មន្ទីរពេទ្យក្រុងវូហានកំពុងខ្វះ​បុគ្គលិក​ បង្ក​ការ​​ព្រួយ​បារម្ភ​ខ្លាំង​


យោងតាមការ​ផ្សាយរបស់​ South China Morning Post គិតរហូតមកទល់​ពេលនេះ គឺ​មាន​បុគ្គ​លិក ពេទ្យចំនួន​ប្រមាណ៥០០​នាក់ បានឆ្លងកូរ៉ូណាវីរុសនៅក្នុងទីក្រុង Wuhan ​ប្រទេសចិន​ នៅពាក់កណ្តាល​ខែ​​មករា នេះ ។

តាមប្រភព​ពី​មន្ទីរពេទ្យក៏​បានបញ្ជាក់ដែរ​ថា នេះជាហេតុដែលធ្វើឱ្យ​មន្ទីរពេទ្យកំពុងខ្វះបុគ្គលិក ហើយ​វា​បាន​​បង្កការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងចំណោមបុគ្គលិកពេទ្យដែលកំពុងថែទាំអ្នកជំងឺ។ ​បណ្ដាក្រុមគ្រូពេទ្យ និង​គលានុបដ្ឋាយិកា ដែលបានឆ្លងកូរ៉ូណាវីរុសនេះ ត្រូវបានអាជ្ញាធរចិនហាមមិនឱ្យ​ផ្សព្វ​ផ្សាយ​ព័ត៌មាននេះជាសាធារណៈនោះ​ទេ ។

ចំពោះហេតុផលសម្រាប់បទបញ្ជានេះ មិនត្រូវបានបញ្ចាក់អោយដឹងនោះទេ ប៉ុន្តែអាជ្ញាធរបាន ព្យា​យាម​លើកកម្ពស់សីលធម៌ ក្នុងចំណោមបុគ្គលិកពេទ្យដែលថែទាំអ្នកជំងឺជួរមុខទាំងអស់ ជាពិសេស បន្ទាប់ពី​មរណភាពរបស់ Li Wenliang ដែលជាមនុស្សដំបូងគេ ដែលបានទម្លាយ​ឱ្យ​ដឹងនៅជំងឺ​ឆ្លងកូរ៉ូណា​វិរុសនេះ ។

សូមបញ្ជាក់ថា បើ​តាម​អង្គការ​សុខភាព​ពិភពលោក WHO កាលពី​ថ្ងៃ​ទី​១១ ​កុម្ភៈ ឆ្នាំ​២០២០ បាន​ដាក់​ឈ្មោះ​ជា​ផ្លូវការឱ្យវីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​កំពុង​ឆ្លង​រាតត្បាត​ខ្លាំង​នៅ​ចិន ដោយ​ហៅ​វីរុស​នេះ​ថា «COVID-​19» ដែល​មាន​ន័យ​ថា «ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ដែល​លេច​ចេញ​ក្នុង​ឆ្នាំ​២០១៩» ​ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស​​១១១៥​នាក់​ហើយ គិត​ត្រឹមម៉ោង​​១០​ព្រឹក​ នា​ថ្ងៃ​ទី​១២ ​ខែកុ​ម្ភៈ ​នេះ ។

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:៤៧ | ក្នុងស្រុក

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល និង​ជែល​លាងដៃ ជូន​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ