ខេត្តបន្ទាយមានជ័យ ៖ ក្នុងឱកាសជួបសំណេះសំណាលនិងចែកអំណោយជូនជនពិការចំនួន៣០០គ្រួសារនៅស្រុកថ្មពួក លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានអាជ្ញាធរមីនបានមានប្រសាសន៍ថា ប្រទេសកម្ពុជារយៈពេល១ឆ្នាំចំណាយថវិកា៣០លានដុល្លាសម្រាប់ការបោសសំអាតមីនទូទាំងប្រទស ហើយមានប្រទេសចំនួន១០បានផ្តល់ជំនួយ និងរាជរដ្ឋាភិបាលកម្ពុជាចំណាយថវិការ១០លានដុល្លារក្នុង១ឆ្នាំក្នុងការបោសសំអាតមីន។
លោក លី ធុជ បានបន្តថា គណៈប្រតិភូស្ថានទូតកាណាដាប្រចាំកម្ពុជាបានធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់ការបោសសំអាតមីនក្នុងភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយអាជ្ញាធរបោសសម្អាតមីនកម្ពុជានេះជាការឆ្លុះបញ្ចាំមួយនៅខេត្តបន្ទាយមានជ័យគឺជាខេត្តមួយនៅទិសពាយ័ព្យនៃប្រទេសកម្ពុជា ហើយជាតំបន់សមភូមិក្តៅនាសម័យសង្គ្រាមរហូតដល់បច្ចុប្បន្ននេះ មុខសញ្ញាដែលនៅសេសសល់ដូចជាគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះដែលប្រឈមគ្រោះថ្នាក់ដោយសារគ្រាប់មិនទាន់ផ្ទុះ។
លោក លី ធុជ បានបញ្ជាក់ថា ជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយអាជ្ញាធរបោសសម្អាតមីនកម្ពុជាបាននឹងកំពុងបោសសំអាតមីន និងកាកសំណល់មិនទាន់ផ្ទុះដែលសេសសល់ពីសម័យសង្គ្រាមត្រូវបោសសំអាតអោយអស់ ដើម្បីការពារសុវត្ថិភាព និងការពារអាយុជីវិតជូនប្រជាពលរដ្ឋ អាជ្ញាធរមីនមានអង្គភាពបោសសំអាតមីនបាននិងកំពុងខិតខំបោសសំអាតមីនអោយប្រជាពលរដ្ឋបង្កបង្កើនផលនិងអាស្រ័យផល ស្របពេលដែលប្រទេសកម្ពុជាមានសុខសន្តិភាព និងអភិវឌ្ឍន៍រីកចម្រើន៕ (កែសម្រួលដោយ ៖ ធីតា)



ចែករំលែកព័តមាននេះ