ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​របស់​មហាសេដ្ឋី Bill Gates ភ្ជាប់ពាក្យ​ជាមួយនឹង​កីឡាករ​ជិះសេះ​អេ​ហ្ស៊ី​ប

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា កូនស្រី​របស់​មហាសេដ្ឋី​ពិភពលោក Bill Gates ឈ្មោះ​ថា Jennifer Gates បាន​ប្រកាស​ភ្ជាប់ពាក្យ​ជាមួយ​កីឡាករ​ជិះសេះ​អេ​ហ្ស៊ី​ប…

តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា កូនស្រី​របស់​មហាសេដ្ឋី​ពិភពលោក Bill Gates ឈ្មោះ​ថា Jennifer Gates បាន​ប្រកាស​ភ្ជាប់ពាក្យ​ជាមួយ​កីឡាករ​ជិះសេះ​អេ​ហ្ស៊ី​ប Nayel Nassar​។

កូនច្បង​របស់​ស្ថាបនិក​ក្រុមហ៊ុន Microsoft បាន​ចែករំលែក​រូបថត​នៅ​លើ​គណនី Instagram របស់​នាង កាលពី​ថ្ងៃ​ពុធ ដោយ​បង្ហាញ​ថា Nassar ដែល​ជា​កីឡាករ​បាន​ជួយ​អេ​ហ្ស៊ី​ប​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ បាន​សុំ​នាង​រៀប​ការ​។

នាង​បាន​សរសេរ​នៅ​លើ​រូបថត​របស់​អ្នក​ទាំង​ពីរ​ដែល​អង្គុយ​លើ​ព្រិល​ថា​៖ «Nayel Nassar អ្នក​គឺជា​មនុស្ស​ពិសេស​។ អ្នក​បាន​ធ្វើ​ឱ្យ​ខ្ញុំ​រំភើប​ណាស់​នៅ​ស​ប្តា​ហ៍​មុន ដោយ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ជាមួយនឹង​ទីកន្លែង​ពិសេស​ៗ​។ ខ្ញុំ​ពិតជា​ចង់​ចំណាយពេល​អស់​មួយ​ជីវិត​របស់​ពួក​យើង រៀន​ពី​គ្នា លូតលាស់​ជាមួយនឹង​គ្នា សើច​សប្បាយ​ទាំងអស់​គ្នា និង ស្រឡាញ់​គ្នា​រហូត​ទៅ​។​»

គូស្នេហ៍​មួយគូ​នេះ ដែល​ទាំង​ពីរ​នាក់​បាន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ Stanford ពួក​គេ​ម្នាក់​ៗ​មាន​ស្នេហា​ចំពោះ​កីឡា​ជិះសេះ​ដូច​គ្នា​។ ពួក​គេ​តែងតែ​លើកទឹកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក រាល់ពេល​នរណា​ម្នាក់​ឡើង​ប្រកួត​។

ជាមួយ​គ្នា​នេះ​ដែរ ភាគី​ខាង​មេបា ដែល​មាន​មហាសេដ្ឋី​ពិភពលោក Bill Gates និង ភរិយា Melinda Gates បាន​សរសេរ​លើ Instagram ដែរ​ថា ពួក​គាត់​ពិតជា​រំភើប​ណាស់​សម្រាប់​គូស្នេហ៍​នេះ ដោយ​លោកស្រី Melinda បាន Share Post របស់​កូនស្រី​លើ Instagram Story របស់​ខ្លួន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ