ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​កាត់ដេរ​អាច​ប្រឈម​មុខ​នឹង​កង្វះខាត​វត្ថុធាតុដើម​ផលិត​ធ្វើការ​នាំ​ចេញ​បើ​វីរុស​កូ​រ៉ូ​ណា​នៅ​តែ​រីក​រាលដាល​ខ្លាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​បរិបទ​វិ​រុស​កូ​រ៉ូ​ណា​វាយលុក ឬ​រីក​រាលដាល​ខ្លាំង​នៅ​ប្រទេស​ចិន នេះ​គេ​មើលឃើញ​ថា បណ្តា​ប្រទេស​ដែល​ធ្លាប់​នាំ​ចូល​វត្ថុធាតុដើម​ពី​ចិន​អាច​នឹង​ប្រឈម​មុខ​កង្វះ​វត្ថុធាតុដើម​សម្រាប់​ធ្វើការ​នាំ​ចេញ​ទៅ​ក្នុង​ចំណែក​ទីផ្សារ​របស់​ខ្លួន រួម​ទាំង​កម្ពុជា​មួយទៀត​ផង​ដែរ ប្រសិនបើ​វិធានការ​ទប់ស្កាត់​មិន​ត្រូវ​បាន​កាត់​បន្ថយ​ក្តី​បារម្ភ ។ បើ​តាម​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​បរិបទ​វិ​រុស​កូ​រ៉ូ​ណា​វាយលុក ឬ​រីក​រាលដាល​ខ្លាំង​នៅ​ប្រទេស​ចិន នេះ​គេ​មើលឃើញ​ថា បណ្តា​ប្រទេស​ដែល​ធ្លាប់​នាំ​ចូល​វត្ថុធាតុដើម​ពី​ចិន​អាច​នឹង​ប្រឈម​មុខ​កង្វះ​វត្ថុធាតុដើម​សម្រាប់​ធ្វើការ​នាំ​ចេញ​ទៅ​ក្នុង​ចំណែក​ទីផ្សារ​របស់​ខ្លួន រួម​ទាំង​កម្ពុជា​មួយទៀត​ផង​ដែរ ប្រសិនបើ​វិធានការ​ទប់ស្កាត់​មិន​ត្រូវ​បាន​កាត់​បន្ថយ​ក្តី​បារម្ភ ។

បើ​តាម​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ជំងឺ​វីរុស​កូ​រ៉ូ​ណា​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​អាច និង​ប្រឈម​ការ​ប៉ះពាល់​ពី​ការ​កង្វះខាត​វត្ថុធាតុដើម ព្រោះ​រោងចក្រ​នៅ​ចិន​ភាគច្រើន​បាន​បិទទ្វារ ។

លោក​ផៃ ស៊ី​ផា​ន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាល លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌​ស្តី​ពី​វឌ្ឍនភាព និង​ទិស​ដៅ​ការងារ​បន្ត​ក្រសួង​អប់រំ និង​យុវជន និង​កីឡា កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ​នេះ ថា​ស្ថិត​នៅ​ក្នុង​បរិបទ​នៃ​ជំងឺ​វីរុស​កូ​រ៉ូ​ណា នេះ​យើង​ឃើញ​ថា មាន​ផល​ប៉ះពាល់​ច្រើន​នៅ​លើ​ពិភពលោក​រវាង​ការ​ផ្តល់ និង​ទទួល​វត្ថុធាតុដើម​ពី​ចិន អាស្រ័យ​ដោយ​រោងចក្រ​នៅ​ក្នុង​ប្រទេស​ចិន​បាន​បិទទ្វារ​មួយ​ចំនួន​ធំ​ដូច​ជា រោងចក្រ​រថយន្ត ក៏​ដូច​ជា រោងចក្រ​ដទៃ​ទៀត ។

លោក អាត ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​មាន​ប្រសាសន៍​ថា កន្លង​មក​វិស័យ​កាត់ដេរ​នាំ​យក​វត្ថុធាតុដើម​ប្រមាណ​៧០%​មក​ពី​ប្រទេស​ចិន និង​នៅ​សល់​ប៉ុន្មាន​នាំ​ចូល​មក​ពី​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​។ លោក​បន្ត​ថា​« នៅ​ពេល​មាន​បញ្ហា​វីរុស​កូ​រ៉ូ​ណា​កើតឡើង​បែប​នេះ​មិនដឹង​ថា រោងចក្រ​ក្នុងស្រុក​មាន​វត្ថុធាតុដើម​ប្រើប្រាស់​បាន​ប៉ុន្មាន​ខែ​បន្ត​ទៀត​ទេ ។ តែបើ​មិន​មានការ​បញ្ជូន​វត្ថុធាតុដើម​ចូល​មក​បន្ត​ទេ មាន​ន័យ​ថា វា​នឹង​ចូល​ដល់​ស្ថានភាព​លំបាក​ដូច​ទៅ​នឹង​ប្រទេស​ផ្សេង​ទៀត ។ វត្ថុធាតុដើម​សម្រាប់​បម្រើ​នៅ​ក្នុង​វិស័យ​កាត់ដេរ​នេះ​គេ​មានការ​កុំ​ម្ម៉​ង់​ខុស​គ្នា​មាន​១​ខែ​, ៣​ខែ​, ៦​ខែ​និង​១​ឆ្នាំ ។ ស្ថិត​នៅ​ក្នុង​រយៈពេល​ខ្លី​នេះ​ប្រហែល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​មិន​ទាន់​រង​ផល​ប៉ះពាល់​ទេ​ប៉ុន្តែ​បើ​ផុត​៣​ខែ​មិន​មានការ​នាំ​ចូល​វត្ថុធាតុដើម​មក​ទេវា​នឹង​ប៉ះពាល់​» ។

លោក បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លើក​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​នៅ​ថ្ងៃនេះ​បាន​បញ្ជា​ទៅ​កាន់​មន្ត្រីរាជការ​ក្រោម​ឱវាទ​ត្រូវ​ចុះ​ត្រួតពិនិត្យ​ចរន្ត​ការងារ​របស់​កម្មករនិយោជិត ក៏​ដូច​ជា តម្រូវការ​ទីផ្សារ​ការងារ​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​បង្វែរ​កម្លាំង​ពលកម្ម​ពី​កន្លែង​សល់​ទៅ​បំពេញ​នៅ​កន្លែង​ដែល​ខ្វះ​កម្លាំង​ពលកម្ម ។

លោក​បណ្ឌិត​អ៊ិ​ត សំ​ហេង លើក​ឡើង​ថា « អ្វី​ដែល​ជា​បញ្ហា​ប្រឈម​នានា ដែល​មាន​ឥទ្ធិពល​មក​ពី​ខាងក្រៅ ដូច​ជា សេដ្ឋកិច្ច​ពិភពលោក បញ្ហា​ជំងឺ​កូ​រ៉ូ​ណា​វីរុស សង្គ្រាម​ពាណិជ្ជកម្ម​ផ្សេង​ៗ ដែល​កំពុង​កើត​មាន​ឡើង​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​ជា​ទឡ្ហីករណ៍​ទាមទារ​ឱ្យ​មន្ត្រី​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ដោះស្រាយ​កា​រវិ​វត្ត​ថ្មី​ៗ​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ