ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ Chelsea ត្រៀម​ប្រកាស​ការ​ផ្ទេរ​កីឡា​ករ​ថ្មីឬ?

4 ឆ្នាំ មុន

ក្រុម​តោ​ខៀវ Chelsea កំពុង​តែ​ពិភាក្សា​គ្នា​យ៉ាង​ស្អិតរ​មួ​ត ដើម្បី​ចុះហត្ថលេខា​នាំ​យក​ខ្សែបម្រើ Hakim Ziyech របស់​ក្លិប Ajax នា​រដូវក្តៅ​នេះ ក្នុង​កិច្ចព្រមព្រៀង​តម្លៃ…

ក្រុម​តោ​ខៀវ Chelsea កំពុង​តែ​ពិភាក្សា​គ្នា​យ៉ាង​ស្អិតរ​មួ​ត ដើម្បី​ចុះហត្ថលេខា​នាំ​យក​ខ្សែបម្រើ Hakim Ziyech របស់​ក្លិប Ajax នា​រដូវក្តៅ​នេះ ក្នុង​កិច្ចព្រមព្រៀង​តម្លៃ ៣៨​លាន​ផោន ដែល​ទំនងជា​នឹង​ត្រូវ​ប្រកាស​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។

កីឡាករ​វ័យ ២៦​ឆ្នាំ​រូប​នេះ​គឺជា​គោលដៅ​ផ្ទេរ​មួយ​កាល​ខែមករា សម្រាប់​គ្រូបង្វឹក​ក្រុម​តោ​ខៀវ Chelsea លោក Frank Lampard ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ដោយ​ក្លិប​ហូ​ឡង់ ដែល​ចង់​ទុក​រូបគេ​រហូត​ដល់​រដូវ​ក្តៅ ។ ការ​ចុះ​កុងត្រា​របស់​កីឡាករ​អន្តរជាតិ​ម៉ា​រ៉ុ​ក​រូប​នេះ នឹង​ធ្វើ​ឱ្យ​គេ​ក្លាយជា​កីឡាករ​ទី​១ ដែល​ផ្ទេរ​មក​កាន់​ក្រុម​មាន​មូលដ្ឋា​ន​ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ក្រោម​ការ​ដឹកនាំ​របស់ Lampard បន្ទាប់​ពី​បម្រាម​ការ​ផ្ទេរ​កីឡា​ករ​ត្រូវ​បាន​ដក ។

Ziyech បាន​ស៊ុត​បាល់​បញ្ចូល​ទី ៨​គ្រាប់ និង​បាន Assists ២១​លើក​ក្នុង​ការ​បង្ហាញខ្លួន​ចំនួន ២៩​ប្រកួត​នៅ​រដូវ​កាល​នេះ​។ ប្រភព​៖ Sky Sports

អត្ថបទសរសេរ ដោយ