​លោកសារភាព​ត្រង់​ៗ​ថា​ រង់ចាំ​ការ​ដឹកនាំ​នៅក្លិបPremier Leagueម្តងទៀត


លោក Mauricio Pochettino សារភាព​ថា លោក​ពិតជា​ចង់​វិល​ត្រឡប់​ទៅ​កាន់​ពិភព​នៃ​ការ​ដឹកនាំ​នៅ Premier League ម្តងទៀត​។ បច្ចុប្បន ​បុរស​ជនជាតិ​អា​ហ្ស​ង់​ទី​ន​វ័យ៤៧​ឆ្នាំ​រូប​នេះ គ្មាន​ក្លិប​ដឹកនាំ​រយៈពេល​ជិត៣​ខែ​មក​ហើយ បន្ទាប់​ពី​ត្រូវ​ក្លិប Tottenham Hotspur បញ្ចប់​តួនាទី​ នៅ​ថ្ងៃ​ទី​១៩
វិ​ច្ឆ​កា ២០១៩ កន្លង​ទៅ​។

លោក​បាន​និយាយ​ថា «​និយាយ​ដោយ​ស្មោះត្រង់ ខ្ញុំ​ចង់​ធ្វើការ​នៅ Premier League​ ។ ខ្ញុំ​ដឹង​ថា ​វា​នឹង​មានការ​លំបាក ហើយ​ឥឡូវនេះ ​ជា​ពេល​ដែល​ត្រូវ​រង់ចាំ ហើយ​យើង​នឹង​ឃើញ​មាន​អ្វី​កើតឡើង​។ ខ្ញុំ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​រង់ចាំ​ការ​ប្រកួតប្រជែង​ថ្មី​ ។ ខ្ញុំ​ជឿជាក់​ថា​ការ​ប្រកួតប្រជែង​បន្ទាប់ នឹង​ពិតជាអស្ចារ្យ​​ណាស់​»​។

តាម​ការ​ចុះ​ផ្សាយ​បានឱ្យ​ដឹង​ថា​ លោក Pochettino មានការ​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ ទៅ​នឹង​ក្លិប Manchester United និង Real Madrid ដែល​ចង់បាន​រូប​លោក​ទៅ​ដឹកនាំ ​។ ប្រភព​៖Sky Sports

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ