ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះម៉ូតូ​មួយគ្រឿងកិនអូសជិត​១០ម៉ែត្រ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​បត់​ឆ្លងផ្លូវ​សង្ស័យ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​រថយន្ដ​មួយ​គ្រឿង​បុក និង​កិន​អូស​ជិត​១០​ម៉ែត្រ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់​បាក់ជើង​ម្ខាង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវ​វិ​ថី​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​បត់​ឆ្លងផ្លូវ​សង្ស័យ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​រថយន្ដ​មួយ​គ្រឿង​បុក និង​កិន​អូស​ជិត​១០​ម៉ែត្រ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់​បាក់ជើង​ម្ខាង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវ​វិ​ថី​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ ទំនប់​កប់​ស្រូវ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ភាគី​ខាង​រថយន្ដ​មួយ​គ្រឿង​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣E-៤៣០៥ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១J-៩៩៣១ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រង​របួសធ្ងន់​បាក់ជើង​។

តាម​ប្រភព​ព័ត៌មាន​ពី​មិត្ត​ភ័ក្ដិ​របស់​ជន​រង​គ្រោះ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ ពេល​ចេញពី​ធ្វើការ គាត់​បាន​ជិះ​ម៉ូតូ​១​គ្រឿង ចំណែក​ជន​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ផង ដែរ ដោយ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ដែល​នៅ​ទល់មុខ​រោង​ប៊ឺ​រី ក៏​បាន​បត់​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​គោលបំណង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ជួល ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ខណៈ​កំពុង​បត់​ឆ្លង​បាន​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​ជាន់​ហ្វ្រាំង​មិន​ជាប់​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​យ៉ាង​ពេញទំហឹង និង​កិន​អូស​ជិត​១០​ម៉ែត្រ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ខ្ទាត​ចេញពី​ម៉ូតូ​ហើយ​រង​របួសធ្ងន់​បាក់ជើង​សន្លប់​ស្តូកស្តឹង​តែ​ម្តង​។ ភ្លាម​ៗ​នោះ​ត្រូវ​បាន​ខាង​រថយន្ត​របស់​គ្លីនិក​ឯកជន​បាន​មក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ចំណែក​អ្នកបើកបរ​រថយន្ដ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​ឃាត់ខ្លួន​នៅ​នឹង​កន្លែង​កើតហេតុ​ដើម្បី​ប្រគល់​អោយ​សមត្ថកិច្ច​។

ពេល​នោះ​ដែរ កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​បាន​ចុះ​មក​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ និង​បាញ់ថ្នាំ រួច​យក​ទាំង​ម៉ូតូ និង​រថយន្ត​មក​ដាក់​អែប​ខាង​ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​។ ចំណែក​អ្នកបើកបរ​រថយន្ដ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រគល់​ទៅ​អោយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​នាំ​យក​ទៅ​ប៉ុស្តិ៍​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេញ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​បាន​ប្រគល់​អ្នកបើកបរ​រថយន្ដ ទៅ​អោយ​ផ្នែក​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ព្រមទាំង​រថយន្ត​និង​ម៉ូតូ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ថ្ងៃក្រោយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ