Red Bull បង្ហាញ​រូបរាង​ថ្មី​នៃ​រថយន្ត F1 ត្រៀម​​រដូវ​កាល​២០២០


រថយន្ត Formula 1 ថ្មី​របស់ Red Bull ដែល​មានឈ្មោះ​ថា RB16 ត្រូវ​បាន​បង្ហាញ​ជា​ផ្លូវការ កាលពី​ម្សិលមិញ ត្រៀម​សម្រាប់​រដូវ​កាល​២០២០ ពោល​គឺ​នៅ​ក្រោយ​មួយ​ថ្ងៃ​នៃ​ការ​បង្ហាញ​រថយន្ត​ថ្មី​របស់ Ferrari​។

រថយន្ដ​ថ្មី​នេះ នឹង​ត្រូវ​បើក​ដោយ​កីឡាករ​ហូ​ឡង់ Max Verstappen និង​កីឡាករ​កូនកាត់​ថ្មី​ថៃ​-​អង់គ្លេស Alex Albon ដែល​ពួក​គេ​សុទ្ធតែ​សង្ឃឹមថា នឹង​អាច​បង្កើត​ភាព​ជោគជ័យ​ក្នុង​រដូវ​កាល​ថ្មី​នេះ ។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍ Formula One World Championship 2020 នឹង​ចាប់ផ្តើម​វិល​កង់​ក្នុង​ជុំ​ទី​១ នា​ថ្ងៃ​ទី​១៥ កុ​ម្ភះ ខណៈ​ការ​ប្រកួត​សរុប​មាន​ចំនួន ២២​ជុំ (22 Grands Prix)​។

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ