​ប្រកាស​នា​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​នេះ ​ឡើង​ដល់​១.៣១០​នាក់​ក្នុង​ខេត្ត​នោះ​។

គណៈកម្មាធិការ​សុខាភិបាល​ខេត្ត​ហ៊ូ​ប៉ី ក៏​គូស​បញ្ចា​ក់​ដែរ​ ពី​អ្នក​ឆ្លង​ថ្មី​១៤.៨៤០​នាក់​ដែល​រក​ឃើញ​​ក្នុង​ខេត្ត​ហ៊ូ​ប៉ី រយៈពេល​តែ​២៤​ម៉ោង នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ក្នុង​ខេត្ត​នេះ​ឡើង​ដល់​៤៨.២០៦​នាក់​។ សរុប​ក្នុង​ចិនដីគោក​ទាំងមូល​អ្នក​ឆ្លង​ឡើង​ដល់​ជិត​៦០.០០០​នាក់​។ ការ​កើន​យ៉ាង​ខ្លាំង​នៃ​ចំនួន​អ្នក​ឆ្លង​នេះ បណ្ដាល​មក​ពី​ការ​ប្រកាន់​យក​វិធីសាស្ត្រ​ថ្មី​នៃ​ការ​តាម​រក​អ្នក​ឆ្លង ដែល​ចាប់ពី​ពេល​នេះ​ទៅ​ត្រូវ​ឆ្លង​តាម​ការ​ធ្វើ​រោគវិនិច្ឆ័យ​គ្លីនិក​។ ប្រការ​នេះ​មាន​ន័យ​ថា​ ការ​ថត​សួត​អាច​ចាត់​ទុក​ថា​ គ្រប់គ្រាន់​សម្រាប់​ធ្វើ​រោគវិនិច្ឆ័យ​អ្នក​ឆ្លង​វីរុស ជា​ជាង​ការ​ធ្វើតេស្ត​ស្ដង់ដា​តាម​រយៈ​អា​ស៊ី​ត​នុ​​យ​ក្លេ​អ៊ីក ​(ACIDE NUCLEIQUE)​។

ការ​ប្រកាស​នោះ​កើត​មាន​ខណៈ​អង្គការ​សុខភាព​ពិភពលោក ​WHO បង្ហាញ​កាលពី​ថ្ងៃ​ទី​១២​ កុម្ភៈ ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​ការ​ចុះ​យឺត​វិញ​នៃ​ការ​ឆ្លង​វីរុស​នោះ ដូចដែល​បាន​និយាយ​ក្នុង​ស​ប្ដា​ហ៍​នេះ​។ WHO​ គូសបញ្ជាក់​ថា ​សហគមន៍​អន្តរជាតិ ត្រូវ​តែ​ចាត់​ទុក​វីរុស​នេះ​ជាស​ត្រូវ​សាធារណៈ​លេខ​១​។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហូ​ថា​អ្នក​ទទួលខុសត្រូវ​នៃ​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​ខេត្ត​ហ៊ូ​ប៉ី ត្រូវ​បាន​ដកហូត​តំណែង​។ លោក​JIAN CHAOLIANG ត្រូវ​បាន​ជំនួស​ដោយ​អភិបាលក្រុង​សៀង​ហៃ​លោក​យី​ង​យ៉ុ​ង​។

មនុស្ស​ច្រើន​រយ​នាក់​បាន​ឆ្លង​វីរុស​នោះ​នៅ​ក្រៅ​ចិនដីគោក​តែ​មាន​​អ្នក​បាត់​បង់​ជីវិត​​២​នាក់​ប៉ុណ្ណោះ​។ អ្នក​ឆ្លង​ភាគច្រើន​ក្រៅពី​ចិន ត្រូវ​បាន​កំណត់​ឃើញ​លើ​នាវា​កម្សាន្ត​មួយ ដែល​ឈប់​សំចត​នៅ​ដែនទឹក​ក្រុង​យូ​កូ​ហា​ម៉ា​ជិត​ក្រុង​តូ​ក្យូ​។ រដ្ឋមន្ត្រី​សុខាភិបាល​ជប៉ុន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៣​កុម្ភៈ ​ពី​ការ​តាម​រក​ឃើញ​អ្នក​ឆ្លង​៤៤​នាក់​ថែម​ទៀត​លើ​នាវា​នោះ នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ក្នុង​នាវា​នេះ​ឡើង​ដល់​២១៩​នាក់​។

នាវា​កម្សាន្ត​មួយ​គ្រឿង​ឈ្មោះ ​MS WESTERDAM បាន​មក​ដល់​កម្ពុ​ជា នា​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​បន្ទាប់​ពី​​ត្រូវ​គេ​ហាម​មិន​ឲ្យ​ចូល​ចត ក្នុង​ប្រទេស​ថៃ ជប៉ុន តៃវ៉ាន់ កោះ​ហ្គា​ម​អា​មេ​រិ​ក ​និង​ហ្វីលី​ពី​ន ដោយ​ខ្លាច​បណ្ដា​អ្នកដំណើរ​ និង​សមាជិក​ក្រុម​នាវិក​នៃ​នាវា​នោះ ឆ្លង​វីរុស​COVID-19៕ ដក​ស្រង់​​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ