ហ្វ៊ី​លី​ពី​ន​លែង​ចង់បាន​វត្តមាន​យោធា​អា​មេ​រិ​ក​ក្នុង​ទឹកដី​ខ្លួន


សហរដ្ឋអាមេរិក​-​ហ្វ៊ី​លី​ពី​ន ៖ អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន ថ្លែង​នា​ថ្ងៃ​ទី​១១​កុម្ភៈ​ថា ប្រធានាធិបតី​លោក​RODRIGO DUTERTE បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ការ​បរទេស​របស់​លោក ឲ្យ​ជូនដំណឹង​ជា​ផ្លូវការ​ដល់​សហរដ្ឋអាមេរិក ពី​ការ​សើរើ​កិច្ចព្រមព្រៀង​ស្ដី​ពី​វត្តមាន​កងទ័ព​អា​មេ​រិ​កលើ​ដែនដី​ហ្វ៊ី​លី​ពី​ន​។

យោង​តាម​រ៉​យ​ទ័​រថា លោក​ប្រធានាធិបតី DUTERTE ដែល​តែង​បង្ហាញ​ដោយ​ចំហ ពី​ការ​មិន​ពេញចិត្ត​របស់​លោក ចំពោះ​សម្ព័ន្ធភាព​យោធា​រវាង​ប្រទេស​ទាំង​២ បាន​ធ្វើការ​សម្រេចចិត្ត​នោះ ក្រោយ​ពី​មិត្ត​ជិតដិត​ម្នាក់​ក្នុង​ចំណោម​មិត្ត​ជិតដិត​របស់​លោក​និយាយ​ថា ទិដ្ឋាការ​អា​មេ​រិ​ក​របស់​គេ​ត្រូវ​បាន​លុប​ចោល មក​ពី​បញ្ហា​ដែល​ទាក់ទិន​នឹង​ការ​តស៊ូ​ដែល​ប្រធានាធិបតី​បាន​ធ្វើ ប្រឆាំង​គ្រឿងញៀន​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​លោក​សាល់​វ៉ា​ឌ័​រ​ប៉ា​នី​ឡូ អ្នកនាំពាក្យ​របស់​លោក​DUTERTE​ថ្លែង​ថា ដល់​ពេល​ដែល​យើង​ត្រូវ​ពឹង​លើ​ខ្លួន​យើង​ផ្ទាល់​ហើយ​។ យើង​នឹង​ពង្រឹង​កិច្ច​ការពារ​របស់​យើង​ផ្ទាល់ ហើយ​យើង​នឹង​លែង​ពឹង​លើ​ប្រទេស​ណាមួយ​ទៀត​ហើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews (​កែស​ម្រយ​ល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ