សហរដ្ឋអាមេរិក៖ ពួកអ្នកជំងឺនៃមន្ទីរពេទ្យRIVERSIDEនៅកាលីហ្វ័រនីញ៉ា កាលពីថ្ងៃទី១២ កុម្ភៈ បានសម្ដែងក្ដិរីករាយរបស់ពួកគេ ដោយប្រារព្ធពិធីបញ្ចប់ការបង្ខាំងពួកគេឲ្យនៅដាច់់ដោយឡែកពីគេ តាមរយៈការគ្រវែងចោលម៉ាសរបស់ពួកគេ។
ជាដំណាក់កាលថ្មីនៃការឆ្លងវីរុសCOVID-19 ៤០ថ្ងៃក្រោយ ការប្រកាសអាសន្នជាផ្លូវការរបស់ចិន ទាក់ទិននឹងការឆ្លងរាលដាលខ្លាំងនៃវីរុសនេះ និងបន្ទាប់ពីមនុស្សជាង១០០០នាក់ស្លាប់ ពិភពលោកពេលនេះបានលុបចោលការរិតត្បិតបង្ខាំងមនុស្ស ឲ្យនៅដាច់ពីគេមួយចំនួនហើយ។ មនុស្ស១៩៥នាក់ស្ថិតក្នុងមូលដ្ឋានយោធាមួយនៅកាលីហ្វ័រនីញ៉ា និងអ្នកដំណើរ១៨០០នាក់ក្នុងនាវាកម្សាន្តមួយ ដែលឈប់សំចតនៅហុងកុង បានសម្ដែងក្ដីរីករាយដែលពួកគេមានសេរីភាពវិញ។ ក្រោយការតាមដានអស់ពេលច្រើនថ្ងៃ ពុំឃើញមាននរណាម្នាក់ក្នុងចំណោមពួកគេឆ្លងវីរុសឡើយ។
នៅមន្ទីរពេទ្យRIVERSIDEរដ្ឋកាលីហ្វ័រនីញ៉ាអ្នកជំងឹ១៩៥នាក់ បានផ្ទុះក្ដីសប្បាយរីករាយរបស់ពួកគេ ចំពោះការប្រកាសពីការបញ្ចប់នាថ្ងៃទី១១កុម្ភៈការបង្ខាំងពួកគេ។ ធ្វើមាតុភូមិនិវត្តន៍ពីក្រុងវូហានមកកាន់មូលដ្ឋានយោធាMARCH AIR RESERVE BASE កាលពីថ្ងៃទី២៩មករា ពួកគេធ្វើតេស្តឈាមរកវីរុសជាច្រើនលើក រយៈពេល២សប្ដាហ៍ចុងក្រោយនេះ។
ក្ដីរីករាយក៏ផ្ទុះសម្រាប់បណ្ដាអ្នកដំណើរលើនាវាកម្សាន្តWORLD DREAM ជានាវាកម្សាន្តដែលដឹកមនុស្ស១៨០០នាក់។ ក្រុងហុងកុងប្រកាសនាថ្ងៃទី៩កុម្ភៈ ពីការលុបចោលការបង្ខាំងនាវានោះដែលឈប់សំចតនៅក្នុងកំពុងផែរបស់ខ្លួន៕
ចែករំលែកព័តមាននេះ