ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Toyota នឹង​ធ្វើ​ឱ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​​

4 ឆ្នាំ មុន

កាលពី​ឆ្នាំ​២០១៧ ក្រុមហ៊ុន Toyota បាន​ដាក់​បង្ហាញ​រថយន្ត Concept មួយ​ប្រភេទ ដែល​មានឈ្មោះ​ថា TJ Cruiser​ ។…

កាលពី​ឆ្នាំ​២០១៧ ក្រុមហ៊ុន Toyota បាន​ដាក់​បង្ហាញ​រថយន្ត Concept មួយ​ប្រភេទ ដែល​មានឈ្មោះ​ថា TJ Cruiser​ ។ ទោះបីជា​ដំបូង អ្នកខ្លះ​មិន​បានឃើញ​អ្វី​ក្រៅពី​រថយន្ត​រាង​ប្រអប់​ជ្រុង​ៗ​ជាមួយនឹង​កង់​៤​ក៏​ដោយ ក៏​ការ​ពិនិត្យ​កាន់តែ​ខិត​ជិត​បាន​បង្ហាញ​ពី​ការ​រចនា​ដ៏​ស្រស់​ស្អាត ដែល​ធ្វើ​ឱ្យ​វា​ក្លាយជា​ការ​ចាប់​អារម្មណ៍​យ៉ាង​ពិតប្រាកដ​លើស​ពី​អ្វី​ផ្សេង​ទៀត​ដែល​កំពុង​ដាក់​លក់​ ។

ទោះបីជា​វា​គ្រាន់តែ​ជា​រថយន្ត Concept ក៏​ដោយ TJ Cruiser ត្រូវ​បាន​បង្កើត​ឡើង​ផ្អែក​លើ​ទម្រង់ TNGA ជា​សកល​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន ដែល​បច្ចុប្បន្ន​កំពុង​ប្រើប្រាស់​លើ Toyota Coro​lla និង Toyota RAV4 សេ​រ៊ី​ចុង​ក្រោយ​។ សំណួរ​គឺថា តើ​វា​នឹង​ឈាន​ដល់​ការ​ដាក់​ឱ្យ​ផលិត​ជា​ផ្លូវការ​ដែរ​ឬទេ?

យោង​ទៅ​តាម​សារព័ត៌មាន Japan’s Best Car គេ​បានដឹង​ថា វា​អាច​នឹង​ដាក់​ឱ្យ​ផលិត​មែន​ ។ របាយ​ការណ៍​ថ្មី​មួយ​បាន​អះអាង​ថា ការ​ផលិត​ដែល​ត្រៀម​រួច​ជា​ស្រេច​នឹង​បង្ហាញខ្លួន​នៅ​ខែឧសភា​ខាង​មុខ​នេះ ទោះបីជា​វា​មិនមែន​ជា​លើក​ទី​១​ក៏​ដោយ ដែល​ប្រធានបទ​នេះ​លេច​ចេញ​មក​។ នៅ​ចុងរដូវ​ក្តៅ ប្រភព​ដដែល​នេះ​បាន​បង្ហាញ​ពី​ការ​បង្ហាញ​ចុងខែ​តុលា ឆ្នាំ​២០១៩ ដែល​បាន​គ្រោងទុក​។

មែនហើយ ខែតុលា​បាន​ផុត​បាត់​ទៅ​ហើយ​នៅ​ឆ្នាំ​មុន តែ​គេ​មិនឃើញ​វា​បង្ហាញខ្លួន​នោះ​ទេ​។ សង្ឃឹមថា​របាយការណ៍​ចុង​ក្រោយ​នេះ គឺ​មាន​ភាព​ត្រឹមត្រូវ​ជាង​។ ប៉ុន្តែ​វា​មិន​បាន​ផ្តល់​ចម្លើយ​ច្បាស់លាស់​ថា តើ​វា​នឹង​មាន​លក់​នៅ​សហរដ្ឋអាមេរិក​ឬ​អត់​។ ដំបូង​វា​អាច​ជា Concept តែ​មួយ​គត់​របស់​ប្រទេស​ជប៉ុន ប៉ុន្តែ​វា​អាច​នឹង​ត្រូវ​ដាក់​លក់​នៅ​ទូ​ទាំង​ពិភពលោក នៅ​ពេល​បន្ទាប់​ទៀត​។

របាយការណ៍​នេះ ក៏​បាន​អះអាង​ផង​ដែរ​ថា ការ​ផលិត​នឹង​រក្សា​នូវ​លក្ខណៈ​ពិសេស​នៃ​ការ​រចនា​ងាយស្រួល ដូច​ជា​កៅអី​បត់​សម្រាប់​ដឹក​ទំនិញ ដែល​អាច​បត់បែន​បាន​និង​ទ្វារ​រុញ​។ កៅអី​មាន​ដល់​ទៅ​៣​ជួរ ដែល​អ្នកដំណើរ​អាច​កាច់​ចុះ​បាន​។

ម៉ាស៊ីន​របស់​វា អាច​ជា​ប្រភេទ 1.8 ឬ 2.5-liter hybrid ឬ 2.0-liter ប្រើ​សាំង​ធម្មតា​។ ចំពោះ​រថ​យន្ត Hybrid នឹង​មាន​ប្រព័ន្ធ CVT បញ្ជូន​ថាមពល​ទាំង​ផ្នែក​ខាង​មុខ​ឬ​កង់​ទាំង​បួន ខណៈ​ដែល​រថយន្ត​ម៉ាស៊ីន​សាំង អាច​ប្រើ AWD ដូច​ទៅ​នឹង​រថយន្ត RAV4 ដែរ​៕

អត្ថបទសរសេរ ដោយ