ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់យានដ្ឋានត្រូវដឹង! សមត្ថកិច្ចកំពង់ស្ពឺ ចុះណែនាំឱ្យឈប់កែច្នៃរថយន្តខុសបច្ចេកទេស បើមិនចង់មានរឿង

18 ម៉ោង មុន

ខេត្ដកំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ចុះ​រឹត​បន្តឹង និង​ណែនាំ​ដល់​យានដ្ឋាន​កែ​ច្នៃ​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​ឱ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ និងព្រមានដកហូត​ប័ណ្ណ​អាជីវកម្ម បើមិនកែប្រែកំហុស ។ ជាក់ស្តែង ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ…

ខេត្ដកំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ចុះ​រឹត​បន្តឹង និង​ណែនាំ​ដល់​យានដ្ឋាន​កែ​ច្នៃ​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​ឱ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ និងព្រមានដកហូត​ប័ណ្ណ​អាជីវកម្ម បើមិនកែប្រែកំហុស ។

ជាក់ស្តែង ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ប្រកាស​នា​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦​នេះ​ថា ៖ ដោយ​បានការ​ដឹកនាំ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ បាន​រៀបចំ​ក្រុមការងារ​ចុះ​សហការ​ត្រួតពិនិត្យ​លើ​មធ្យោបាយ ដែល​កំពុង​តែ​ធ្វើការ​ចរាចរណ៍ និង​កែ​ឆ្នៃ ដោយ​ខុស​លក្ខណៈ​បច្ចេកទេស ។

ដោយ​សហការ​ពី​មន្ដ្រី​ជំនាញ​បាន ចុះ​ធ្វើការ​ណែនាំ​ដល់​យានដ្ឋាន​នានា ដែល​កំពុង​តែ​ប្រកប​មុខរបរ​កែ​ឆ្នៃ​រថយន្ដ ហាមឃាត់ និង​អនុវត្ដ​ច្បាប់ ដោយ​នឹង​ធ្វើការ​ស្នើ​សុំ​អោយ​មានការ​ដកហូត​ប័ណ្ណ​អាជីវកម្ម , ពិន័យ /​ឬ​កសាង​សំណុំរឿង ក្នុង​ករណី​មិន​កែប្រែ​កំហុស ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ