ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ឆ្លង​វីរុស​ COVID-19​ នៅ​ចិន ​នឹង​បញ្ចប់​ក្នុង​ខែមេសា

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ លោក​ZHONG NANSHAN​ទីប្រឹក្សា​សំខាន់​មួយ​រូប​ខាង​វេជ្ជសាស្ត្រ​របស់រ​ដ្ឋា​ភិ​បាល​​ចិន ថ្លែង​កាលពី​ថ្ងៃ​ទី​១១ ​កុម្ភៈ ​ប្រាប់​រ៉​យ​ទ័​រថា ការ​ឆ្លង​រាល​ដាន​នៃ​វីរុស​COVID-19​នឹង​ឈាន​ដល់​ដំណាក់កាល​កំពូល​របស់​វា​ក្នុង​ខែ​នេះ ហើយ​អាច​បញ្ចប់​ក្នុង​ខែមេសា​។ អ្នក​វិទ្យាសាស្ត្រ…

ប្រទេស​ចិន ៖ លោក​ZHONG NANSHAN​ទីប្រឹក្សា​សំខាន់​មួយ​រូប​ខាង​វេជ្ជសាស្ត្រ​របស់រ​ដ្ឋា​ភិ​បាល​​ចិន ថ្លែង​កាលពី​ថ្ងៃ​ទី​១១ ​កុម្ភៈ ​ប្រាប់​រ៉​យ​ទ័​រថា ការ​ឆ្លង​រាល​ដាន​នៃ​វីរុស​COVID-19​នឹង​ឈាន​ដល់​ដំណាក់កាល​កំពូល​របស់​វា​ក្នុង​ខែ​នេះ ហើយ​អាច​បញ្ចប់​ក្នុង​ខែមេសា​។

អ្នក​វិទ្យាសាស្ត្រ ខាង​ជំងឺឆ្លង​អាយុ​៨៣​ឆ្នាំ​រូប​នេះ​ដែល​មានឈ្មោះ​ល្បី ដោយ​បាន​ចូលរួម​ក្នុង​ការ​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​SRAS ដែល​ក៏​បណ្ដាល​មក​ពី​វីរុស​កូ​រ៉ូ​ណា​ដែរ ហើយ​បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​​​ជិត​៨០០​នាក់​លើ​ពិភពលោក ក្នុង​ឆ្នាំ​២០០២​និង​២០០៣ បាន​សម្ដែង​សុទិដ្ឋិនិយម លើ​ការ​ចុះ​ថយ​នា​ពេល​ខាង​មុខ​នៃ​ការ​ឆ្លង​រាលដាល​របស់​វីរុស​COVID-19​។​

ដោយ​លើក​ពី​ការ​ចុះ​ថយ​នៃ​សង្វា​ក់​ឆ្លង​ថ្មី​ៗ ក្នុង​ខេត្ត​ចិន​មួយ​ចំនួន​លោក​ថ្លែង​ថា ខ្ញុំ​សង្ឃឹម​ដែល​ការ​ឆ្លង​អាច​បញ្ចប់​ក្នុង​ខែមេសា​។ តាម​ការ​ព្យាករណ៍​របស់​លោក​ថា ផ្អែក​លើ​ការ​គណនា​ខាង​គណិត​វិទ្យា និង​ផ្អែក​លើ​បណ្ដា​ព្រឹត្តិការណ៍​ទាំងឡាយ​ចុង​ក្រោយ​នេះ និង​បណ្ដា​វិធានការ​ដែល​រដ្ឋាភិបាល​ចិន​បាន​ចាត់ ចំណុចកំពូល​នៃ​ការ​ឆ្លង​ត្រូវ​ទៅ​ដល់​នា​ពាក់កណ្ដាល​ខែកុម្ភៈ ហើយ​អត្រា​នៃ​ការ​ឆ្លង​ថ្មី​ៗ បន្ទាប់​មក​ឈាន​ដល់​ដំណាក់កាល​ទ្រឹង​មុន​ចាប់ផ្ដើម​ធ្លាក់​ចុះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ