ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដកសញ្ជាតិខ្មែររួច ចាប់បញ្ជូនពលរដ្ឋ​ចិន​ឈ្មោះលី សុង (LI XIONG) ឱ្យសមត្ថកិច្ចចិនវិញ ក្រោយស៊ើបអង្កេតអស់ជាច្រើនខែ

18 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាប់ខ្លួន​ពលរដ្ឋ​ចិន​ឈ្មោះ លី សុង (LI XIONG) បញ្ជូន​ទៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​បន្ត​នីតិវិធី…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាប់ខ្លួន​ពលរដ្ឋ​ចិន​ឈ្មោះ លី សុង (LI XIONG) បញ្ជូន​ទៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​បន្ត​នីតិវិធី ។ នេះ​បើ​តាម សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦​ចំពោះ​ករណី​ចាប់ខ្លួន​ជនជាតិ​ចិន​ខាងលើ​នេះ​បញ្ជូន​ទៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

ក្រសួងមហាផ្ទៃ នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​ថា ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហការ​ប្រយុទ្ធ​ប្រឆាំង និង​បោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) និង​ផ្អែក​តាម​សំណើ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​សមត្ថកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាប់ខ្លួន​ពលរដ្ឋ​ចិន ឈ្មោះ លី សុង (LI XIONG) បញ្ជូន​ទៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​បន្ត​នីតិវិធី ។

ក្រសួង​បាន​បញ្ជាក់​ថា​៖ «​ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​ផ្អែក​តាម​កិច្ច​សហប្រតិបត្តិការ​ស៊ើបអង្កេត​រួម​គ្នា រវាង​សមត្ថកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សមត្ថកិច្ច​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​»​។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួងមហាផ្ទៃ នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា ឈ្មោះ លី សុង (LI XIONG) ត្រូវ​បាន​ដក​សញ្ជាតិ​ខ្មែរ តាម​រយៈ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ