រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសពីការពង្វាងចរាចរណ៍នៅលើកំណាត់មហាវិថីសហព័ន្ធ
រុស្សីស្ថិតត្រង់ចំណុចប្រសព្វក្ដាន់ពីរ ក្នុងពេលការដ្ឋានចាប់ផ្ដើមសាងសង់រង្វងមូល និងពង្រីកផ្លូវជុំវិញ ។ យោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា នៅលើកំណាត់មហាវិថី សហព័ន្ធរុស្សី ត្រង់ចំណុចប្រសព្វក្ដាន់ពីរ រវាងមហាវិថីស៊ីធីសេនធ័រ (ផ្លូវR6) និងមហាវិថីសាធារណរដ្ឋឆេក រហូតដល់ស្តុបបេកាសេ មានការកកស្ទះខ្លាំង ដោយសារកំណើនយានយន្តដ៏គំហុក ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសរាជធានីភ្នំពេញ ។
ដោយពិនិត្យឃើញ អំពីបញ្ហានេះ និងដើម្បីធានាលំហូរចរាចរណ៍ ត្រង់ចំណុចប្រសព្វក្តាន់ពីរ រវាង និងមហាវិថីសាធារណរដ្ឋឆេក និងមហាវិថីស៊ីធីសេនធ័រនៃទីក្រុងរណបភ្នំពេញ ស៊ីធីសែនធ័រនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងស្ថាបនាពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្សីចិញ្ចើមខាងជើង ចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ ដល់ផ្លូវកែងមហាវិថីស៊ីធីសេនធ័រចូលទីក្រុងភ្នំពេញ ស៊ីសែនធ័រ (អតីតតំបន់អភិវឌ្ឍន៍បឹងកក់) និងដាក់លូទំហំ ១ ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដង មហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្សី។
កែសម្រួលប្រព័ន្ធចរាចរណ៍ត្រង់ចំណុចប្រសព្វក្ដាន់ពីរ រវាងមហាវិថីស៊ីធីសេនធ័រ (ផ្លូវR6) និង មហាវិថីសាធារណរដ្ឋឆេក ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការកែសម្រួល សូនច្បារ ក្តាន់ពីរមួយផ្នែកទៅជារង្វង់មូលក្ដាន់ពីរ និងស្ថាបនាផ្លូវជុំវិញរវង្វង់មូលនេះ ដោយរក្សារូបសំណាកក្តាន់ពីរឲ្យដដែល។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមថាបងប្អូនប្រពលរដ្ឋ ម្ចាស់យាន្ដយន្ដ និងទោចក្រយានយន្ដគ្រប់ប្រភេទ ដែលធ្វើដំណើឆ្លងកាត់កំណាត់ផ្លូវ មហាវិថីសហព័ន្ធរុស្សី ចន្លោះពីមហាវិថីព្រះមុនីវង្សមកដល់ផ្លូវបត់ចូល មហាវិថីស៊ីធីសេនធ័រ ត្រង់ចំណុចក្វាន់ពីររវាងមហាវិថីស៊ីធីសេនធ័រ (ផ្លូវR6) និងមហាវិថីសាធារណរដ្ឋឆេក ចូលរួសហការជាសមត្ថកិច្ចពាក់ពន្ធ័ ដោយឈរលើស្មារតីយោគយល់ និងអធ្យាស្រ័យខ្ពស់ ឬគួរធ្វើចរាចរណ៍ពង្វាងទៅផ្លូវផ្សេងៗ ដើម្បីចៀសវាងការកកស្ទះចរាចរណ៍ ។
ចែករំលែកព័តមាននេះ