​អាជ្ញាកណ្តាល​២​រូប បរាជ័យ​ការ​ធ្វើតេស្ត​កាយសម្បទា​នៅ FIFA


អាជ្ញាកណ្តាល Premier League ចំនួន​ពីរ​រូប​ គឺ​លោក Andy Madley និង​លោក David Coote បាន​បរាជ័យ ​ក្នុង​ការ​ធ្វើតេស្ត​កាយសម្បទា​នៅ​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក ហៅ​កាត់ FIFA ដែល​ធ្វើ​ឱ្យ​លោក Mike Riley ប្រធាន​រៀបចំ​ការ​ប្រកួត​នៅ​អង់គ្លេស (PGMOL) អាម៉ាស់មុខ​យ៉ាង​ខ្លាំង​។

Madley និង Coote គឺជា​អាជ្ញាកណ្តាល ដែល​ត្រូវ​បាន (PGMOL) ដាក់​បញ្ចូល​ឈ្មោះ ដើម្បី​ក្លាយជា​សមាជិក​នៃ​បញ្ជី​អន្ដរជាតិ​របស់ FIFA ។ ស្ថិត​ក្នុង​បញ្ជី អនុញ្ញាត​ឱ្យ​អាជ្ញាកណ្តាល​ ទទួល​បន្ទុក​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League និង Europa League ក៏​ដូច​ជា​ការ​ប្រកួត​អន្តរជាតិ ប៉ុន្តែ​អ្នក​ទាំង​ពីរ​បាន​បរាជ័យ​។​ នេះ​បើ​យោង​តាម​របាយការណ៍​ពី Daily Mail ។

ពួក​គេ​នឹង​ត្រូវ​បាន​ផ្តល់​ឱកាស​ឱ្យធ្វើ​តេស្ត​ម្តងទៀត បន្ទាប់​ពី​ក្រុមការងារ​បាន​ប្រាប់​កាសែត Daily Mail ថា​ពួក​គេ​ទាំង​ពីរ​កំពុង​មាន​ជំងឺ​ផ្តាសាយ​។ បញ្ជាក់​ជូន​ថា ប្រទេស​អង់គ្លេស​មាន​អាជ្ញាកណ្តាល​ចំនួន​៦​រូប ដែល​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​អន្តរជាតិ​របស់ FIFA ដោយ​ក្នុង​នោះ​លោក Michael Oliver ត្រូវ​ចាត់​ទុក​ថា​ល្អ​បំផុត​។

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ