ខេត្តបាត់ដំបង ៖ សមត្ថកិច្ច្ច និងម្ចាស់ចម្ការ រួមទាំងអ្នកផងរកដើមចម ដែលនាំឲ្យមានអគ្គិភ័យឆេះដំណាំចម្រុះនៅក្នុងដីចម្ការអស់គ្មានសល់នៅឡើយទេ រហូតមកដល់ពេលនេះ ខណៈម្ចាស់ចម្ការនេះ ភាគច្រើនទុកដំណាំចោល យូរៗទើបឃើញទៅមើលម្ដង ប៉ុន្តែការប៉ាន់ស្មានភាគច្រើនគេអះអាងថា អាចជា«ភ្លើងព្រៃ» ។

គ្រោះអគ្គិភ័យនេះបានកើតឡើង កាលពីថ្ងៃទី៣១ មីនា នៅលើដីចម្ការមួយកន្លែង ក្នុងភូមិព្រៃអម្ពរ ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ។ កំណត់ហេតុសមត្ថកិច្ចបានឲ្យដឹងថា ដីចម្ការដែលត្រូវភ្លើងឆេះ មានទំហំ០២ហិចតា ដែលមានម្ចាស់ឈ្មោះ តាន់ សុភ័ណ្ឌ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិនំក្រៀប សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។

ដីចម្ការនេះ មានដាំដំណាំចម្រុះ មានរោងចិញ្ចឹមសត្វពពែ និងរោងចិញ្ចឹមមាន់ផង ប៉ុន្តែគេសង្កេតឃើញយូរៗ ទើបម្ចាស់ទៅមើលដំណាំមម្ដង ។ ភាគច្រើន គេទុកចោល ធ្វើឲ្យដី ឬដំណាំទាំងនោះស្ងួតក្រៀម ស្របពេលនេះ ជារដូវក្ដៅហូតហែងផង ងាយនឹងមានភ្លើងព្រៃឆេះបំផុត ។ គេមិនទាន់ដឹងពីមូលហេតុដែលនាំឲ្យមានអគ្គិភ័យនោះកើតឡើងនៅឡើយទេ រហូតមកដល់ពេលនេះ ។

ប៉ុន្តែអ្នកឃើញហេតុការណ៍បាននិយាយថា ភ្លើងបានចាប់ឆេះរាលដាលពាសពេញក្នុងដីចម្ការនោះតែម្ដង ហើយគេបានរាយការណ៍ភ្លាមៗទៅកាន់មន្ត្រីមូលដ្ឋាន ដើម្បីស្នើសុំជួយអន្តរាគមន៍។ មន្ត្រីពន្លត់អគ្គិភ័យបានឲ្យដឹងថា រថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចស្រុករតនមណ្ឌល បានចេញអន្តរាគមន៏ភ្លាមៗ ក្រោយពីទទួលបានដំណឹងនេះ ។

មន្ត្រីបាននិយាយថា មន្ត្រីជំនាញបានប្រើប្រាស់ទឹកអស់ចំនួន០៥រថយន្ត បានបាញ់ទប់ស្កាត់មិនឲ្យឆ្លងរាលដាល តែដំណាំក្នុងដីចម្ការនោះ ភាគច្រើនរងការខូចខាត។ ពីព្រោះនៅក្នុងដីចម្ការសំបូរស្មៅងាប់ៗច្រើន ដែលធ្វើឲ្យអគ្គិភ័យឆេះលឿនបំផុត ។
ជុំវិញនឹងអាកាសធាតុប្រែប្រូល ក្ដៅហូតហែង នារដូងប្រាំនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត តែងចេញសេចក្ដដីប្រកាសព័ត៌មានជាប្រចាំ ស្ដីពីអាកាសធាតុប្រែប្រួស ។ យោងលើសេចក្ដីជូនដំណឹងរបស់មន្ត្រីជំនាញខាងលើនេះ អាកាសធាតុហាក់ប្រែប្រួលស្ទើររាល់ថ្ងៃ ។ ជាពិសេស ការឡើងកម្ដៅ ។

បើតាមមន្ទីរជំនាញដដែលនេះ បានជូនដំណឹងថា ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី ០៣ មេសា ស្ថានភាពធាតុអាកាសខេត្តបាត់ដំបង ទទួលឥទ្ធិពលពីកម្រិតសម្ពាធខ្សោយ បាននឹងកំពុងមានឥទ្ធិពលលើខេត្តបាតដ់មង។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យសីតុណ្ហភាព (កម្ដៅ) ពី២៧C ទៅ ៤១C ខ្យល់បក់មកពីទិសនារតី មានល្បឿនពី១ទី៤ម៉ែត្រ/វិនាទី ។
អាស្រ័យដូចបានជូនដំណឹងខាងលើ សូមសាធារជនជ្រាបជាព័ត៌មាន។ ដូច្នេះ សូមបងប្អូនត្រូវមានការប្រុងប្រយ័ត្នចំពោះការប្រែប្រូសអាកាសធាតុ ដែលឡើងកម្ដៅ ជាពិសេស ក្រែងមានអគ្គិភ័យដែលអាចកើតមានឡើងដោយយថាហេតុ ៕
ចែករំលែកព័តមាននេះ