ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពិធី​ដង្ហែ​អ្នកតា​ចិន ឬ​ហៅ​ថា អ​ញ្ចើ​ញ​អ្នកតា​ចុះ​ពីលើ​មេឃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ដែល​មាន​ជាប់ខ្សែ​ស្រឡាយ​ខាង​ខ្សែ​ចិន បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​ដង្ហែ​អ្នកតា​ចិនតាម​ទំនៀមទម្លាប់​អបិយ​ជំនឿ​របស់​ពួក​គេ ដើម្បី​ប្រោះ​ព្រំ​ទឹកមន្ត​តាម​ផ្ទះ​នីមួយ​ៗ សំ​ុ​សេចក្តី​ចម្រើន​ដល់​ក្រុម​គ្រួសារ​អ្នក​ដែល​ជឿ​ផ្នែក​សាសនា​មួយ​នេះ ។ ក្បួន​ដង្ហែ​​ដ៏ធំ​ដែល​មាន​ចំនួន​មនុស្ស​សរុប​មិន​ក្រោម​ជិត​១​ម៉ឺន​នាក់​ខាងលើ​នេះ គឺ​ត្រូវ​បាន​ដង្ហែ​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ គិត​ចាប់ពី​គល់​ស្ពាន​អាកាស​ក្បែរ​ថ្នល់…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ដែល​មាន​ជាប់ខ្សែ​ស្រឡាយ​ខាង​ខ្សែ​ចិន បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​ដង្ហែ​អ្នកតា​ចិនតាម​ទំនៀមទម្លាប់​អបិយ​ជំនឿ​របស់​ពួក​គេ ដើម្បី​ប្រោះ​ព្រំ​ទឹកមន្ត​តាម​ផ្ទះ​នីមួយ​ៗ សំ​ុ​សេចក្តី​ចម្រើន​ដល់​ក្រុម​គ្រួសារ​អ្នក​ដែល​ជឿ​ផ្នែក​សាសនា​មួយ​នេះ ។ ក្បួន​ដង្ហែ​​ដ៏ធំ​ដែល​មាន​ចំនួន​មនុស្ស​សរុប​មិន​ក្រោម​ជិត​១​ម៉ឺន​នាក់​ខាងលើ​នេះ គឺ​ត្រូវ​បាន​ដង្ហែ​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ គិត​ចាប់ពី​គល់​ស្ពាន​អាកាស​ក្បែរ​ថ្នល់ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ រហូត​ដល់​ព្រះ​វិហារ​ធំ​របស់​អ្នកតា ស្ថិត​ក្នុង​ទឹកដី​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ធ្វើ​ឡើង​នា​វេលា​រសៀល​ថ្ងៃ​ទី​១០ កុម្ភៈ ឆ្នាំ​២០២០​នេះ ហើយ​ក៏​ជា​ថ្ងៃ​បញ្ចប់នៃ​ពិធី​ដង្ហែរ​យៈ​ពេល​៣​ថ្ងៃ​ ។

ជា​ទូទៅ ពិធី​ដង្ហែរ​អ្នកតា​ចិន​ខាងលើ​នេះ គឺ​ពលរដ្ឋ​ដែល​ជាប់​ខ្សែស្រឡាយ​​ចិន ឬ​អ្នក​ដែល​មាន​អបិយ​ជំនឿ​ខ្ពស់​ចំពោះ​ពិធី​ដង្ហែ​​មួយ​នេះ គឺ​តែង​នាំ​គ្នា​ប្រារព្ធ​វា​ជា​រៀង​រាល់​មួយ​ឆ្នាំ​ម្តង ហើយ​ត្រូវធ្វើ​ឡើងរយៈពេល​២​ថ្ងៃ ។ ហើយ​ពិធី​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​រំលឹក​ដល់​ទំនៀមទម្លាប់​របស់​ប្រពៃណី​សាសនា​ចិន ពិសេស​បំផុត​នេ​ាះ គឺ​ដើម្បី​អោយ​អ្នកតា​ដែល​ដើរ​ដង្ហែ​ទាំងអស់ អាច​ដើរប្រោះ​ព្រំ​ទឹកមន្ត​តាម​ផ្ទះ ​ពលរដ្ឋ​ដែល​ជាប់​ខ្សែស្រលាយ​ចិន​ទាំងអស់ ដើម្បី​សំ​ុ​អោយ​រកស៊ី​ទទួលទាន​មានបាន ក៏​ដូច​ជា​សំ​ុ​សេចក្តីសុខ​ចម្រើន​ចូល​ដល់​ក្រុម​គ្រួសារ​ផង​ដែរ ។

ប្រភព​​ឱ្យ​ដឹង​ថា ពិធី​ដង្ហែ​​អ្នកតា​ចិន​ខាងលើ​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​បុណ្យចូលឆ្នាំ​ចិន​វៀតណាម​កន្លះ​ខែ ដែល​ពលរដ្ឋ​ជាប់​ខ្សែស្រលាយ​ចិន​ចាត់​ទុក​ថា ពិធី​បុណ្យចូលឆ្នាំ​ចិន​វៀតណាម គឺជា​ការ​អ​ញ្ចើ​ញ​អ្នកតា​ឡើង​ទៅ​លើ​មេឃ ហើយ​ចំ​ពោះ​​ពិធី​ហែ​អ្នកតា គឺជា​ការ​អ​ញ្ចើ​ញ​អ្នកតា​ចុះ​ពីលើ​មេឃ​មក​វិញ ដើម្បីប្រោះព្រំ​នាំ​លាភ​ជ័យ​ដល់​កូនចៅ ។

សូម​បញ្ជាក់​ថា ពិធី​ដង្ហែ​​អ្នកតា​ចិន​ខាងលើ​នេះ គឺ​គេ​ស​ង្គេ​ត​ឃើញ​ថា អ្នកតា​ដែល​ត្រូវ​បាន​គេ​ដង្ហែ​​គឺ​ស្លៀក​សម្លៀក​បំពាក់​បែប​ប្រពៃណី​ចិន​បុរាណ ដោយ​ក្នុង​ដៃ​មាន​កាន់​ដាវ លំពែង កា​បិត ពូថៅ និង​វត្ថុ​មុត​ស្រួល​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។ លើស​ពី​នោះ អ្នកតា​មួយ​ចំនួន ក៏​បាន​ប្រើ​ដែក​មុត​ស្រួច​ចាក់​ទម្លាក់​ផ្ទៃមុខ​របស់​ខ្លួន​ក៏​មាន​ដែរ ដើម្បី​បង្ហាញ​ពី​រិ​ទ្ធី​បារមី​របស់​អ្នកតា ។ ពលរដ្ឋ​ដែល​រស់នៅ​ប្រប​សងខាង​ផ្លូវ​ដែល​អ្នកតា​ហែរ​ឆ្លងកាត់​នេ​ាះ គឺ​បាន​រៀបចំ​ទឹកមន្ត រួម​ជាមួយ​ការ​អុជ​ធូប​បន់ស្រន់ រង​ចាំ​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន ដើម្បី​ពេល​អ្នកតា​ដង្ហែរ​ទៅ​ដល់​គឺ​អាច​ចូល​ទៅ​ស្រោច​ទឹក​ប្រេ​ាះ​ព្រំ​ុ​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គេ ៕

អត្ថបទសរសេរ ដោយ